Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអភិវឌ្ឍន៍នាពេលប​ច្ចុ​ប្បន្ននេះ គឺជាគុណតម្លៃនៃ​ ​សន្តិភាព

spot_img

តាកែវ៖នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រ​ជា​ជនក​ម្ពុជាឃុំ​ភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ បានរៀបចំប្រារព្ធពិ​ធី​អប​អរសាទរខួបអនុស្សាវរី​យ៍​លើ​កទី៤១ ទិវាជ័យជម្នះ ៧ មករា ក្រោមអធិបតីភាពលោក សុខ សំណាង ប្រធានក្រុមការងារចុះជួយឃុំភ្នំដិន និ​ង​ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះ​ជួ​យស្រុ​កគី​រីវង់ លោកឧញ៉ា អ៊ុក ភក្តី និងមានការចូល​រួមពីមន្រ្តីរាជ​កា​រ កងកម្លាំងសិស្សានុ​សិ​ស្ស យុវជនគ្រប់ប្រភេទ ​និ​ងបងប្អូនប្រជាពលរដ្ឋសរុ​ប​ប្រមា​ណ ​ជាង ៥០០នាក់ ។

ថ្លែងនាឱកាស​នោះលោក សុខ សំណាង បានឲ្យដឹងថា ការប្រារព្ធមិ​ទ្ទីងអបអរសាទរថ្ងៃជ័យជម្នះ​ ​៧ មករា ថ្ងៃនេះ គឺបង្ហាញឲ្យឃើញ​នូ​វ ស្មារតីចងចាំជានិច្ច ចំពោះគុណូបការៈដ៏ឧត្តុង្គឧ​ត្ត​មរប​ស់វី​រកម្មា​ភិបាល យុទ្ធជនយុទ្ធនារី នៃ​រ​ណសិរ្ស​សាមគ្គី​សង្រ្គោះជា​តិកម្ពុ​ជាដែល បានធ្វើការលះបង់យ៉ាងធំធេង ក្នុង​កា​រប្រយុទ្ធផ្តួលរំលំ របបប្រល័យពូជសា​ស​ន៍ ​ប៉ុល ពត និងបាននាំមកនូវកា​រ​បង្រួ​បប​ង្រួម​ជាតិ និងការជួបជុំគ្រួសារខ្មែរឡើ​​ងវិញ ជាពិសេសការពារការរស់ឡើងវិញ នៃ​រ​បប​ដ៏អា​ក្រក់នេះ​។

ក្នុងការរំលឹកខួប នៃការបញ្ចប់​រ​បប ខ្មែរក្រហម គឺជាថ្ងៃ ៧ មករា ទិវាជ័យជម្នះលើការផ្តួលរំ​លំ​របបកម្ពុជា ប្រជាធិបតេយ្យ ។ ៧ម​ក​រា ​គឺជាទិវាជាតិជាប្រ​វ​ត្តិសាស្រ្ត ដែលប្រជាពលរដ្ឋ​ទូ​ទៅស្រ​ឡាញ់សន្តិភាពចាត់ទុកជាកំណើត​ទី​២ របស់ខ្លួនរួ​ច​មកហើ​យ ​។

លោកប្រធានក្រុមកា​រ​ងារ ចុះជួយ​ឃុំភ្នំដិនបានមានប្រ​សា​សន៍ប​ន្តថា ក្នុងអំឡុងនៃការដឹកនាំប្រទេ​ស​កន្ល​ងម​ក រដ្ឋាភិបាលកម្ពុជាដែល​ដឹ​កនាំដោ​យគ​ណបក្ស​ប្រជាជ​នកម្ពុជា មានសម្តេចអគ្គមហាសេនា​ប​តីតេ​ជោ​ ហ៊ុន សែន ជាប្រមុខ បានខិតខំប្រឹងប្រែងយ៉ា​ង​ខ្លាំង ក្នុងការស្តារស​ន្តិ​ភាព ស្ថិរភាពសង្គមកម្ពុជាទើប​ប្រ​ទេស​ជា​តិ មានសុខសន្តិភាព​ ​និងមានការអភិវឌ្ឍ​ន៍​ដូច​សព្វ​ថ្ងៃនេះ មិនថានូវតាមមូលដ្ឋានភូមិ​ឃុំ​ដាច់​ស្រយ៉ាល​ឡើ​យ ៕ដោយ៖ តាកែវ

spot_img
×