Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​បើក​លឿន​បុក​កង់​ពីក្រោយ អូស​ជិត​១០​ម៉ែត្រ របួសធ្ងន់​ទាំង​២​នាក់

spot_img

​កំពង់ឆ្នាំង ៖ មនុស្ស​២​នាក់ បាន​រងរបួស​ធ្ងន់​ស​ន្ល​ប់​ស្តូកស្តឹង ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត បន្ទាប់ពី​ត្រូវបាន​បើក​លឿន​ទៅបុក​កង់​មួយគ្រឿង ហេតុការណ៍ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៤៥​នាទី ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧ តាមផ្លូវ​ជាតិ​លេខ​៥ ស្ថិតនៅ​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ម្នាក់​ឈ្មោះ មុំ បូរ​ដ្ឋា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ចិន ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពាក់​ស្លាក​លេខ​ព្រះសីហនុ ១D-៨៧៩៨ ចំណែក​ស្ត្រី​រងគ្រោះ​ដែលជា​ជិះ​កង់​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​នៅឡើយ​នោះទេ ។​

​សម​ត្ថិ​ច្ច​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង​បើក​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច នៅពេល​ម​ដល់​ចំណុចកើតហេតុ​ក៏មាន​ស្ត្រី​ម្នាក់​ជិះ​កង់​ក្នុងទិសដៅ​ស្របគ្នា​និង​បម្រុង​បត់​ទៅ​ឆ្វេង ស្រាប់​ពេលនោះ​ម៉ូតូ​ដែល​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​នោះ ក៏បាន​បុក​កង់​ពេញ​មួយ​ទំហឹង​តែម្តង អូស​កង់​និង​ម៉ូតូ​ជិត​១០​ម៉ែត្រ បណ្តាលអោយ​របួសធ្ងន់ សន្លប់​ស្តូកស្តឹង​ទាំង​២​នាក់ តែម្តង ។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រូវ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ។ ដោយឡែក​ម៉ូតូ​បង្កហេតុ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ៕ដោយ​៖​ចៅ សន​​

spot_img
×