Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​សហជីព នៅ​ណាហ្គា​វើ​លដ៍ ត្រូវបាន​អនុញ្ញាតឱ្យ ចូលធ្វើការ​វិញ បន្ទាប់ពី​បុគ្គលិករាប់ពាន់នាក់ ធ្វើ​កូដកម្ម​២​ថ្ងៃ​

spot_img

​ភ្នំពេញ ​៖ ​អង្គការ​លីកាដូ បាន​ផ្សាយ​ថា បុគ្គលិក​ពាន់​នាក់​បាន ជួបជុំគ្នា នៅខាងមុខ ណាហ្គា​វើ​លដ៍ ទាមទារ​ឱ្យ មានការ ដំឡើង​ប្រាក់ឈ្នួល​អ​ប្បរមា និង​យកប្រធានសហជីពរបស់ខ្លួនកញ្ញា ឈឹម ស៊ីថរ ចូលធ្វើការ​វិញ​។

​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ បាន​សម្រេចយក​ប្រធាន សហជីព ដែល​ត្រូវបាន​ព្យួរការងារ កញ្ញា ឈឹម ស៊ីថរ ចូលធ្វើការ​វិញ បន្ទាប់ពី​មាន ការធ្វើ​កូដកម្ម​រយៈពេល ២​ថ្ងៃ​ដែល​ចូលរួម ដោយ​បុគ្គលិក រាប់ពាន់នាក់ នៅខាងមុខ​កាស៊ីណូ ណាហ្គា​វើ​លដ៍ ក្នុង​រាជធានី​ភ្នំពេញ​។ នា​ល្ងាច​ថ្ងៃទី​១០​មករា​២០២០​នេះ តំណាង​ក្រុមហ៊ុន ក៏បាន​ប្រាប់​បុគ្គលិក ដែល​ជួបជុំគ្នា​ថា ក្រុមហ៊ុន​នឹង​ចរចា ដំឡើង​ប្រាក់​ឈ្នួល អ​ប្បរមា សម្រាប់​បុគ្គលិក នៅពេល​ក្រោយ​ទៀត​។ បុគ្គលិក​ទាំងនេះ ត្រូវបាន​រំពឹងថា នឹង​ត្រឡប់​ចូល ធ្វើការ​វិញ នៅថ្ងៃនេះ​វិញ​។​

ការព្រមព្រៀង​នេះ ធ្វើឡើង បន្ទាប់ពី​តំណាង សហជីព រួមមាន កញ្ញា ឈឹម ស៊ីថរ ដែល​បាន​ជួប ជាមួយ​តំណាង ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ និង​មន្ត្រីជាន់ខ្ពស់ មកពី ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ ដើម្បី​ចរចា រក​ដំណោះស្រាយ​។ កញ្ញា​ត្រូវបាន ព្យួរការងារ ដោយ ទទួលបាន ប្រាក់​ឈ្នួល​ចាប់ពី​ខែ កញ្ញា ឆ្នាំ​២០១៩ អំឡុងពេល ធ្វើ​យុទ្ធនាការ ស្នើសុំ ដំឡើង​ប្រាក់​ឈ្នួល អ​ប្បរមា និង​លក្ខខណ្ឌ ការងារ​ប្រសើរ ជាង​មុន​។​

នា​ព្រឹក​ថ្ងៃទី​១០​មករា​នេះ បុគ្គលិក​ណាហ្គា​វើ​លដ៍ រាប់រយ​នាក់ រួមមាន អ្នក​សម្អាត និង​អ្នក​បម្រើការ ផ្នែក​អាហារ ក៏បាន​ដើរចេញ ពី​ក្រុមហ៊ុន​ចូលរួម ជាមួយ​អ្នក​តវ៉ា រាប់ពាន់នាក់​ផ្សេងទៀត ផងដែរ ក្នុង​ការធ្វើ​កូដកម្ម ដោយ​អហិង្សា ថ្ងៃទី​២​នេះ ដើម្បី​ទាមទារ ប្រាក់​ឈ្នួល អ​ប្បរមា និង​លក្ខខណ្ឌ ការងារ​ប្រសើរ ជាង​មុន ក៏ដូចជា ទាមទារ ឱ្យ​ប្រធាន សហជីព របស់​អ្នក​ទាំងនោះ អាច​ចូលធ្វើការ ដូចដើម​វិញ​។

​កាលពីម្សិលមិញ សាលាដំបូង រាជធានី​ភ្នំពេញ បានចេញដីកា​សម្រេចចាត់ចែងបណ្ដោះអាសន្ន ដោយប្រកាស​ថា ការធ្វើ កូដកម្ម​នេះ ខុសច្បាប់ និង បង្គាប់​ឱ្យ​កូដ​ករ ចូលធ្វើការ​វិញ ទោះបីជា សិទ្ធិ​ធ្វើ​កូដកម្ម របស់ បុគ្គលិក ទាំងនេះ ត្រូវបាន ធានា​ដោយ ច្បាប់​កម្ពុជា និង​អនុសញ្ញា របស់​អង្គការ ពលកម្ម អន្តរជាតិ ក៏ដោយ​៕ ដោយ​៖​កូ​ឡាប​

spot_img
×