Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ជួប​អ្នកធាក់ស៊ីក្លូ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ការប្រកាស​បង្កើត​មូលនិធិ​ជួយ​អ្នកធាក់ស៊ីក្លូ​នៅ​ថ្ងៃទី​១៣​មករា​នេះ​

spot_img

​ភ្នំពេញ​៖ មូលនិធិ​ទ្រទ្រង់​អ្នកធាក់ស៊ីក្លូ​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ប្រកាស​បង្កើតជា​ផ្លូវការ​នៅ​ថ្ងៃទី​១៣​ខែមករា​នេះ ក្នុងពេលដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជួប​ជាមួយ​អ្នកធាក់ស៊ីក្លូ​វ​ក្នុង​ទីក្រុង​ភ្នំពេញ​ជាង​៣០០​នាក់ ដោយមាន​រៀបចំ​ពិសា​បាយ​សាមគ្គី ជាមួយ​បងប្អូន​អ្នកធាក់ស៊ីក្លូ​ថែមទៀត​។ ក្នុងនោះ​សម្តេច​តេ​ជោ ហ៊ុន សែន នឹងដាក់​ថវិកា​ផ្ទាល់ខ្លួន​ដំណាក់កាល​ដំបូង​ក្នុង​មូលនិធិ​នេះ​ប្រមាណ ១០០​លាន​រៀល ហើយ​សម្តេច​នឹង​បន្ថែម​ជា​រៀងរាល់ខែ​ប្រមាណ ១០​លាន​រៀល​បន្ថែមទៀត​។​

​ជំនួប​ដ៏​កម្រ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​អ្នកធាក់ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ ជាង ៣០០​នាក់​និង​មានការ​រៀបចំ​ពិសារ​អាហារ​ជុំគ្នា​នៅមជ្ឈមណ្ឌល​កោះ​ពេជ្រ​ដោយ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៣ ខែមករា ឆ្នាំ​២០១៨​នេះ ។​

​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០១៨ សម្តេច​តេ​ជោ​ហ៊ុនសែន បានប្រកាស “​បង្កើត​និង​អនុវត្ត​មូលនិធិ​ត្រីចក្រយាន​(​ស៊ីក្លូ​) ចាប់ពី​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០១៨ តទៅ​”​។​

​កន្លងទៅនេះ​សម្ដេច​តេ​ជោ​ហ៊ុនសែន បាន​ជ្រើស​យក​លោកតា​អ្នកធាក់ស៊ីក្លូ​ម្នាក​អាយុ​៨៩​ឆ្នាំ​ធ្វើជា​ឪពុក​ធ​ម៍​និង​សាងសង់​ផ្ទះថ្ម​មួយ​ខ្នង​ជូន​គាត់​នៅ​ស្រុកកំណើត​នា​ខេត្តស្វាយរៀង​ថែមទៀត​។​

​នៅ​ដើមឆ្នាំ​២០១៨​នេះ ឆ្លើយតប​នឹង​ទុក្ខលំបាក ក៏ដូចជា​ការខ្វះខាត​ក្នុង​ជីវភាព​របស់​បងប្អូន​អ្នកធាក់ស៊ីក្លូ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​អ្នកធាក់ស៊ីក្លូ​ទាំងអស់​អាច​ទៅពិនិត្យ និង​ព្យាបាល​ជំងឺ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ដោយ​មិន​គិតថ្លៃ​នោះឡើយ​។​បន្ថែម​ពីលើ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្រេច​បង្កើត​មូលនិធិ​មួយ​បន្ថែមទៀត ដើម្បី​ជួយ​ទ្រទ្រង់​ដល់​អាជីព​របស់​អ្នកធាក់ស៊ីក្លូ​។ ជាមួយគ្នា​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​សម្បុរ​ស​ជន​នានា ចូលរួម​បរិច្ចាគ​ក្នុង​មូលនិធិ​ផងដែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការបង្កើត​មូលនិធិ​នេះ មិន​ត្រឹមតែ​ជួយ​ទ្រទ្រង់​ដល់​អាជីព​របស់​អ្នកធាក់ស៊ីក្លូ​នោះទេ តែ​ក៏​ជាការ​រួមចំណែក​អភិរក្ស​ស៊ីក្លូ ដែលជា​យាន​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ខ្មែរ​បន្សល់ទុក​តាំងពី​សម័យ​អាណានិគម​ន៍​បារាំង​មក​នោះ​។​

​ឆ្លើយតប​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​សម្ដេច​តេ​ជោ​នេះ​បងប្អូន​អ្នកធាក់ស៊ីក្លូ បានបង្ហាញ​ក្តីសប្បាយ​រីករាយ​យ៉ាង​ចំពោះ​ការសម្រេច​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ពួកគាត់​ព្យាបាល​ដោយ​មិន​គិតថ្លៃ​តាម​មន្ទីរពេទ្យ​រដ្ឋ​។ ជាពិសេស​ការបង្កើត​មូលនិធិ​សម្រាប់​ទ្រទ្រង់​ដល់​អាជីព​របស់​ពួកគាត់​។​បងប្អូន​អ្នកធាក់ស៊ីក្លូ រំពឹងថា ការសម្រេច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​របស់​ពួកគាត់ ហើយក៏​ជួយ​អាជីព​ធាក់​ស៊ីក្លូ​បន្ត​មាន​វត្ត​មាននៅ​កម្ពុជា​ផងដែរ​។​មិន​ត្រឹមតែ​បាន​បង្កើត​មូលនិធិ​ទ្រទ្រង់​ដល់​អាជីព​របស់​អ្នកធាក់ស៊ីក្លូ​ប៉ុណ្ណោះ​ទេ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នករស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ចូលរួម​ជិះ​ស៊ីក្លូ និង​រួមគ្នា​ថែទាំ​អភិរក្ស​ស៊ីក្លូ​ផងដែរ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×