Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លំហាត់បាញ់គ្រា​ប់ពិត ត្រួតពិនិត្យលទ្ធផល វ​គ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរ​ងជំ​នាញកាំ​ភ្លើងការពារអាកាស ២​៣ មម

spot_img

សៀមរាប៖ រដ្ឋបាលស្រុកស្វាយលើ សូមជូ​នដំណឹងស្តីពីលំហាត់បាញ់គ្រាប់​ពិត ត្រួតពិនិត្យលទ្ធ​ផ​ល វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនា​យ​ទាហា​នរងជំនាញកាំភ្លើងការពារ​អា​កាស ជំនាន់ទី៤ ឆ្នាំ២០១៩ នៅចំណុចភ្នំខ្យង ភូមិរុងរឿង ​ឃុំ​កន្ទួត​ ស្រុកស្វាយលើ ខេត្តសៀមរាប ។

រដ្ឋបាលស្រុ​កស្វាយ​លើ សូមជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូន
ប្រជាពល​រដ្ឋ មេត្តាជ្រាបថា៖ ចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០២០ សាលាការពារអាកា​ស​
នៃ​ទីបញ្ជាការដ្ឋានការពារអាកាស ​​អ.ប.ក នឹងធ្វើលំហាត់បាញ់គ្រាប់ពិតកាំភ្លើង​ធំ​ការពា​រអាកា​ស ៣៧ មម-១
កាំភ្លើងយន្តការពា​រអាកា​ស ២៣ មម-២ នៅទីលានបាញ់កងពលធំអន្ត​រា​គមន៍​លេខ២ (ចំណុចភ្នំខ្យង
ភូមិរុងរឿង ឃុំ​ក​ន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ) ។

សេច​ក្តីដូចបានជម្រាបជូនខាងលើ សូម បងប្អូន​ប្រជាព​ល​រដ្ឋ​មេត្តាជ្រាប និងសូមកុំមានការភ្ញាក់ផ្អើ​ល​ ចំពោះស្នូរសម្លេងផ្ទុះកាំភ្លើង ​ក្នុ​ងពេល​ធ្វើលំហា​ត់បាញ់​គ្រា​ប់​ពិត ។ ដើម្បីធានាសុវត្ថិ​ភាព រដ្ឋបាលស្រុកសូមធ្វើការហាម​ឃា​ត់​ដល់បងប្អូនប្រជាពលរ​​ដ្ឋទាំ​ង​អស់ កុំ​ឲ្យមានការធ្វើដំណើរចូលទៅក្នុ​ង​តំបន់​ខាងលើ​ជាដាច់​ខាត ប្រយ័ត្នមានគ្រោះថ្នាក់ជាយ​ថា​ហេតុ​ ។

ទទួលបានសេចក្តីជូនដំណឹ​ង​នេះ រដ្ឋបាលស្រុកសង្ឃឹមថា បងប្អូ​នប្រជាព​លរដ្ឋ ក្នុងភូមិសាស្រ្តភ្នំខ្យង ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ នឹងចូល​រួ​មស​ហកា​រ​ល្អដើម្បីឲ្យលំហាត់បាញ់គ្រាប់ពិតខាង​លើ​ប្រព្រឹ​ត្តទៅដោ​យជោគ​ជ័យ និងធានាបាននូវសុ​វ​ត្ថិភា​ពខ្ពស់ ៕ ដោយ៖កូឡាប

spot_img
×