Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចតាមដល់ផ្ទះ ឃាត់ម្ចាស់រថយន្ដ បុកម៉ូតូ ស្លាប់២នាក់ ក្រោយពេលបើករត់គេចបានមួយសន្ទុះ

spot_img

ភ្នំពេញ៖ ករណីរថយន្តស៊េរីទំនើបបង្កឲ្យមនាគ្រោះថ្នាក់ចរាចរណ៍នៅលើ​ផ្លូ​វ​៦០ម៉ែត្រ បណ្ដាលឲ្យមនុស្សស្លាប់២​​នា​ក់ភ្លាមៗ ហើយរថយន្តនោះបើករត់គេចបាត់នោះ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចនគរបាល បានស្រាវជ្រាវតាម​​ឃា​ត់ម្ចាស់រថយ​ន្ដ ដែលបង្ក នៅផ្ទះម្ចាស់រថយន្ដផ្ទាល់​តែ​ម្ដង ​ដែលមានទីតាំងនៅសង្កាត់បឹងទំពុន ​ខ​ណ្ឌមា​នជ័​យ។

លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមា​ន​ជ័យ បានឲ្យដឹងថា រហូតមក​ដ​ល់ពេ​លនេះ កម្លាំងសមត្ថកិច្ចកំពុ​ង​ធ្វើការ​សួរនាំ​ម្ចាស់​រថយន្ដ ដើម្បីចាត់ការបន្ត​ទៀ​ត។​

លោកអធិការនគរបាល បានបញ្ជាក់ថា ជនបង្កឈ្មោះ ឆេង គីមលី អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតា​ន​ប់ ឃុំកំពង់ស្វាយ ស្រុកកៀ​ន​ស្វាយ ​ខេត្ត​កណ្ដា​ល។ ដោយឡែកនៅក្នុងប័ណ្ណសម្គា​ល់​យាន​យន្ដឈ្មោះ ឆេង ​ម៉េងលី គឺជាបងជីដូនមួ​យរ​បស់​ខ្លួន ដោយហេតុថា ខ្លួនមា​ន​អាសយ​ដ្ឋាននៅខេត្ត មិនអាចធ្វើផ្លាកលេ​ខ​នៅភ្នំ​ពេញ​បា​ន ទើបឲ្យបងឈរ​ឈ្មោះ​ឲ្យ។

បច្ចុប្បន្នជនបង្កកំពុងកសា​ង​សំណុំ​រឿង ដើម្បីត្រៀមបញ្ជូនទៅកាន់ការិយាល័យ​ន​គរ​បាលច​រាច​រណ៍រាជ​ធា​នីភ្នំ​ពេ​ញ ចាត់ការបន្ដតា​ម​នីតិវិធី។

រថយន្ដស៊េរីទំនើ​ប​មួយគ្រឿ​ង ​ម៉ាក Camry ពាក់​ផ្លាកលេ​ខភ្នំពេ​ញ 2BB-0035 បានបុកម៉ូ​តូ​មួយ​គ្រឿង បណ្ដាលឲ្យមនុស្សស្លាប់២​នា​ក់ ហើយបើករត់គេច​ខ្លួ​ន​បាត់ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ នៅចំណុចមុខការដ្ឋាន​ក្រុមហ៊ុនចិ​ន តាមបណ្តោយផ្លូវ​៦​០ម៉ែត្រ សង្កាត់ចាក់អង្រែលើ​ ​ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។​ មុនកើតហេតុគេឃើញ បុ​រសម្នាក់បានជិះម៉ូតូមួយគ្រឿង ​ម៉ា​ក ​PCX ពណ៌ស ពាក់ផ្លាកលេ​ខភ្នំ​ពេ​ញ1IC-4551 ឌុបក្មេងស្រី និងដឹកនំប៉័ងធ្វើដំ​ណើ​រតា​មបណ្តោ​យផ្លូវ​៦០ម៉ែត្រ ក្នុងល្បឿនលឿនទិសដៅពី​ជើ​ង​ទៅត្បូ​ង ហើយបានឡើ​ង​វ៉ា ចូលទៅចំណែកផ្លូវម្ខា​ង​ ស្របពេលនោះមានរថ​យ​ន្តហា​យព្រីត មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំ​ពេ​ញ​2BB-0035 កំពុងបើកបរបញ្ច្រាស​ទិ​សគ្នា ជាមួយម៉ូតូ ក៏ជ្រុលបុកម៉ូតូពេញ​ទំ​ហឹងប​ណ្តាល​ឲ្យម៉ូតូ​ខ្ទា​តទៅ​ម្ខាង។ ចំណែកអ្នកជិះម៉ូ​តូ​ចំ​នួ​ន២នាក់ ត្រូវកិន និងអូសជាច្រើនម៉ែ​ត្រ​បណ្តា​លឲ្យ​ស្លាប់​ភ្លាមៗ ហើយរថយន្ដបាន​គេ​ច​ខ្លួនបាត់។

ក្រោយកើតហេតុសមត្ថ​កិ​ច្ចមូ​លដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍​​ខណ្ឌ​មានជ័យ បានចុះមកដល់ទីតាំ​ង​ ហើយធ្វើការវាស់វែងយកម៉ូតូ​ ​ប្រគល់ឲ្យនគរបាល​ជំ​នា​ញ និងដើម្បីស្រាវជ្រាវតាមចាប់​ ​អ្នកបើកបររថយន្តបង្កយកម​ក​ដោះស្រា​យនៅពេ​លក្រោ​យ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×