Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយពីមានអគារ២បាក់រលំស្លាប់និងរបួសប្រមាណ១០០នាក់ ក្រសួងរៀបចំដែនដី ណែនាំឲ្យពង្រឹងការអនុវ​ត្ត​​ច្បាប់ ស្តីពីសំណង់ ​និ​ងលិខិ​តបទ​ដ្ឋានគ​តិ​​យុ​​ត្ត

spot_img

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញនូវសេចក្តីណែនាំ​ ពង្រឹងការអនុវត្ត​ច្បាប់ ស្តីពីសំណង់ និងលិខិតបទដ្ឋានគតិ​យុ​ត្ត ពាក់ព័ន្ធជាធរមាន​ ដល់អាជ្ញាធរមានសមត្ថ​កិ​ច្ច ក្នុងវិស័យសំណង់​ ​អគ្គនាយកដ្ឋាន​សំ​ណង់ អគ្គនាយកដ្ឋានរៀប​ចំ​ដែនដី មន្ទីររៀបចំ​ដែ​នដី គ្រប់រាជធានី-ខេត្ត។

ក្នុងសេចក្តីណែនាំថ្មីនេះ នៅថ្ងៃទី១០ ខែមក​រា ឆ្នាំ២០២០នេះក្រសួងបានហាមដាច់ខាតមិនឱ្យ​អ​នុវ​ត្តន៍លើការងាររួម​មា​ន ហាមដាច់ខាតការសាងសង់សំណង់ដែ​ល​​​គ្មាន​​លិខិត​​អនុ​ញ្ញា​តសាងសង់ ជួសជុល ឬរុះរើ និងលិខិតអនុញ្ញាតបើក​កា​រ​ដ្ឋា​​ន​សំណ​ង់។ ហាមដាច់ខាតការអនុ​វ​ត្តការ​ងារ​សាងសង់ ឬ រុះរើដោយអ្នក សាងសង់ដែលគ្មានអាជ្ញាប័ណ្ណ​ ឬវិញ្ញាបនបត្របញ្ជាក់​កា​រអ​នុញ្ញា​តឱ្យប្រកបអាជីវកម្មផ្ដល់ដោ​យ​ក្រសួ​ងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណ​ង់​។ ហាមដាច់ខាតការដ្ឋាន​សំ​ណង់ដែ​ល​ដំណើរ​ការសា​ង​សង់ ឬ រុះរើដោយគ្មានវិស្វករ​ប្រ​ចាំកា​រដ្ឋា​នជាអ្ន​កទ​ទួល​ខុស​ត្រូ​វ។ ហាមដាច់ខាតការស្នាក់នៅ​ក្នុ​ងអ​គារ​ដែលកំពុ​ងសាង​សង់ ទោះបីជាលក្ខណៈបណ្តោះ​អា​សន្ន​ក៏ដោយ និងហាមដាច់ខាតអ្នក​គ្មា​នភា​រកិ​ច្ចចូល​ក្នុង​ការដ្ឋា​នសំ​ណ​ង់​។ ហាមការប្រើប្រាស់សំណង់​គ្រ​ប់​ប្រភេទ ដោយគ្មានវិញ្ញាបនបត្រប្រើ​ប្រា​ស់សំ​ណង់​ឬលិ​ខិត​បិទ
ការដ្ឋានផ្តល់ដោយអាជ្ញា​ធ​រមា​នស​មត្ថ​កិ​ច្ច។

ក្នុងសេចក្តីណែនាំនេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យអាជ្ញាធរមានសម​ត្ថ​កិច្ច​យកចិ​ត្តទុក​ដាក់ អនុវត្តន៍លើគោ​ល​​ការ​ណ៍ និងវិធានការចំនួន៥​ផ្សេ​ងទៀតរួ​ម​មាន៖ លិខិតអនុញ្ញាតសា​ង​សង់ ជួសជុល និងរុះរើ, លិខិតអនុញ្ញាតបើកការ​ដ្ឋា​នសំណ​ង់, ការរៀបចំការ​ដ្ឋា​ន, ដំណើរការដ្ឋានសាង​ស​ង់ និងការងារត្រួ​ត​ពិ​និត្យ និងបញ្ជាក់សំណង់។​

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ មករា មានករណីបាក់រលំអ​គា​រនៅ​ខេត្តកែប បណ្តាលឲ្យមនុស្សស្លាប់៣៦នាក់ ​និងរងរបួស២៣​នា​ក់ ។ មុនការបាក់អគារនេះ​ ​កាលពីថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩ ក៏មានករណីបាក់រលំអគា​រ​ផ​ងដែរ នៅព្រះសីហនុ ដែលពេលនោះ ធ្វើឲ្យ​ក​ម្មក​រស្លាប់​២៨នាក់ និងរបួស៤០នាក់៕ដោយ៖កូឡាប

spot_img
×