Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុងតឺន័រ​បុក​កុងតឺន័រ​ស្លាប់​ម្នាក់​នៅ​ក្រុង​បាវិត​

spot_img

​ខេត្តស្វាយរៀងៈ​បុរស​ដែលជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ម្នាក់​បាន​ស្លាប់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​កុងតឺន័រ​និង​រថយន្ត​កុងតឺន័រ​ដែល​ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៣​និង​១៥​នាទី​រសៀល​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០២០​នៅ​នៅលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ 156-157​ស្ថិតក្នុង​ភូមិ​ព្រៃ​ផ្ដៅ​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត​ខេត្តស្វាយរៀង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​និង​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​លិច ទៅ​កើត​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង បើកបរ​មកពី​ទិស​ខាងលិច ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ លាយ​សរ ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-0287​អ្នកបើកបរ​ឈ្មោះ ទេព ដា​រ៉ា ភេទ ប្រុស អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្ទៀង ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ។​

​ប្រភព​ដដែល​បាន​បន្តថាៈ​លុះ​បើក​មកដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ​ក៏បាន​បុក​ប៉ះ​និង​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត ដែល​ធ្វើដំណើរ​មកពី​ទិសខាងកើត ម៉ាក​ហ៊ី​ណូ ពណ៌​សរ ពាក់​ស្លាក​លេខ​ភ្នំពេញ 3E 1908 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ( គេចខ្លួន ) មូលហេតុ បណ្ដាលមកពី​រថយន្ត​មកពី​ទិស​ខាងលិច បើកបរ​មិន​ប្រកាន់​ស្ដាំ ។​

​សមត្ថកិច្ច​បាន​បន្ថែម​ថាៈ​បច្ចុប្បន្ន​សាកសព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​រថយន្ត​ខូចខាត​ធ្ងន់​ទាំងសងខាង​។ រីឯ​រថយន្ត​ទាំងពី​គ្រឿង​សមត្ថកិច្ច​យើង​យកសារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​ ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×