Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូណាល់ ត្រាំថា អ៊ីរ៉ងមានគម្រោងវាយប្រហារ ស្ថានទូត​អាមេ​រិច ៤កន្លែង

spot_img

ប្រធានាធិបតីអាមេរិច ដូណាល់​ ត្រាំ បានថ្លែងថា ប្រទេសអ៊ីរ៉ងមានគម្រោងវាយប្រ​ហា​រស្ថាន​ទូត​អាមេរិ​ចចំ​នួន ៤កន្លែងនៅពេលដែលម​ប​ញ្ជាកា​រជាន់​ខ្ពស់រប​ស់ខ្លួន​ឈ្មោះ Qasem Soleimani ត្រូវបានសម្លា​ប់​។

នៅពេលសួរថាតើ ការគំរាមកំហែងអ្វីដែល​ប​ណ្តាល​ឲ្យមានការវាយប្រហារ​ ដោយដ្រូនកាលពីថ្ងៃសុក្រស​ប្តា​ហ៍មុ​ន លោកត្រាំ ថ្លែងថា ខ្ញុំអាចបញ្ចេញឲ្យដឹ​ង​ថា ប្រហែលមានស្ថាន​ទូ​ត ៤នឹងត្រូវរងការ​វា​យប្រហា​រ។​

ការសម្លាប់ Qasem Soleimani ដែលជាវីរៈបុរសរ​ប​ស់អ៊ី​រ៉​ង កើតឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយពេ​ល​មានការ​ផ្ទុះការ​តវ៉ា អស់ជាច្រើនថ្ងៃនៅស្ថានទូ​ត​អា​មេរិច ក្នុងទីក្រុងបាដាដ​ ​ប្រទេសអ៊ីរ៉ាក់។

ប៉ុន្តែគណបក្សប្រជាធិបតេយ្យ ​ដែ​លត្រូវគេ​ផ្តល់ព័ត៌មានស៊ើបការណ៍ឲ្យ បាននិយាយថាពួកគេមិនឃើញមា​ន​ផែ​នកា​រណ៍ នៃការវាយប្រហារស្ថាន​ទូ​តនោះ​ទេ​។​

សូមបញ្ជាក់ថា Qasem Soleimani គឺជាមេខ្លោងនៃរាល់ការធ្វើសកម្មភាព​រ​ប​ស់អ៊ីរ៉ង នៅមជ្ឈិមបូ​ព៌ា។ លោក ត្រាំ និងរដ្ឋមន្រ្តីការបរទេស ​M​ike Pompeo បានថ្លែងថា មេបញ្ជាការអ៊ីរ៉ងរូប​នោះ​បា​នធ្វើឲ្យ​មនុ​ស្សស្លាប់​រាប់​ពាន់​នា​ក់​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×