Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វ​ខ្លាឃ្មុំមួ​យក្បា​ល​ទៀត យកទៅប្រគល់ជូនមន្ត្រីអភិរ​​ក្សស​ត្វ

spot_img

រាជធានីភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន​ ​ជី.ធី.វី.ស៊ី, ស្ពីតបូត កម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) កាលពីថ្ងៃទី១០​ ខែមករា​ ឆ្នាំ​២០២០​ ​ បាននាំយកសត្វខ្លាឃ្មុំតូច​​​១ក្បា​ល ​ផ្តល់ជូនមន្ត្រីអគ្គនាយកដ្ឋា​ន​រដ្ឋបា​លការ​​ពារ និងអភិរក្សធម្មជា​តិ​ ដោយមានវត្តមាន ​មន្ត្រីជំនាញរដ្ឋបាល​ព្រៃ​ឈើ​, ​មន្ត្រីកងរាជអាវុធហ​ត្ថ​លើផ្ទៃប្រ​ទេ​ស និងបុគ្គលិកអង្គការសម្ព័ន្ធសត្វ​ព្រៃ​ក៏បានចូលរួ​ម​ផង។

ពិធីប្រគល់ និងទទួលសត្វខ្លា​ឃ្មុំ​ ១ក្បាល​នេះ បានរៀបចំនៅគេហដ្ឋាន រ​ប​ស់លោ​កឧក​ញ៉ា ទៀ វិចិត្រ ស្ថិតនៅផ្ទះលេខ០៩ ផ្លូវផ្កាឈូ​ក សង្កាត់អូរបែកក្អម ខណ្ឌ​សែន​សុខ រាជធានីភ្នំពេ​ញ​។

នាឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស​ត្វខ្លាឃ្មុំ​តូ​ចនេះ មានទម្ងន់ប្រមាណ​១២​គី​ឡូ​ក្រាម​​ ដោយលោកទទួលបានពីប្រជាពលរ​ដ្ឋ​ម្នាក់​នាំយ​កមក​ប្រគល់​ជូន​លោក​។

លោកឧកញ៉ាបន្តថា សត្វខ្លាឃ្មុំមួយ​ក្បា​ល​នោះ ក៏កំពុងមានរបួស​ក្រ​ច​កជើង​ឆ្វេង​ម្ខាង ផ្នែកខាងក្រោយ។​ ​ហើយថា​ ការប្រគល់បន្តសត្វខ្លាឃ្មុំតូចមួ​យ​ក្បាលខា​ងលើ​នេះ ជូនផ្នែកជំនាញពា​ក់​ព័ន្ធ ក៏ដើម្បីនាំយកទៅព្យាបា​ល​តា​មប​ច្ចេកទេ​សពេទ្យ​ស​ត្វ។

បច្ចុប្បន្ន សត្វខ្លាឃ្មុំមួយក្បាលនោះ ត្រូវ​ក្រុមកា​រងារ​ផ្នែកជំ​នា​ញ ​បានដឹកជញ្ជូនយកទៅកា​ន់​មជ្ឈ​មណ្ឌល​ស​ង្គ្រោះសត្វ​ព្រៃភ្នំតា​​ម៉ៅ ដើម្បីពិនិត្យសុខ​ភា​ព ថែរក្សា និងតាម​ដាន​សុខ​ភាពស​ត្វនៅ​ទីនោះ​។​

នៅក្នុងពិធីនោះដែរ តំណាងស្ថាប័នពាក់ព័ន្ធ​ជំ​នា​ញនី​មួយៗ បានថ្លែងអំណរគុណ​ដ​ល់ លោកឧកញ៉ាទៀ វិចិ​​ត្រ ដែលកន្លងមកបានចូល​រួ​មយ៉ា​ង​សកម្ម ទៅលើការងារជួយកា​រ​ពារ​អភិ​រក្ស​សត្វ​ព្រៃគ្រប់​ប្រ​ភេទ​ ជាពិសេសប្រភេទសត្វក​ម្រ​នៅក្នុ​ងប្រទេ​ស​កម្ពុជា ឲ្យបានគង់វង្ស និ​ងសម្បូរបែបឡើង​វិ​ញ​៕ ដោយ៖ ដែន សីមា

spot_img
×