Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាទេសច​រណ៍មួ​យ​គ្រឿង បានដឹកភ្ញៀវទេសចរច​ម្រុះ​ជាតិ​សាសន៍​ជិត​២ពាន់នាក់ ចូលមកទស្សនាក្រុង​ព្រះ​សីហ​នុ

spot_img

ខេត្តព្រះសីហនុ៖ នគរបាលអន្តោប្រវេសន៍​ ​នៃច្រកទ្វារអន្តរជា​តិ​កំពង់ ខេត្តព្រះសីហនុ បានឲ្យដឹងថា មា​ន​នាវាទេ​សចរណ៍​បរ​ទេសមួ​យគ្រឿ​ង បានចូលចតកំពង់ផែក្រុងព្រះសី​ហ​នុ ​នៅម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១១ ខែ​ម​ករា​ ឆ្នាំ២០២០។

កប៉ាល់ ឬនាវាទេសចរណ៍​មួ​យនេះ បានដឹកភ្ញៀវទេសចរចម្រុះជាតិ​សា​សន៍​ចំ​នួន ១៧១១នាក់ ចូលមកទស្សនាប្រទេសក​ម្ពុ​ជារយៈ​ពេលមួ​យថ្ងៃ​។​

មន្ត្រីនគរបាលប្រចាំច្រកទ្វារអន្តរ​ជា​តិកំព​ង់ផែ​ខេត្តព្រះ​សីហ​នុ បានបន្តថា នាវានេះមានកងនាវិកស​រុ​ប៧​៧៣នា​ក់​ ហើយមានដំណើរចេញ​ពីប្រទេ​ស​ថៃ ចូលមកទស្សនាប្រទេសក​ម្ពុ​ជា​ ហើយនឹងបន្តទៅកាន់ប្រទេសវៀត​ណា​មទៀ​ត​ នៅម៉ោង៧យប់ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ២០២០នេះ៕ ដោយ៖ ដែន សីមា

spot_img
×