Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អនុព័ន្ធយោធា​ចិន​ថ្មី នឹង​ដំណើរការ​យ៉ាង​រលូន​ប​ន្ត​ទៀត​

spot_img

​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន មានជំនឿថា ទៅ​ថ្ងៃ​ខាងមុខ​ក្រោម​កិច្ចដឹកនាំ​បន្ត​របស់លោក​វរសេនីយ៍ឯក លី ជី​ង​ហ្វុ​ង ក្នុងតួនាទី​ជា​អនុព័ន្ធយោធា​ថ្មី​ប្រចាំ​កម្ពុជា​នឹង​ដំណើរការ​យ៉ាង​រលូន​ប​ន្ត​ទៀត ដើម្បី​ឲ្យ​ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ​ទ្វេ​ឡើង​ថែមទៀត ។

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២០​នេះ បានអនុញ្ញាត​ឲ្យ​ប្រធានការិយាល័យ​អនុព័ន្ធយោធា​ចិន​ចាស់ និង ថ្មី ចូលជួប​ជម្រាបលា និងសម្តែង​​​​ការគួរសម នៅ​បន្ទប់​សវនាការ អគ្គបញ្ជាការដ្ឋាន​។​

​លោកនាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ស្នាដៃ​ដែល លោក​វរ​ស​នី​យ៍​ឯក លី នី​ង​យ៉ា អនុព័ន្ធយោធា​ចិន​ចាស់​សម្រេចបាន​នាពេល​កន្លងមក និង​មានជំនឿថា ទៅ​ថ្ងៃ​ខាងមុខ​ក្រោម​កិច្ចដឹកនាំ​បន្ត​របស់លោក​វរសេនីយ៍ឯក លី ជី​ង​ហ្វុ​ង ក្នុងតួនាទី​ជា​អនុព័ន្ធយោធា​ថ្មី​ប្រចាំ​កម្ពុជា​នឹង​ដំណើរការ​យ៉ាង​រលូន​ប​ន្ត​ទៀត ដើម្បី​ឲ្យ​ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ​ទ្វេ​ឡើង​ថែមទៀត ។

​លោកនាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បាន​ថ្លែងថា សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ជួយ​ជ្រោមជ្រែង​ដល់​ប្រទេស​កម្ពុជា​ជា​រៀង​រហូតមក ក្នុងនោះ​លើ​វិស័យ​យោធា ចិន​បាន​ជួយ​ទាំង​មធ្យោបាយ សម្ភារៈ​បរិក្ខារ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ជា​រៀងរាល់ឆ្នាំ ដែល​ជំនួយ​ទាំងនេះ គឺ​បង្ហាញឱ្យឃើញថា ចិន​នៅ​ជិត​កម្ពុជា​ជានិច្ច​។

​ជា​កិច្ច​ឆ្លើយតប លោក​វរសេនីយ៍ឯក លី នី​ង​យ៉ា បាន​ថ្លែងអំណរគុណ នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ដែល​បានផ្តល់​វេលា​ដ៍​មានតម្លៃ​ឲ្យ​លោក​បាន​ចូលជួប​សម្តែង​ការគួរសម និង បង្ហាញខ្លួន​ចំពោះ​ប្រធានការិយាល័យ​អនុព័ន្ធយោធា​ថ្មី​ដែល​ត្រៀម​ទទួល​តំណែង​ពី​លោក ។

​លោក​វរសេនីយ៍ឯក លី នី​ង​យ៉ា បាន​គូសបញ្ជាក់ថា ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ លោក​មាន​សេចក្ដីសោមនស្ស​ជាខ្លាំង ដោយបាន​រួមចំណែក​នៅ​ក្នុងការ​អភិវឌ្ឍន៍​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ប្រទេស​ទាំងពីរ មាន​ភាពល្អប្រសើរ ជាពិសេស​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។ លទ្ធផល​ល្អប្រសើរ​នេះ ក៏​អាស្រ័យ​ដោយមាន​ការយកចិត្តទុកដាក់​គាំទ្រ និង​ផ្តល់​កិច្ចសហការ​ពេញទំហឹង​ពី​សំណាក់ នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ​ផងដែរ​។

​លោក​វរសេនីយ៍ឯក លី ជី​ង​ហ្វុ​ង ប្រធានការិយាល័យ​អនុព័ន្ធយោធា​ថ្មី បាន​លើកឡើងថា ក្នុង​កិច្ចទំនាក់ទំនង​ជា​បង​ប្អូន នៃ​បរិបទ​ថ្មី​នេះ អាស្រ័យ​ដោយ​កងទ័ព​ប្រទេស​ទាំងពីរ មាន​ចំណុច​ឯកភាព​ជាច្រើន ជាពិសេស​កងទ័ព​កើតឡើង​ពី​ប្រជាជន និង​ធ្វើ​អ្វីៗ​ដើម្បី​ប្រជាជន ។

​នៅក្នុង​ឱកាស​នោះដែរ លោក​វរសេនីយ៍ឯក លី ជី​ង​ហ្វុ​ង ក៏បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត នៅ​ចំពោះមុខ​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ​ថា នៅក្នុង​ការបំពេញ​បេសកកម្ម​ការទូត​នៅ​កម្ពុជា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​ទំនាក់ទំនង​មិត្តភាព​ដូច​ដែកថែប​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ពង្រឹងពង្រីក​ខ្លាំង​ឡើង​ថែមទៀត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×