Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កង្វះទឹកស្អាតប្រើប្រាស់ ក្នុងក្រុងខេមរភូមិន្ទ ដោយសារក្រុមហ៊ុន LYP GROUP ផ្គត់ផ្គង់មិនគ្រប់

spot_img

កោះកង : ប្រជាពលរដ្ឋក្នុងខេមរភូ​មិ​ន្ទ ប្រ​ឈ​មនិងកង្វះទឹកស្អាត់ប្រើប្រាស់ នៅថ្ងៃទី១០ ខែ​ម​ករា ឆ្នាំ២០២០ មន្ទីរឧស្សាហក​ម្ម​ និងសិប្បកម្មខេត្តកោះកុង បានចេញសេចក្តីជូនដំណឹង ​ស្តីពីកង្វះទឹកស្អាតប្រើប្រាស់ ក្នុងក្រុង​ខេម​រភូ​មិន្ទ ដោយសារក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត LYP GROUP ផ្គត់ផ្គង់មិនគ្រប់គ្រាន់តាមតម្រូវការរបស់អ្នកប្រើប្រាស់ និងប្រ​ភព​ទឹកមួ​យចំនួ​នរី​ងអ​ស់។

បើតាមសេចក្តីជូនដំណឹងមន្ទីរឧស្សាហកម្ម ​និងសិប្បកម្ម ខេត្តកោះកុង ​ស្តីពី
បញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់ ក្នុង​ក្រុងខេមរភូមិន្ទខេត្តកោះកុង​ បានជម្រាបជូនដំណឹងដល់ បងប្អូន​ប្រជា​ពល​រដ្ឋ ដែលកំពុងរស់នៅក្នុង​ក្រុ​ងខេ​មរ​ភូមិន្ទ ទាំងអស់មេត្តាជ្រាបថា បញ្ហា​ខ្វះខាតទឹកស្អាតប្រើប្រាស់មួ​យ​រយៈពេ​លកន្ល​ង​មកនេះ ដោយសារតែក្រុមហ៊ុនផ្គត់ផ្គ​ង់​ទឹ​ក
ស្អាត LYP GROUP ដែលមានទីតាំងក្នុង​តំ​បន់ផ្ត​ល់សេវា​ខា​ងលើនេះ កំពុងជួបបញ្ហាប្រឈមមួយចំនួ​ន​ដូចខាងក្រោ​ម៖ ១.ប្រភពទឹកនៅទំនប់ជ្រោះតា​ប៉​ននៅ​សល់តិ​ច​តួច មិនអាចបូមយកមកផលិ​ត​បា​ន។ ២.ប្រភពទឹកស្រះភូមិចាំយាមមា​ន​ចំនួ​នប្រ​មាណ​ 800.000 ម៉ែត្រគូប ហើយទំហំប្រព័ន្ធ​ទុ​​យោមេ​​មានទំ​ហំតូច ធ្វើឱ្យសម្ពាធទឹ​ក​ខ្សោយ។ ៣.ក្រុមហ៊ុនផ្គត់ផ្គង់​ទឹ​ក​ស្អាត LYP GROUP បានបូមទឹកពីស្រះភូមិចាំ​យា​មយក​មក​ផលិត​ជំនួ​សវិ​ញ
ប៉ុន្តែកម្លាំងបូមទឹកក្នុងមួយម៉ោងអាច​បូ​មបា​នត្រឹ​មប្រ​មាណ 200ម៉ែត្រគូប ចំណែកឯការប្រើប្រាស់ទឹក​ស្អា​ត​
របស់បងប្អូនប្រជាពលរដ្ឋក្នុង​ក្រុ​ងខេម​រ​ភូមិន្ទ ក្នុងមួយម៉ោងច​ន្លោះ​ពី 400ម៉ែត្រគូប ទៅ 500 ម៉ែត្រគូប ។​

ឆ្លើយតបទៅនឹងបញ្ហានេះ ខាងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អា​ត​ LYP GROUP ​បាននិងកំពុងរៀបចុះដំឡើង
​ម៉ូទ័របូមទឹ​ក​នៅស្រះ​ទឹក រដ្ឋាករទឹកចាស់ (ផ្លូ​វ៤៨) ដើម្បីផ្គត់ផ្គង់បន្ថែមលើតម្រូវការប្រើប្រាស់​ទឹ​កស្អា​តប្រ​ចាំ
​ថ្ងៃជូនបងប្អូនប្រជាពលរដ្ឋ​ឱ្យ​បាន​គ្រប់គ្រា​ន់ដូ​ចធ​ម្មតាវិញ។ ចំពោះការដំឡើង​ម៉ូទ័រ​បូ​មទឹកនេះ ត្រូវប្រើ​រយៈ
ពេលប្រមាណពីរថ្ងៃ​ទៀ​តទើ​បអាច​ដំណើរ​ការ​បូមទឹ​ក​បា​ន៕ដោយ៖បញ្ញាស័ក្តិ

spot_img
×