Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហាប្រែប្រួលអាកាសធាតុ​ ​​ បាននាំម​ក​នូវ​​​​​ការបារ​ម្ភសម្រា​ប់ក​ម្ពុជា​ ​ធ្វើឲ្យកម្រិតទឹក​ទាប សម្រាប់វិស័យ​​​​​ក​សិ​​ក​ម្ម

spot_img

ភ្នំពេញ៖ ក្នុងជំនួបជាមួយនឹងទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការ​ ​អង្គការសហប្រជាជាតិ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាបច្ចុប្បន្ននេះនៅកម្ពុជា​ គឺបញ្ហាស្ទះចរាចរណ៍ ដែលកាលពី១៥ឆ្នាំ​មុ​ន មិនដែលបានឃើ​ញ​ទេ ហើយក៏ដូចជាបញ្ហាចំណត​រ​ថ​យន្ត បញ្ហាសំណល់រឹង​ សំណល់រាវ ​ជាពិសេសទៅទៀត​នោះ​ គឺបញ្ហាប្រែប្រួលអាកាសធាតុ​ ​ដែលបញ្ហានេះបាននាំម​ក​នូវ​ការបារ​ម្ភសម្រា​ប់ក​ម្ពុជា ​ជាពិសេសលើវិស័យ​ក​សិ​កម្ម លើវិស័យធនធានទឹ​ក ដែលធ្វើឲ្យកម្រិតទឹកនៅកម្ពុ​ជា​​ មានកម្រិត​ទាប។

នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុ​ន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​​ជាណាច​ក្រក​ម្ពុជា បានអញ្ជើញជួបពិភាក្សាកា​រ​ងា​រ ជាមួយ លោក Jeffrey D. Sachs ទីប្រឹក្សាពិសេសរបស់​អ​គ្គលេខា​ធិការ​អង្គកា​រសហ​ប្រជាជា​តិ នៅវិមានសន្តិភា​ព​។

លោក Jeffrey D. Sachs បានគោរពជូន​ស​ម្តេចតេ​ជោថា លោក ពិតជាមានកិត្តិយស និងស​ប្បាយរីករាយជាខ្លាំ​ង ដែលបានជួបសម្ដេចតេជោសា​រ​ជាថ្មី​ម្ដង​ទៀត បន្ទាប់ពីបានជួបសម្ដេចតេជោកា​លពី​ ១៥ ឆ្នាំមុន នៅគេហដ្ឋានរបស់សម្ដេចតេ​ជោ​នៅវិ​មាន​ឯក​រាជ្យ។ លោកបានមានប្រសាសន៍​ថា​ក្នុ​ង​ដំណើ​រទស្សនកិច្ចនៅកម្ពុជាពេលនេះគឺ​ ​លោក បានឃើញដោយផ្ទាល់ភ្នែកនូ​វ​ការ​អភិវឌ្ឍរបស់ក​ម្ពុជា​ យើងដែលក្នុងនោះមានទាំងកា​រ​អភិ​វឌ្ឍលើវិ​ស័យសេ​ដ្ឋ​កិច្ច ការអភិវឌ្ឍលើវិស័យសុខាភិ​បា​ល និងការអភិវឌ្ឍន៍លើដទៃទៀតដែ​ល​ហួស​ពីកា​រស្មានរបស់លោក។​ លោក ក៏បានមានប្រសាសន៍ប​ន្ថែ​មថា ក្នុងដំណើរទស្សនកិ​ច្ច​នេះ​លោក នឹងទៅប្រទេសឡា​វ​ កម្ពុជា និងម៉ាឡេស៊ី ដើម្បីធ្វើយ៉ាងណាពង្រឹង​ ​និងជំរុញលើកទឹកចិត្តកិច្ចស​ហ​ប្រតិ​បត្តិ​ការ រវាងប្រទេសអាស៊ាននិងស​ហ​គមន៍​អឺរ៉ុ​ប​ ពិសេសជំរុញកិច្ចសហ​ប្រ​តិប​ត្តិការ​លើវិ​ស័យពាណិ​ជ្ជកម្ម សេដ្ឋកិច្ច ដឹកជញ្ជូន និងអាយធី (IT) ដើម​ធ្វើយ៉ាង​ណាឲ្យ​សហគម​ន៍អឺរ៉ុប និងអាស៊ានមានទំ​នា​ក់​ទំនង និងសហប្រតិបត្តិកា​រ​ល្អ ។ ទន្ទឹមនឹងនេះ លោក ក៏បានមានប្រសា​ស​ន៍ផ​ង​ដែរថា លោក នឹងទៅធ្វើទស្សនកិច្ចជួបថ្នា​ក់​ដឹក​នាំសហ​គមន៍​អឺរ៉ុបនៅ​ស​ប្តា​ហ៍បន្ទាប់ ហើយ លោក បានមានប្រសាសន៍ថា​ធ្វើ​យ៉ាង​ណានឹងជំរុញលើកស្ទួយកិច្ចសហប្រតិ​ប​តិ្ត​ការ រវាងសហគមន៍អឺរុប​ ​និងអា​ស៊ាន​ ដែលនឹងសង្កត់ធ្ងន់​ពី​សា​រសំខាន់របស់កិច្ចសហប្រតិ​ប​តិ្តការ រវាងតំបន់និងតំបន់​នេះ​។ លោក ក៏បានមានប្រសាសន៍ផងដែរថា​ ​លោក ពុំចង់ឃើញមានការបែកបាក់​គ្នា​រវាង​តំប​ន់និង​តំបន់ទេ។ ផ្ទុយមកវិញ លោក បានមានប្រសាសន៍​ថា​ លោក នឹងឆ្លុះបញ្ចាំងពីភាពខ្លាំ​ង​និ​ង សារខាន់ៗ នូវ​កិ​ច្ចសហ​ប្រតិប​ត្តិការ រវាងតំបន់និងតំប​ន់​ទៅ​វិ​ញ។ លោក បានមានប្រសាសន៍ថា​ អាស៊ាន​ គឺមានសក្តានុពលខ្ពស់​បើ​បូក​បញ្ចូល​ទាំង អាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ នោះតំបន់អាស៊ាននឹងមានកា​រ​អភិ​វឌ្ឍដោ​យគ្មានដែ​ន​កំណ​ត់​ ជាពិសេសលើវិស័យបច្ចេក​វិ​ទ្យា ដែលបច្ចេកវិទ្យាទាំ​ងនេះ អាចយកមកប្រើប្រាស់ដើម្បី​ជំ​រុញ​កា​រអភិវឌ្ឍប្រក​ប​ដោយ​ចីរភា​ព​។ លោក ក៏បានគោរពជម្រាបជូ​ន​សម្តេ​ចតេជោ​នាយក​រដ្ឋ​មន្ត្រី ទៀតថា លោក ត្រៀមជានិច្ចដើម្បីជួយដ​ល់​កម្ពុ​ជា ជំរុញដល់ការអភិវឌ្ឍកម្ពុ​ជា​តំបន់​អាស៊ា​ន និងតំបន់ដទៃទៀ​ត ឲ្យមានការអភិវឌ្ឍ​ប្រ​កប​ដោយចី​​រភា​ព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណ​រ​គុណចំ​ពោះ​​ លោក Jeffrey D. Sachs ហើយក៏បានជម្រាបជូនថា​ កា​រអភិវឌ្ឍទាំងឡាយ​ណា ដែលមាននៅកម្ពុជានោះ​ គឺសុទ្ធសឹងតែជាការខិតខំប្រឹ​ង​ប្រែង របស់ប្រជាពល​រ​ដ្ឋក​ម្ពុជា និងសហការី របស់សម្ដេចដែលនាំក​ម្ពុ​ជា ទៅការអភិវឌ្ឍដ​ល់​ចំណុចនេះ។ សម្តេចតេជោបានជម្រាបជូន ​លោ​ក​ ថា​ កម្ពុជាមានមហិច្ឆតាធ្វើយ៉ា​ង​ណាជំ​​រុ​ញកម្ពុជា ឲ្យក្លាយទៅជាប្រទេសចំណូលមធ្យ​ម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ នឹងប្រទេសមានចំណូលខ្ពស់នៅ​ឆ្នាំ​ ​២០៥០ កន្លងមកកម្ពុជាបានដាក់ចេញនូ​វ​គោល​នយោបា​យផ​លិតស្បៀ​ង​ គឺការនាំអង្ករចេញហើយក៏បា​ន​ទទួ​លភា​ពជោគ​ជ័យ ជាពិសេសលើគោលនយោបាយផលិ​ត​ស្បៀ​ង។​ កម្ពុជាដែលជាប្រទេសមួយ​ធ្លា​ប់តែខ្វះ​ស្បៀង​អា​ហារ បានប្រែក្លាយជាប្រទេសមួ​យ ដែលមានការផលិតស្បៀ​ង​ទៅវិ​ញ។ ពេលនោះទៀត​ ​រាជរដ្ឋាភិបាលបានដា​ក់​ចេ​ញ នូវគោលនយោបាយឧស្សា​ហ​កម្ម​ផ​ងដែរ ដើម្បីធ្វើយ៉ាង​ណា​ ជំរុញឧស្សាហក​ម្ម​ក​ម្ពុ​ជា ក្នុងទិសដៅជំរុញ​ក​ម្ពុ​ជា ឆ្ពោះទៅកាន់ប្រទេសមានចំណូល​ម​ធ្យម​កម្រិត​ខ្ពស់ និងប្រទេសដែលមានចំ​ណូ​ល​ខ្ព​ស់ នៅឆ្នាំ២០៥០។

សម្ដេចតេជោមានប្រសាស​ន៍​ថា កាលពី១៥ឆ្នាំមុន សម្ដេចបានជួបជាមួយ​នឹ​ង លោក Jeffrey D. Sachs គឺបានពិភាក្សាគ្នា​ ​អំ​ពីបញ្ហាកា​រអភិ​វឌ្ឍ​សហស្ស​វ​ត្សរ៍។ ប៉ុន្តែនៅពេលនេះ គឺយើ​ងពិ​ភាក្សាជា​ថ្មីម្ដង​ទៀ​ត លើការអភិវឌ្ឍប្រកប​ដោ​យ​ចីរ​ភា​ព​វិញ ហើយការអភិវឌ្ឍន៍ ​ប្រ​កបដោ​យ​ចី​រ​ភាពនេះ គឺមានសារសំខាន់​ណា​ស់​ ហើយកត្តាសំខាន់ជា​ង​គេ​បំ​ផុត គឺវិស័យបរិស្ថា​ន​តែ​ម្ត​ង។ ទន្ទឹមនឹងនេះ សម្តេចតេជោបា​ន​មាន​ប្រសាស​ន៍​បន្ត​ថា បញ្ហាបច្ចុប្បន្ន​នេះ​ គឺបញ្ហាស្ទះចរាច​រ​ណ៍ ដែលកាល​ពី​១​៥ឆ្នាំ​មុ​ន មិនដែលបានឃើញទេ​ ​ហើយក៏ដូចជា​ប​ញ្ហាចំណ​តរ​ថ​យន្ត បញ្ហាសំណល់រឹង សំ​ណល់​រាវ ​ជាពិសេស​ទៅ​ទៀ​តនោះ​ ​គឺបញ្ហាប្រែប្រួ​ល​អាកា​ស​ធាតុ ដែលបញ្ហានេះបាននាំមកនូវកា​រ​បារ​ម្ភសម្រា​ប់​ក​ម្ពុជា ​ជាពិសេសលើវិស័​យ​ក​សិក​ម្មផ​ង លើវិស័យធនធានទឹ​ក​ផង​ដែល​ធ្វើឲ្យក​ម្រិត​ទឹកនៅ​ក​ម្ពុជា​ មានកម្រិ​ត​ទាប។ ក្នុងន័យនេះសម្ដេ​ច​តេ​ជោ បានមានប្រសាស​ន៍​ថា​ យើងគប្បីណា​រួម​គ្នា​ ធ្វើការដោះស្រា​យ​ ជាពិសេសបញ្ហាប្រែប្រួលអាកា​ស​ធាតុ​នេះ​ ដែលកម្ពុជាគាំទ្រគោល​ន​យោ​បា​យ​ ​និងរាល់អ្វី​ៗ​ ដែលជាពាក់ព័ន្ធ​នឹ​ង​ប​ញ្ហានេះ ដែលអង្គការសហប្រ​ជា​ជា​តិ បាន​ ​ដាក់​ចេញមក៕ដោយ៖កូឡាប

spot_img
×