Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រីករាយ​នឹង​ទទួល​ទិន្នផល​ស្រូវ​ល្អ និង​តម្លៃ​ស្រូវ​កើនឡើង​ខ្ពស់ នៅ​ឃុំ​ទឹកជោរ

spot_img

បន្ទាយមានជ័យ​៖ ឃុំ​ទឹកជោរ​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​បាន រីករាយ​នឹង​ទទួល​ទិន្នផល​និង​តម្លៃ​ស្រូវ​ល្អ​នា​ឆ្នាំ​២០១៧-១៨ ហើយ​មាន​អំណរ​នឹង​ខួប​ជ័យជម្នះ​៧​មករា​ដែរ ។ ពី​ធី​នោះ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩ ធ្វើឡើង​យ៉ាង​មហោឡារិក​នា​ព្រឹក​ថ្ងៃទី ១២​ខែ មករា ឆ្នាំ ២០១៨ ដោយមាន​លោក​លី សារី អភិបាលរង​ខេត្ត​ប្រធាន​ការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ព្រះនេត្រព្រះ លោក​ឃូ ពៅ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ព្រះនេត្រព្រះ និង​ក៏មាន​ចូលរួម​ពី​សំណាក់​មន្ត្រី​គណបក្សរ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ប្រជាពលរដ្ឋ​ជាង ៥០០​នាក់​ចូលរួម​។​

​លោក​លុច ផ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ទឹកជោរ​និយាយថា​៖ រដូវវស្សា​ឆ្នាំ​២០១៧-១៨​នេះ ពលរដ្ឋ​នៅ​ឃុំ​នេះ​មាន​ក្តី​រីករាយ​ណាស់​ដោយសារ​តែមាន​អំណោយផល​ពី​អាកាសធាតុ​និង​ពី​ការអភិវឌ្ឍន៍​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ភ្លឺ​ប្រឡាយ​ធ​រា​សាស្ត្រ​និង​បច្ចេកទេស​កសិកម្ម ក៏ដូចជា​ការស្វែងរក​ទីផ្សារ​និង​ធានា​តម្លៃ​កសិផល​ល្អ​ជាង​ឆ្នាំមុនៗ​។ ពោលគឺ​ទិន្នផល គុណភាព និង​តម្លៃ​ស្រូវ​ក៏​ល្អ កើន​ខ្ពស់ ។​

​លោក​បន្តថា ជាងនេះទៅទៀត នាពេលនេះ​មន្ត្រី សមាជិក​គណបក្ស​និង​ពលរដ្ឋ​ក្នុង​ឃុំ​នេះ​ក៏មាន​មោទនភាព​និង​អំណរ​សាទរ​ដែល​បាន​ប្រារព្ធ​មី​ទ្ទិញ​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩ ទិវា​ជ័យជម្នះ​៧​មករា ។​

​លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​- ប្រធាន​ការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ព្រះនេត្រព្រះ​មានប្រសាសន៍ថា​៖ ទិវា​ជ័យជំនះ​៧​មករា លើក​ទី​៣៩​នេះ គឺជា​ទិវា​របស់​ជាតិ​ទាំងមូល មិនមែនជា​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ម្នាក់ឯង​នោះទេ​ទោះជា​ពេលនោះ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​រំដោះ​ប្រទេសជាតិ​និង​ប្រជាជន​កម្ពុជា​ឲ្យ​បាន​រួច​ផុតពី​ការកាប់សម្លាប់​របស់​ពួក ប៉ុល ពត អៀង​. សារី ខៀវ​សំផន យ៉ាងណាក៏ដោយ ។

​លោក​លី សារី បាន​រំលឹកថា ក្នុង​របប​ប្រល័យពូជសាសន៍​នេះ​បាន​បិទ​សិទ្ធិ គ្រប់បែបយ៉ាង​ចំពោះ​ប្រជាជន​កម្ពុជា ផ្ទុយ​ពី​សម័យ​បច្ចុប្បន្ន ដែល​ប្រជាជនមាន​សិទ្ធិ​គ្រប់ បែបយ៉ាង ទាំង​សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ទទួលបាន​ការសិក្សា​រៀនសូត្រ សិទ្ធិ​បញ្ចេញមតិ ព្រមទាំង​មាន​គ្រប់​សាសនា ពិសេស​យើង​បានចាត់ទុក​ព្រះពុទ្ធសាសនា​ជា​សាសនា របស់​រដ្ឋ​ថែម​ទៀតផង ។​

ដោយឡែក​សម្រាប់​ខេត្តបន្ទាយមានជ័យ ឆ្នាំនេះ​វិស័យ​កសិកម្ម ឧស្សាហកម្ម​និង​ទេសចរណ៍ មាន​ភាពល្អប្រសើរ​ដោយ​ធានាបាន​នូវ​កំណើនសេដ្ឋកិច្ច​ល្អប្រសើរ ជូន​ប្រជាពលរដ្ឋ​ទទួលបាន​ដោយ ភាព​រីករាយ​៕ ដោយ ៖ បន្ទាយ

spot_img
×