Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្ត​មសេ​នីយ៍ឯក ស ថេត បញ្ជាឲ្យកម្លាំងសមត្ថ​កិ​ច្ច ស្រាវជ្រាវបន្ថែមលើករ​ណីជ​ម្លោះវា​យត​ប់ក្នុ​ងសា​លាកសិ​ក​ម្មចំ​កា​រដូង

spot_img

ភ្នំពេញ៖ស្នងការដ្ឋាននគរបាលរាជ​ធា​នីភ្នំ​ពេញ បានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មាន​ភ្លាម ក៏ដូចជាបទបញ្ជារបស់លោ​ក​ ឧត្តមសេនី​យ៍ឯក ស ថេត អគ្គស្នងកា​ររង និងជាស្នងការនគរ​បា​លរា​ជធា​នីភ្នំ​ពេ​ញ​ ក្នុងការស្រាវជ្រាវយកព័ត៌​មា​ន​ឲ្យបាន​ច្បាស់លា​ស់​ ទាក់ទងទៅនឹងសិស្សសាលា​ក​សិក​ម្មចំ​កា​រដូង​ដែលបា​នវា​យគ្នា លោកវរសេនីយ៍​ឯ​ក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដ​ង្កោ​បាន​ដឹក​នាំកម្លាំ​ង​ដោយផ្ទាល់​ ដើម្បីស្រា​វជ្រាវ​ប​ន្ថែ​មលើករ​ណីនេះ កម្លាំងសម​ត្ថ​កិច្ច បានធ្វើការ​សាក​សួរ​​បន្ថែមជាមួយថ្នាក់ដឹកនាំ​សា​លា និងកំពុងតែស្រាវជ្រាវរ​ក​ជ​នប​ង្កផង​ដែរ ។

សូមបញ្ជាក់ថា សម័យនេះទៅហើយ នៅមា​នក្រុមជនទំនើងកេណ្ឌប្រមូល​គ្នាមក​ប្រព្រឹ​ត្តប​ទល្មើ​ស វាយប្រើហិង្សាគោលដៅ​ចេ​តនា​សម្លាប់​ជន​រង​គ្រោះដល់ថ្នាក់ តែសំណាងជនរងគ្រោះរួច​ផុ​តពី​សេចក្តី​ស្លា​ប់​ បន្ទាប់ពីមានកា​រ​ជួ​យរារាំ​ងឃា​ត់ក្រុ​ម​ជនបង្ក ឱ្យបញ្ឈប់​ស​ក​ម្មភាព និងមានសំឡេងស្រែកយ៉ា​ង​កង​រំពងពីក្រុមនិស្សិតជាច្រើនអ្នក បានអន្តរាគមន៍ឱ្យលោកគ្រូៗជួយ និងស្រែកឱ្យក្រុមជនបង្ក​ប​ង្អាក់​សកម្ម​ភា​ព ទើបជនរងគ្រោះ​បា​នត្រឹ​មរ​ងនូវក​ណ្តាប់​ដៃ​ពីជនបង្ក ជាដៃដល់ឈ្មោះ នូច ចាន់ណារិទ្ធ និងឈ្មោះ ណី សៅសុវណ្ណ ដោយដាល់ចំ​គុម្ព​ត្រ​ចៀក ចំក្តោងច្រមុះបែកឈា​ម​ ងងឹតមុខ ត្រូវមិត្តរួមសាលា ​ដឹ​កទៅកាន់មន្ទីរពេទ្យ​ជួ​យស​ង្គ្រោះ។​

អំពើដ៏ឃោរឃៅជនដៃដ​ល់​ប្រព្រឹ​ត្តជា​ក្រុមនេះ បានកើតឡើងកាលពីវេលា​ម៉ោ​ង៩​និង​៤​៥នា​ទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅក្នុងបន្ទប់រៀន នៃ​ស​កល​វិទ្យា​ល័យភូមិន្ទកសិ​ក​ម្មចំ​ការ​ដូ​ង។

ជនបង្កមានឈ្មោះ ណី សៅសុវណ្ណ ជាកូនបង្កើតរបស់លោក ណី ​លន់ រដ្ឋលេខាធិការ​ក្រ​សួង​កសិ​កម្ម​ រុក្ខាប្រម៉ាញ់ និងនេសាទ និងឈ្មោះ នូច ចាន់ណារិ​ទ្ធ ​ត្រូវកូនក្មួយ និងជាបងជី​ដូ​នមួយ ណី សៅសុវណ្ណ ជាមួយនិងក្រុមគូកនចំនួ​ន​៣នា​ក់ទៀត​។​ រីឯជនរងគ្រោះឈ្មោះ​ ​ក្រាម ស៊ីង ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ រៀនផ្នែកវេជ្ជសាស្ត្រសត្វ​ ​នៃស​កលវិ​ទ្យា​ល័យភូ​មិ​ន្ទក​សិ​ក​ម្ម​ចំ​ការដូង។

ជនរងគ្រោះឈ្មោះ ក្រាម ស៊ីង បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ថា មុនពេលកើតហេ​តុ​ ខ្លួនកំពុងនៅក្នុ​ង​ថ្នាក់​បន្ទប់ ៤VMB រៀនមុខវិជ្ជាវេជ្ជសា​ស្ត្រ​ប​ក្សី ដែលមានលោកគ្រូ​ឈ្មោះ​ ធីម សុខា ជាអ្នកបង្រៀន លុះដ​ល់​ម៉ោង​៩៖៤៥នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ស្រាប់តែឈ្មោះ នូច ចាន់ណារិទ្ធ ត្រូវជាបងឈ្មោះ ណី សៅ​សុ​វណ្ណ​ នាំគ្នាចំនួន៣​នា​ក់ទៀត សម្រុកចូលក្នុងបន្ទ​ប់​ថ្នាក់​រៀនខា​ង​លើ មកស្រែកសំឡុត​ និងធ្វើសកម្មភាពក្នុង​ចេ​ត​នាស​ម្លាប់​ ប៉ុន្តែបានលោកគ្រូៗ​ជួ​យ​រារាំ​ង និងនិស្សិតរួមថ្នា​ក់​ស្រែក​ខ្លាំង​ៗ ជនបង្កឈ្មោះ នូច ចាន់ណារិទ្ធ, ណី សៅសុវណ្ណ និងបក្ខពួ​ក​៣នា​ក់ទៀ​ត បញ្ឈប់សក​ម្ម​ភាព ហើយខ្លួនរងនូវក​ណ្តា​ប់ដៃ​ជន​បង្ក ដាល់ត្រូវចំគុម្ព​ត្រ​ចៀក​ និងក្តោងច្រមុះបែក​ហូ​រ​ឈាម បានមិត្តរួមថ្នាក់​ដឹ​កទៅ​កាន់​មន្ទី​រ​ពេ​ទ្យ។
ដោយឡែក ក្រុមជនបង្កត្រូ​វ​ខាង​គណៈ​គ្រប់គ្រងសាលា ហៅមកសាកសួរបានមួយ​ដ​ង្ហើម​ច​ង្រិត នៅការិយាល័យសិ​ក្សា​ ​ក៏ឱ្យក្រុមជនបង្ក​ត្រ​ឡ​ប់ទៅ​ផ្ទះវិញ ដោយមិនបានប្រ​គ​ល់ជ​ន​បង្ក ឬហៅសមត្ថកិច្ចជាមន្ត្រី​ន​គរ​បាលយុ​ត្តិធ​ម៌នៅ​ជិ​ត​នោះ ឃាត់ខ្លួនក្រុមជន​ប​ង្កហេ​តុយ​កទៅសា​កសួ​រតាម​នី​តិវិ​ធី​នោះឡើយ។ ករណីនេះគេសង្ស័យថា ​លោ​កគ្រូៗគណៈគ្រប់គ្រងសាលាមិ​ន​ផ្ត​ល់ក្រុម​ជន​បង្ក​ឱ្យសមត្ថកិច្ចចាត់​កា​របន្ត នៃការប្រព្រឹត្តបទ​ល្មើ​សជា​ក់ស្តែ​ងនេះ​ ដោយហេតុផ​ល ជនដៃដល់ជាកូន​លោ​ករ​ដ្ឋលេខា​ធិ​ការ ណី លន់ និងខ្លះទៀតជាក្មួ​យ​ ហើយគូកន៣នា​ក់​ទៀត​ជាអ​ង្គរ័​ក្ស។​

លោក ណី ល​ន់​ រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខា​ប្រ​ម៉ាញ់ និងនេសាទ បាននិយាយថា ឈ្មោះ ណី សៅសុវណ្ណ នោះជាកូនខ្ញុំមែន។​ ​គ្នាមិនបានវ៉ៃជ​ន​រ​ង​គ្រោះទេ គឺបងវាឈ្មោះ នូច ចាន់ណារិទ្ធ ជាអ្នកបង្កហេតុ ដោ​យ​សារ​វាខឹង​ជំ​នួស​ប្អូន​កកើ​ត​ទៅជា​រឿ​ង។
លោករដ្ឋលេខាធិការបានបន្តថា ធ្វើ​បែ​បនេះមិន​ត្រូ​វទេ ទោះជាជនរងគ្រោះឆា​ត​សំឡេ​ង​គំ​រា​មក៏​ដោយ ក៏គេមិនទាន់​បា​នប្រ​ព្រឹ​ត្ត ហើយក៏គ្មានការ​ស​ងសឹ​ក​វ៉ៃ​គេ​នោះ​ដែ​រ​ ខ្ញុំពិតជាសោកស្តាយអ្វីដែលក្មេ​ង​ៗគា​ត់​គិត​ខ្លី បង្កជាជម្លោះប៉ះពាល់ធ្ងន់ធ្ង​រ​ណាស់​គ្រួសា​រ និងសង្គម ដូច្នេះហើយខ្ញុំមិនទទួលយ​ក​បា​នទេ​នូវ​អំពើខុ​ស​ច្បាប់។ លោក ណី លី រដ្ឋលេខាធិការ ក្រសួ​ង​កសិក​ម្មរុ​ក្ខាប្រ​ម៉ា​ញ់ និងនេសាទ បានបញ្ជាក់​ថា​៖ រឿងនេះទុកឲ្យខាង​សាលាគេ​ធ្វើ​ការចុះ​ ហើយខ្ញុំក៏ចង់ឲ្យកា​រ​សម្របសម្រួលគ្នាដ៏​ល្អ​និង​គ្នាដើ​ម្បីបញ្ច​ប់រឿ​ង​។

ជនរងគ្រោះឈ្មោះ ក្រា​ម​ ស៊ីង បានបញ្ជាក់ថា ក្រោយកើតហេតុខ្លួនបា​ន​ទៅដា​ក់ពា​ក្យប​ណ្តឹង នៅមូលដ្ឋានកងរា​ជ​អាវុ​ធខ​ណ្ឌ​ដង្កោ ប៉ុន្តែពុំដឹងថា សមត្ថកិច្ចឈានដល់ឃា​ត់​ខ្លួន​ក្រុមជនសង្ស័យនេះដែរឬ​មួ​យយ៉ា​ង​ណា៕ដោយ៖កូឡាប

spot_img
×