Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថរាជធា​នី​ភ្នំពេញ បញ្ជូនជាងម៉ាស៊ីនត្រជា​ក់​​ម្នាក់ ទៅតុលាការ ស៊ីដាច់លុយក្រុមហ៊ុន​ ​ជេវ៉ាយអេស៊ីជាង​៣​ពាន់​ដុល្លា​រ

spot_img

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃកា​រិ​យាល័​យស្រា​វជ្រាវ​បទ​ល្មើសព្រ​ហ្ម​ទណ្ឌ កងរាជអាវុធហត្ថរាជធា​នី​ភ្នំ​ពេញ បានបញ្ជូនជនសង្ស័​​យ ១នាក់ជាជាងម៉ា​ស៊ី​នត្រ​ជាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ​ពា​ក់ព័ន្ធករណី រំលោភទំនុកចិត្ត ខ​ណៈអតិថិជនបង់ប្រាក់ឲ្យថ្លៃដំឡើ​ង​ម៉ាស៊ីន​ត្រជាក់​ ​និងថ្លៃជួសជុសទៅឲ្យជ​ន​សង្ស័យ គឺរូបគេបានយកទៅ​ចា​យវា​យ​ជា​ប្រ​​យោជ​ន៍ផ្ទាល់ខ្លួន សរុបជាទឹកប្រាក់ ៣៣៣០ដុ​ល្លារ​អាមេ​រិក គឺមិនបង់ចូលក្រុមហ៊ុន​នោះ​ទេ​។

អាវុធហត្ថរាជធានីភ្នំ​ពេ​ញ បានឲ្យដឹងថា ឈ្មោះ ឃិន ឆាយ ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋា​ន​អា​វុធហ​ត្ថខ​ណ្ឌសែន​សុខ ឃាត់ខ្លួន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៧និង១០នាទី នៅចំណុចក្រុមហ៊ុន ជេវ៉ាយ​អេស៊ី ​ផ្លូ​វ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់​ភ្នំ​ពេ​ញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ក្រោយពីពីរូបគេត្រូវបានម្ចាស់ក្រុមហ៊ុ​ន​ដាក់​ពាក្យប​ណ្តឹ​ង។​

ក្រោយពេលឃាត់ខ្លួនបាន ជ​នសង្ស័យ ខាងលើ បានសារភាពឲ្យដឹង​ថា​ រូបគេបានចូលមកបម្រើការងារ នៅក្រុមហ៊ុន ជេវ៉ាយអេស៊ី កាលអំឡុង​ឆ្នាំ​២០​១៣ ដោយមានតួនាទីជាអ្នកគ្រប់គ្រ​ង​ជាង​ម៉ាស៊ីនត្រ​ជាក់ និងទទួលបានប្រាក់​ខែ​ ៤០០ដុល្លារអាមេរិ​​ក ក្នុង១ខែ។ រហូតដល់អំឡុងខែ​វិ​ច្ឆិកា ឆ្នាំ២០១៨ រូបគេបានទៅដំឡើងម៉ាស៊ីន​ត្រ​ជា​ក់ជូ​នអតិ​ថិជន​ជាបន្ត​បន្ទា​ប់រ​ហូត តែរូបគេពុំដែលប្រគល់​ប្រា​ក់ឲ្យ​ក្រុ​មហ៊ុន ក្រោយពេលអតិថិជនប​ង់​ប្រាក់​ឲ្យ​ថ្លៃដំ​ឡើងម៉ាស៊ី​នត្រ​ជាក់ និងថ្លៃជួសជុសនោះទេ​ ​គឺរូបគេបានយកទៅចាយវាយជាប្រយោជ​ន៍​ផ្ទាល់​ខ្លួន សរុបជាទឹកប្រាក់ ៣៣៣០ដុល្លារអា​មេរិ​ក ដោយមានការខាត​ប​ង់​ច្រើន​ ខាងក្រុមហ៊ុន បាន​ហៅ​រូបគេ​មកសា​ក​សួរ​ដឹ​ងរឿង ក៏បានប្តឹងសមត្ថកិច្ច​អា​វុ​​ធហត្ថខណ្ឌ សែនសុខ មកឃាត់រូបគេតែ​ម្ត​ង​៕ដោយ៖កូឡាប

spot_img
×