Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណូមពរ​ដល់​អ្នកពាក់ព័ន្ធ​បន្ត​ចូលរួម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ការជួញដូរ​មនុស្ស​គ្រប់​ទម្រង់​

spot_img

​រាជធានី​ភ្នំពេញ​៖ សិក្ខាសាលា​ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​បង្ការ ទប់ស្កាត់​អំពេី​ជួញដូរ​មនុស្ស និង​គ្រោះថ្នាក់​បង​ង្ក​ដោយ​ការ​ប្រេី​ប្រាស់​គ្រឿងញៀន​ខុសច្បាប់​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​ក្រសួង​អប់រំ យុវជន និង​កីឡា ។​

​លោ​កស សុខា រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និង កីឡា ដែលជា​អធិបតី បាន​ប្រសាសន៍​ថ្លែងអំណរគុណ​ដល់​អ្នកពាក់ព័ន្ធ​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ផ្សព្វផ្សាយ​បង្ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន និង​ការជួញដូរ​មនុស្ស និង​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច អ្នកពាក់ព័ន្ធ​ទាំងអស់ យុវ​កាយរឹទ្ធិ កាកបាទក្រហម សិល្បករ សិល្បការិនី ពិធីករ ពិធី​ការិនី សង្គម​ស៊ីវិល សូម​បន្ត​ចូលរួម​ទាំងអស់គ្នា​ឲ្យ​បាន​សកម្ម​ជាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម​ដេី​ម្បី​សុវត្ថិភាព​សហគមន៍ ។​

​លោកស្រី​សឿ សុជាតា អនុរដ្ឋលេខាធិការ​ប្រធាន​ក្រុមការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ប្រឆាំង​ការជួញដូរ​មនុស្ស ប្រចាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វេី​សេចក្តីរាយការណ៍​ពី​វឌ្ឍនភាព​ការងារ​បង្ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន និង​បញ្ហា​ជួញដូរ​មនុស្ស សំដៅ​ពង្រឹងគុណភាព ប្រសិទ្ធភាព​ធន​ធន​មនុស្ស​នៅ​កម្ពុជា​។

​លោក សាម៉ន បណ្ឌិត អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​មានប្រសាសន៍ថា វិស័យ​ព័ត៌មាន​ដេី​រ​តួនាទី​សំខាន់​ក្នុងការ​ចូលរួម​ផ្សាយ​ព័ត៌មាន​ចំណេះដឹង​ទូទៅ​នានា និង​ច្បាប់​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន និង​បញ្ហា​ជួញដូរ​មនុស្ស​ដល់​ប្រជាពលរដ្ឋ​បាន​យល់ដឹង​។

​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ុន សំខាន់ អគ្គលេខាធិការ​គណកម្មាធិកា​រ​ជាតិ​ប្រឆាំង​ការជួញដូរ​មនុស្ស បាន​ប្រសាសន៍ថា អំពេី​ជួញដូរ​មនុស្ស​គឺជា​បទ​ល្មេី​ស​ឧក្រិដ្ឋកម្ម​ឆ្លងដែន​មាន​អង្គការ​ចាត់តាំង ដែល​តម្រូវ​ឲ្យ​មានការ​ប្រឆាំង​ទប់ស្កាត់​ការជួញដូរ​និង​សង្គ្រោះ​ជនរងគ្រោះ​ពី​អំពេី​ជួញដូរ​គ្រប់​ទម្រង់​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀ​ន​បាន​ថ្លែង​សាទរ​ពី​វឌ្ឍនភាព និង​ថ្លែងអំណរគុណ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​បង្ការ ទប់ស្កាត់ បញ្ហា​គ្រឿងញៀន​ដេី​ម្បី​ប្រយោជន៍​រួម គោលដៅ​តែមួយ គឺ​កសាងបាន​នូវ​ធនធានមនុស្ស​ប្រកបដោយ​ប្រសិទ្ធ​ភាពជា​ធនធាន​បន្តវេន​ដ៏​មាន​សក្តានុពល​របស់​ប្រទេសជាតិ​។​

​ក្នុង​ចំណាប់អារម្មណ៍​របស់​ម​ន្ទីរ​ក្រសួង​អប់រំ យុវជន និង​កីឡា​ខេត្តកោះកុង បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង រាជធានី​ភ្នំពេញ កណ្តាល និង​អង្គការ​ភ្លេ​ន Plan សុទ្ធតែ​បានបង្ហាញ​ពី​ឆ​ន្ទះ​រួម​ចូលរួម​បង្ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន និង​បញ្ហា​ជួញដូរ​មនុស្ស​ដេី​ម្បី​អនាគត​យេី​ង កូនចៅ​យេី​ង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×