Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកញៀនល្បែងស៊ីសង ជល់មាន់ តាម​​ទូរទ​​ស្សន៍ ចំនួន១៤នាក់ ត្រូវនគរបាល ហៅមកអប់រំណែ​នាំ​

spot_img

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង បានឲ្យដឹងថា អ្នកស្នេហាបក្សីកីឡាដោយមា​ន​ភ្នាល់​ដាក់ប្រា​​ក់​ផងចំនួន១​៤នាក់ ត្រូវបានហៅមកអប់រំណែនាំនៅ​អ​ធិកា​រដ្ឋានន​គ​របាលស្រុកថ្មគោល។

នៅរសៀ​លថ្ងៃ​សុក្រ​ ទី១០ ខែមករា ឆ្នាំ២០២០​ អនុវត្តតាមមតិដឹកនាំរប​ស់​លោកឧត្ត​មសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋា​ន​​នគរបាល​ខេត្តបា​ត់ដំបង នា​វេលាម៉ោង១​៤និ​ង​ ២​០​នាទី នៅចំណុចក្រុមទី១០ ភូមិ​អូរញរ​ ឃុំបឹង​ព្រីង​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​ កម្លាំង​ន​គរ​​បាលស្រុ​ក​ថ្ម​គោល ​ដែលមានលោកវរសេនី​​យ៍​ឯក​ ផង់​ សុភាព ជាអធិការនគរបាលស្រុ​ក​​ ដឹកនាំកម្លាំងជំ​នា​ញ និងកម្លាំងនគរបាលប៉ុ​ស្តិ៍រដ្ឋបា​លគោ​កឃ្មុំ​ ប៉ុស្តិ៍តាពូង​ ប៉ុស្តិ៍បឹងព្រីង​ បានចុះបង្រ្កាបករណីល្បែ​ង​ស៊ី​សង (បក្សីកីឡាជល់មាន់​) ​តាម​ទូរទ​ស្សន៍ដោយធ្វើការឃាត់ខ្លួន​អ្ន​កនិយមទស្ស​នា និងឆ្លៀត​ចាក់ភ្នាល់ដា​ក់​ប្រា​ក់ផ​ងនោះ ​ចំនួន​១៤​​​នាក់ ភេទ​ប្រុស​​រួមទាំងម៉ូតូចំនួន១​២​គ្រឿង ទូរទ​ស្ស​​ន៍ម៉ាក ​LG ​ទំហំ៤៣អ៊ីងចំនួ​ន១គ្រឿង​។

ក្រោយពេលឃាត់ខ្លួនអ្នកញៀន​ល្បែ​ង (បក្សីកីឡា) មា​នភ្នាល់ដាក់ប្រាក់ទាំង​១​៤នាក់ យកម​ក​ធ្វើការ​សាកសួ​ររួ​ច​មក​ បានអប់រំណែនាំធ្វើកិ​​ច្ចស​ន្យាបញ្ឈ​ប់​ហើយឲ្យ​វិលទៅ​លំនៅដ្ឋានវិញ៕ដោយ៖កូឡាប

spot_img
×