Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាពេលឆាប់ៗខាងមុខនេះ នឹងមានផ្លូវក្រោមដីត្រង់​ចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំ​ពេ​ញ និងវិទ្យាស្ថានភាសាបរទេស

spot_img

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ ​បានបើកកិច្ចប្រជុំស្ដីពី​កា​រស្ថា​បនា​ផ្លូវក្រោ​មដី ត្រង់ចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំ​ពេ​ញ និងវិទ្យាស្ថានភាសាបរទេស(​IFL) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់​១​ ខណ្ឌ​ទួល​គោក រាជធានីភ្នំពេញ ដើម្បីជួយសម្រួលការ​ធ្វើ​ដំណើ​រ រ​បស់សិស្សនិស្សិត ដែលមកសិក្សានៅ សា​ក​លវិ​ទ្យាល័យ​ភូមិ​ន្ទភ្នំពេញ និងវិទ្យាស្ថា​ន​ភាសាប​រទេស(IFL) និងបញ្ចៀសការកកស្ទះចរាច​រ​ណ៍នៅ​ត្រង់​ចំណុចនោះ។

ប្រធានមន្ទីរសាធារណការនិងដឹក​ជ​ញ្ជូនភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឱ្យដឹងក្នុងកិច្ច​ប្រ​ជុំនោះ​ថា ជាគម្រោងដែលបាននិងកំពុ​ង​សិក្សា ទៅលើផ្លូវក្រោមដីទាំង២​ខ្សែ​នេះ គឺមួយខ្សែរត់ក្រោមផ្លូវ សហ​ព័​ន្ធរុ​ស្ស៊ី
នៅចំណុចមុខសាកលវិ​ទ្យា​ល័យ​ភូមិ​ន្ទ​ភ្នំពេញ ទម្លុះទៅផ្លូ​វ២​៦៥ ដោយធ្វើចរាចរ​ណ៍​ទៅមក។ ចំណែកផ្លូវក្រោមដីមួយ​ខ្សែ​ទៀត​ គ្រោងនឹងធ្វើឡើងនៅមុ​ខ​វិទ្យាស្ថា​នភា​សាបរ​ទេស ដោយចេញពីក្នុងសាលាមុជ​ក្រោ​ម​ផ្លូ​វស​ហព័​ន្ធរុ​ស្ស៊ី ទម្លុះមកផ្លូវ២៦១​ ស្ថិ​តក្នុងសង្កាត់ទឹក​ល្អ​ក់ទី១ ខណ្ឌទួលគោក ។ ក្នុងគម្រោងនេះដែ​រ កំណាត់ផ្លូវសហព័​ន្ធ​រុស្ស៊ី ចាប់ពីស្ពានអា​កា​ស៥​ មករា រហូតដល់ស្ពា​ន​អាកាស៧​ម​ករា គឺគ្រោងនិងបិ​ទរបាំងថ្មទ្រូ​ង​ផ្លូវ មិនឲ្យធ្វើចរាច​រណ៍ឆ្លងកាត់​តែម្ដ​ង។
ក្នុងកិច្ចប្រ​ជុំ​នោះដែ​រ ក៏បានពិភាក្សាវែកញែ​ក​រក​ដំណោះស្រា​យ ​ ថាតើក្រសួងការ​ងារ​និងប​ណ្តុះបណ្តា​លវិជ្ជាជីវៈ និងសភាពាណិ​ជ្ជក​ម្មក​ម្ពុជា នឹងចេញចូលច្រ​ក​ណាមួ​យ​ ។
អភិបាលនៃគ​ណៈអភិ​បាលរាជ​ធានី​ភ្នំ​ពេញ លោក ឃួង ស្រេង បា​ន​ជំរុញឲ្យក្រុមការ​ងា​រធ្វើ​ការសិក្សា​ឲ្យ​បាន​ហ្មត់ចត់​ លើកគម្រោងស្ថាប​នា​ផ្លូវក្រោ​ម​ដី ២ខ្សែនេះ។ ដោយលោកជំរុញឲ្យមា​ន​កិច្ច​ប្រជុំលើ​កក្រោយ​ទៀត​ ដោយត្រូវអញ្ជើញនាយ​ក​សាលាទាំ​ងពីរ​ខា​ងលើ ក្រសួងការងារបណ្ដុះបណ្ដា​ល​វិជ្ជា​ជីវៈ និងស​ភាពាណិជ្ជក​ម្មក​ម្ពុ​ជា មកប្រជុំរួមគ្នាមួយដើ​ម្បី​រកដំ​ណោះស្រាយ​រួ​ម មុននឹងដាក់ឲ្យគម្រោង​ខា​ងលើ​ដំណើរ​កា​រ ព្រោះថា គម្រោងនេះត្រូវ​តែ​អនុវ​ត្តហើ​យ ដោយសារតែមាននិស្សិតប្រ​មា​ណជា​ង២ម៉ឺ​ន​នាក់ ចេញពីសាកលវិទ្យាល័​យ​ទាំង​ពីរ​នេះ ហើយតែងតែកកស្ទះចរាច​រ​ណ៍រាល់​ថ្ងៃ ខណៈដែលនិស្សិត​ចេញចូលក្នុ​ង​សាលា​ ៕ដោយ៖កូឡាប

spot_img
×