Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ សាសនិក​ឥស្លាម នៅ​កម្ពុជា ទាំងអស់​ចូលរួម​ថែរក្សា សុខសន្ដិភាព ប្រឆាំង​ដាច់ខាត​ប​ដិ​វត្ដ​ពណ៌​

spot_img

​ភ្នំពេញ​៖ លោកស្រី កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង អំពាវនាវ​ដល់​សាសនិក​ឥស្លាម នៅ​កម្ពុជា ទាំងអស់​ឲ្យ​ចូលរួម​ថែរក្សា​សុខសន្ដិភាព ប្រឆាំង​ដាច់ខាត​ប​ដិ​វត្ដ​ពណ៌ ពួកក្រុម​ជ្រុលនិយម ។ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អំពាវនាវ​បែបនេះ កាលពី​នា​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២០ ក្នុង​ពិធី​បិទ​ការសូត្រ​លើក​ទី​២៩ និង​ប្រឡង​ចាំមាត់​លើក​ទី​៣ គម្ពីរ​អាល់​គួរ​អា​នុ​ល​ការី​ម​ថ្នាក់ជាតិ​ឆ្នាំ​២០២០ ដែល​បាន​ប្រព្រឹត្តទៅ​នា​បរិវេណ​វិហារ​ធំ គីឡូម៉ែត្រ​លេខ​៩ ស្ថិតនៅ​ភូមិ​៣ សង្កាត់​ច្រាំង ចំរេះ​១ ខណ្ឌឫស្សីកែវ​។​

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​ប្រធានបទ​«​ឥស្លាម និង​សេដ្ឋកិច្ច​» ខណៈ​ប្រធានបទ​នា​ឆ្នាំនេះ ពិតជា​សមស្រប​ទៅនឹង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល លើកទឹកចិត្ត​ដល់​ប្រជាជន​គ្រប់រូប ត្រូវ​រក្សា​ប្រពៃណី វប្បធម៌ ព្រមទាំង​បណ្ដុះ​ផ្នត់គំនិត​ខាង​សេដ្ឋកិច្ច​របស់ខ្លួន ហើយក៏​ជាការ​ផ្សារភ្ជាប់​ទ្រឹស្តី ដែលមាន​ក្នុង​គម្ពីរ​អាល់​គូរ​អាន​ទៅនឹង​គោលនយោបាយ​រាជរដ្ឋាភិបាល ដែល​កំពុង​លើកកម្ពស់​គ្រប់​វប្បធម៌ ជាតិ​សាសន៍ ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សុខដុម​នីយកម្ម​សាសនា​នៅ​កម្ពុជា និង​ការរួមចំណែក​ធ្វើ​ឲ្យ​មាន​សុខសន្តិភាព សុវត្ថិភាព និង​សុខដុមរមនា​នៅក្នុង​សង្គមជាតិ​។​

លោកស្រី​ក៏បាន​អំពាវនាវ​ដល់​សាសនិក​ឥស្លាម នៅ​កម្ពុជា​ទាំងអស់ សូម​ចូលរួម​ថែរក្សា​សុខសន្តិភាព ស្ថិរភាព នយោបាយ អធិបតេយ្យភាព បូរណភាព​ទឹកដី ប្រឆាំង​ដាច់ខាត​បដិវត្ត​ពណ៌ និង​រាល់​សកម្មភាព​ដែល​ប៉ុនប៉ង​ជ្រៀត ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ជាតិ ដូចដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ កន្លងទៅនេះ​។​

ក្នុងនាម​សម្តេច​តេ​ជោ​នាយ​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​លោក ស្រី ម៉ែន សំអន បាន​ចូលរួម​អបអរសាទរ និង​កោតសរសើរ​ចំពោះ​ជោគជ័យ និង​លទ្ធផល​ល្អ ដែល​សហគមន៍​ខ្មែរឥស្លាម​ទទួលបាន ក្នុងការ​ចូលរួម​សូត្រ​របស់​បេក្ខជន​-​បេ​ក្ខ​នារី តំណាង​ឲ្យ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​កន្លងមក ដែល​បាន​បង្ហាញថា​កម្ពុជា​ពិតមែនតែ​ជា​ប្រទេស​តូច មាន​សាសនិក​ឥស្លាម​តិចតួច​បំផុត តែ​ទទួលបាន​នូវ​លទ្ធផល​ល្អ អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ធំៗ ដែលមាន​សាសនិក​ឥស្លាម​ច្រើន​។​

ស្ថិតនៅក្នុង​កម្មវិធី​នេះ លោក​ឧកញ៉ា សុះ កុំ​រី ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​បាន​លើកឡើងថា ការរៀប​ពិធី​សូត្រ​អាល់​គូរ​អាន​នេះ បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ហើយ​ប្រធានបទ​ខុសៗ​គ្នា ខណៈ​លើក​នេះ​បានដាក់​ប្រធានបទ​ថ្មី​គឺ «​ឥស្លាម និង​សេដ្ឋកិច្ច​»៕ ដោយ​៖ កូ​ឡាប​

spot_img
×