Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងរៀបចំដែ​ន​ដី ប្រកាសដាក់ឲ្យប្រើប្រាស់ សៀវភៅសំណ​​ង់ស្ថាប​ត្យក​ម្មសំណ​ង់ នៅកម្ពុ​ជា​

spot_img

ភ្នំពេញ៖ សៀវភៅ “Architectural Guide Phnom Penh” ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្រោ​មអធិបតី​ភា​ពលោ​ក​ ជា សុផារ៉ា ឧបនាយករដ្ឋម​ន្រ្តី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែ​ន​ដី នគរូបនីយក​ម្ម​និង​សំណ​ង់។

តាមលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិ​ចិ​ត្រ​សិល្បៈ​ បានឲ្យដឹងថា សំណង់ស្ថាបត្យកម្មខ្មែរ ​មានប្រវត្តិតាំងពីយូរលង់ណាស់​ម​កហើ​យ​ ដែលបុ​ព្វបុរ​សដូ​ន​តាខ្មែរ បានបន្សល់ទុកមកឲ្យកូនចៅជំនាន់ក្រោ​យ ប៉ុន្តែមកដល់របប​ប៉ុ​ល​ពត សំណង់ស្ថាបត្យកម្មនា​នា​ ក៏ត្រូវបានរងកា​រ​បំផ្លិ​ច​បំ​ផ្លាញ​។ ក្រោយពីរបបខ្មែរក្រហម​ដ៏​ខ្មៅង​ងឹត​នោះ បានដួ​លរ​លំ មកដល់បច្ចុប្ប​ន្ននេះ ក្រោមការដឹកនាំរបស់ប្រ​មុ​ខរាជ​រដ្ឋា​ភិ​បាល យើងឃើញថាប្រ​ទេ​សក​ម្ពុជា មានតម្រូវការនូ​វ​កា​ររីកចម្រើននូវ​ស្ថាប​ត្យកម្ម និង​សំណ​ង់ថ្មីៗ ហើយស្ថាបត្យកម្មទាំងនោះ គឺភ្ជា​ប់ជាមួយប្រវត្តិនៃ​ទឹ​កដី​និង​ទីក្រុង ដែលយើងទាំងអស់គ្នាកំ​ពុ​ងរ​ស់នៅ​នេះ។​ លោកស្រី បានបង្ហាញពីការជឿជាក់ចំពោះ​លោក ឧបនាយករដ្ឋមន្រ្តីជា ​សុ​ផារ៉ា​ ដែលតែងតែយកចិត្តទុ​ក​ដាក់​ក្នុងការ​ថែ​រក្សាកា​រ​ពារ នូវសំណង់បេតិកភណ្ឌដើម្បី​ទុកឲ្យយុវជនជំនាន់ក្រោ​យ​បាន​យល់​ដឹ​ង។ លោកស្រី ក៏បានថ្លែងអំណរគុ​ណ​ដល់​អ្នក​និ​ពន្ធទាំ​ង​២រូប ដែលបានចំណាយពេលវេ​លា​ និងកម្លាំងកា​យចិត្ត ដើម្បីចងក្រងនូវឯកសារមួយ​ដ៏​មាន​សារសំ​ខាន់នេះ​ឡើ​ង​ មិនចំពោះតែពលរដ្ឋក​ម្ពុ​ជាទេ គឺចំពោះជនជាតិទាំងអស់ដែល​ជា​មិត្តភ​ក្តិ និងជាអ្នកស្រាវ​ជ្រា​វស្វែង​យល់​អំពីប្រវ​ត្តិនៃប្រ​ទេ​សកម្ពុជា ដែលមានការផ្សារភ្ជាប់ជាមួ​យ​នឹង​ស្ថាប​ត្យក​ម្ម។ ក្នុងពេលសម្ពោធដាក់​ឲ្យប្រើប្រាស់សៀវភៅ​ A​rchitectural Guide Phnom Penh នេះ ក្នុងនាម​ក្រសួងវ​ប្បធ​ម៌និ​ង​វិចិ​ត្រ​សិល្បៈ ​លោក​ស្រី ភឿង សកុណា ក៏បានចូលរួមនូវការ​ជួ​យឧ​បត្ថ​ម្ភនូ​វថវិ​កា​ចំនួ​ន1000$ផងដែរ។
ក្នុងឱ​កាសនោះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រី​ក្រ​សួង​រៀប​ចំដែន​ដីនគ​រូប​នីយក​ម្ម​ និងសំណង់ បានលើ​​ក​ឡើងថា សៀវភៅ Architectural Guide Phnom Penhនេះគឺជាសៀវភៅ​ដែល​មាន​សារសំ​ខាន់ បានចងក្រងនិងរក្សា​ទុ​កនូ​វការ​ណែនាំ អំពីសំណង់ស្ថាបត្យក​ម្ម​កម្ពុ​ជា។ ការជួបជុំគ្នានាពេ​ល​នេះ គឺដើម្បីផ្សព្វផ្សាយសៀវភៅនេះ​ ដ​ល់បណ្តាប្រទេសជុំវិញពិ​ភ​ពលោក និងប្រជាពលរដ្ឋខ្មែរគ្រ​ប់​ជំនាន់​។​ លោកឧបនាយករដ្ឋមន្រ្តី​បានប​ញ្ជាក់ថា នឹងជួយផ្តល់ការបង្រ្គប់​នូ​វកា​រចំណាយ លើការបោះពុម្ពសៀវ​ភៅ​នេះ ពីភាសាអ​ង់​គ្លេស មកជា​ភា​សាខ្មែរ។ លោកបាន​កត់សម្គាល់ថា សៀវភៅ​នេះមា​នការកត់ត្រាទុ​ក និងការរៀបចំប្រក​ប​ដោយ​ល​ក្ខណៈត្រឹមត្រូវ ស្របតា​មជំនា​ញ​ឯកទេស ពិតប្រា​កដ ដូច្នេះលោកមានឆន្ទៈចង់​ចូល​រួម គាំទ្រចំ​ពោះការ​ផ្សព្វ​ផ្សាយ​សៀវភៅនេះ ឲ្យបានទូ​លំទូ​លាយ​។ លោក ជា សុ​ផារ៉ា​ បានរំលឹកថា កាល​ពី​ពេល​ដែល​លោកនៅកាន់តំណែងជា​អ​ភិបាល​រាជ​ធានីភ្នំ​ពេញ​នោះ លោក តែងតែកត់ត្រាទុកក្នុ​ង​បញ្ជី​មួយ នូវសំណង់ដែលមានល​ក្ខ​ណៈជាបេតិកភ​ណ្ឌ និង​មានល​ក្ខ​ណៈជាស្ថាប​ត្យក​ម្មពិ​សេស ដើម្បីរក្សាទំរង់សំណង់​ស្ថា​បត្យ​កម្មទាំ​ងនោះ ទុកកុំឲ្យបាត់ប​ង់ ហើយក្នុងពេលដែល​លោ​កបាន​នមកកាន់តំណែងជារដ្ឋម​ន្រ្តី​ក្រសួង​រៀប​ចំដែនដីនគរូបនីយកម្មនិងសំ​ណង់ នាពេល​នេះ ក៏មានឱកាសបានរៀប​ចំ​តាក់​តែងនូវច្បាប់ ស្តីពីសំណង់ ដែលច្បាប់នេះផ្តល់​ឱ​កាស​ឲ្យមានការជួសជុល​លើ​សំណង់​ស្ថាប​ត្យកម្មបេ​តិក​ភណ្ឌនានា ប៉ុន្តែត្រូវរក្សាទម្រង់ដើម។ មកដល់​ពេល​នេះ យើងបានឆ្លងកាត់ចំនួន៦ជំនាន់ ស្ថាបត្យកម្មមកហើយ ដែលភា​គច្រើន​សំណ​ង់ស្ថាបត្យ​ក​ម្មទាំងនោះ គឺមានទំនាក់ទំនងនឹង​រា​ជធា​នីភ្នំពេញ ដែលម​កដល់ឆ្នាំនេះ គឺមានរយៈពេល៥៨៦ឆ្នាំហើយ ដែលចាត់​ទុ​កថាជា​អាយុកា​លមួ​យ ដ៏យូរលង់ ដូច្នេះត្រូវ​រួ​មគ្នាថែរក្សា​ទុកឲ្យកូនចៅ​ជំនាន់​ក្រោយ​ៗទៀត​បា​នដឹង។ ទោះបីយើងមិនបានបង្កើត​ស្ថា​បត្យក​ម្មថ្មី ដែល​មាន​លក្ខណៈពិសេ​សក៏​ដោយ​ចុះ ប៉ុន្តែយើងត្រូវតែមានភារកិច្ច​ថែ​រក្សា​នូវស្ថា​បត្យក​ម្មពិសេ​ស ដែលដូនតាខ្មែរបានប​ន្ស​ល់ទុ​កឲ្យខាងតែបា​ន។ យើងទាំ​ងអស់​គ្នាត្រូវ​រួម​គ្នាការពារ គាំទ្រលើកទឹក​ចិត្ត ដើម្បីឲ្យគំនិតនេះ មានការរីកដុះដាលដ​ល់​កូនខ្មែ​រជំ​នាន់នេះ និងបណ្តាជំនាន់ក្រោយៗទៀត​៕ដោយ៖កូឡាប

spot_img
×