Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្ត​តាកែវ​ចុះ​អនុវត្ត​ន៍សិទ្ធិ​ដីការ​រក្សា​ការពារ​ជា​បណ្តោះអាសន្ន​លើ​ក្បាលដី​ចំនួន​៥​កន្លែង​នៅ​ស្រុក​បាទី​ក្រោយ​មានការ​ប្តឹងតវ៉ា​ពី​ភាគី​ជាប់​ព្រំប្រទល់​គ្នា​ថា​មានការ​ឈូសឆាយ​ចូល​ដី​របស់ខ្លួន​

spot_img

​តាកែវ​៖ ទីតាំង​ក្បាលដី​ចំនួន​០៥​កន្លែង​នៅក្នុង​ភូម​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់​ស្រុក​បាទី ខេត្តតាកែវ ត្រូវបាន​ម្ចាស់​ដី ស្នើសុំ​និង​ដាក់ពាក្យ​ប្តឹងទៅ​សាលាតំបូង​ខេត្តតាកែវ ក្រោយ​មាន​ម្ចាស់​ដី​នៅជាប់​ព្រំប្រទល់​មានការ​ឈូសឆាយ និង​ដាំ​បង្គោលរបង​ព័ន្ធ​ចូលក្នុង​ក្បាលដី​របស់ខ្លួន ដើម្បី​សុំ​សិទ្ធ​ពី​តុលាការ ក្នុងការ​រក្សា​ការពារ​នៅ​អចលនា​ទ្រ​ព និង​រក្សា​នៅ​សភាព​ដើម​នៃ​ក្បាលដី របស់ខ្លួន​ដែល​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ មាន​ប័ណ្ណ​កម្ម​សិទ្ធ និង​€​ក​សារ​ត្រឹមត្រូវ និង​មាន​អាជ្ញាធរ​ភូមិ ឃុំ ដឹងលឺ ។

ក្រោយ​មានការ​ដាក់ពាក្យ​ប្តឹង​តាមរយៈ​មេធាវី​របស់​ម្ចាស់​ក្បាលដី​ទាំង ៥ នៅ​ស្រុក​បាទី​នោះ និង​មាន​សេចក្តីសម្រេច​បញ្ចប់​រប​ស់​ប្រធាន​សាលាតំបូង​ខេ​ត្តា​កែវ នៅ​ថ្ងៃទី​១០ មករា ២០២០ លោក អឿង វណ្ណា ចៅក្រម​អនុវត្ត​រក្សា​ការពារ នៃ​សាលាតំបូង​ខេត្តតាកែវ បាន​ដឹកនាំ​កំលាំង និង​ភាគី​ទាំងសងខាង​មកជួប​ជុំគ្នា នៅ​សាលាឃុំ​ក្រាំងធ្នង់ រួច​បន្តទៅ​បញ្ឈប់​ការ​ឈូសឆាយ និង​ដាំ​បង្គោលរបង​របស់​ភាគី​ជាប់​ព្រំប្រទល់​នោះ ជា​បណ្តោះអាសន្ន​សិន រងចាំ​តុលាការ​សម្រេច​ដល់​រឿង​អង្គ​សេ​ក្តី ។ ក្នុងការ​អនុវត្ត​ដីការ​នេះ​ផងដែរ បើសិនជា​ភាគី​ណាមួយ មិន​សុខចិត្ត ភាគី​នោះ​មាន​សិទ្ធិ​ប្តឹងតវ៉ា​តាមច្បាប់​វិញ​បាន ។​

សូមបញ្ជាក់​ផងដែរ​ថា ក្បាលដី​ដែលមាន​ទំនាស់​នោះ រួមមាន លេខ​ក្បាលដី HVII 0022 , HVII0023 , HVIII0032 , HVIII0033 , HVIII0034 ដែលមាន​ទីតាំងនៅ​ភូមិ​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ។ បើតាម​សេចក្តីសម្រេច​របស់​សាលាតំបូង​ខេត្តតាកែវ ត្រូវ​បានអោយ​កូនបំណុល បញ្ឈប់​នៅ​ការ​ឈូសឆាយ និង​ការដាំ​បង្គោលរបង នៅះ​ជា​បណ្តោះអាសន្ន​សិន ៕ ដោយ ៖ តាកែវ​

spot_img
×