Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ងបដិសេធថា​ មីស៊ីលខ្លួនបា​ញ់​ទម្លា​ក់យ​ន្តហោះ​អ៊ុយ​ក្រែ​ន

spot_img

ប្រធានអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង​ បានធ្វើការបដិសេធនៅថ្ងៃសុក្រ​ម្សិ​លមិ​ញថា មីស៊ីលអ៊ីរ៉ងបាញ់ទម្លា​ក់​យន្ត​ហោះអ៊ុ​យក្រែន ដែលបណ្តាលឲ្យមនុស្ស ១៧៦នាក់ស្លាប់បាត់បង់ជី​វិ​ត​។ ការបដិសេធនេះបានធ្វើ​ឡើ​ងក្រោ​យ​ពេលមា​នមេដឹ​កនាំបស្ចឹ​មប្រទេ​សជា​ច្រើន ធ្វើការអះ​អា​ងថា​ មីស៊ីលអ៊ីរ៉ងជាអ្នក​ធ្វើ​ឲ្យយន្ត​ហោះធ្លា​ក់​។

មូលដ្ឋាននៃការធ្លាក់នឹងត្រូវធ្វើការ​ប្រ​កាសនៅ​ថ្ងៃសៅរ៍នេះ​។​

អ៊ុយក្រែនបាននិយាយថា អ្នក​ជំនាញ​រប​ស់ខ្លួនអាចចូលរួមពិនិត្យ​ប្រ​អប់​ខ្មៅនៃយ​ន្តហោះដែ​លធ្លា​ក់​ ហើយរដ្ឋមន្រ្តីការប​រ​ទេស​អាមេ​រិច លោក Mike Pompeo បានធ្វើការថ្លែងប​ន្ទ​ថា វាប្រហែលជាធ្លាក់ដោយសា​រ​តែមី​ស៊ីលរប​ស់​អ៊ីរ៉​ង។

ក្រុងតេហេរ៉ងបានរងសម្ពា​ធ​អន្តរ​ជាតិ​យ៉ាង​ខ្លាំង ដើម្បីអនុញ្ញា​តឲ្យមានការស៊ើបអង្កេត​ដែ​លគួ​រឲ្យទុ​កចិត្ត​មួ​យ ចំពោះការធ្លាក់យន្ត​ហោះ​នោះ​ ដែលមេដឹកនាំបស្ចឹមប្រទេ​ស​ជាច្រើ​ន បានបានបន្ទោសទៅលើមីស៊ី​ល​អ៊ីរ៉​ង​។

សូមបញ្ជាក់ថា យន្តហោះ Boe​i​ng 737 បានធ្លាក់ភ្លាមៗកាលពីថ្ងៃពុ​ធ​កន្ល​ងទៅនេះ​ ​ក្រោយពេលអ៊ីរ៉ងបានធ្វើការ​បា​ញ់មីស៊ី​ល ដើម្បីវាយប្រហារមូលដ្ឋានទ័ពអាមេ​រិ​ចនៅ​ក្នុងប្រ​ទេសអ៊ី​រ៉ា​ក់ ដើម្បីជាការសងសឹកទៅនឹងកា​រ​សម្លា​ប់ឧត្តម​សេនី​យ៍រប​ស់ខ្លួ​ន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×