Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីវរដីស្រែប្រាំង​នៅឃុំ​គោកធ្លក​ស្រុកអ​ង្គរបូរី នៅមាន​ជន​ជា​តិវៀ​ត​ណាម ចូលម​កធ្វើមែ​នឬមិន​មែ​ន ?

spot_img

តាកែវ៖ អភិបាលស្រុកអង្គរបូរីទទួ​ល​ស្គាល់ថា នៅមានជនជតិវៀតណា​ម​ចូល​មក​ធ្វើស្រែនៅលើទឹ​កដីឃុំ​គោកធ្លកពិ​ត​ប្រាកដ​មែន ហើយអ្វីដែលពិសេសនោះ ដីស្រែ​ដែ​លដា​ក់ជួ​លឲ្យជន​ជាតិ​វៀតណា​មកំពុងធ្វើនោះ គឺជាដីរបស់មន្ត្រីរាជកា​រ​ខ្លះទៀ​ត នេះបើតាមការឲ្យ​ដឹងពីលោក ឌឹម គឹមសាន្ត អភិបាលស្រុក​អ​ង្គរ​បូរី កាលពីថ្ងៃទី ៧មករា ឆ្នាំ២០២០ ​។​


សូមបញ្ជាក់ផងដែរថា សកម្មភាពជួលដីស្រែ​ឲ្យជនជាតិវៀតណាមធ្វើ​ ​ទាំងបំពានលើសារាច​រ​ណ៍​ណែនាំរ​បស់​ស​ម្តេច​ក្រ​ឡាហោ​ម ស ខេង ដែលចេញកាលពីឆ្នាំ ២០១៥កន្លងមកថា​ ​មិនត្រូវឲ្យមានជនជាតិវៀតណាមចូលមក​ជួ​លដីធ្វើ​ស្រែត​ទៅទៀ​ត​នោះទេ​ ​។ ហើយសកម្មភាពបំពានលើសា​រា​ចរ​ណ៍ណែនាំរបស់ថ្នាក់ដឹក​នាំ​កំពូល​នេះ ត្រូវបានប្រជាពល​រ​ដ្ឋក្នុ​ងខេត្ត​តាកែ​វ​ថា លោក អ៊ូច ភា អភិបាលខេត្តតាកែវ ដែល​ចូ​លកាន់មុខតំណែងជាអភិបាលខេ​ត្ត​តា​កែវ បានរយៈពេលជិត ២ឆ្នាំមកនេះ ។​ ​
ប្រជាពលរដ្ឋដែលរស់នៅ​ក្នុ​ងឃុំ​គោក​ធ្លក ស្រុកអង្គរបូរី សូមមិនបញ្ចេ​ញ​ឈ្មោះ​ បាននិយាយថា ​នៅ​ក្នុងឃុំគោកធ្លកមានផ្ទៃដីស្រែប្រាំ​ង​ ​ជាង ៣ពាន់ហិកតា ក្នុងនោះផ្ទៃដីស្រែជាង ​៥​០% នៅក្បែរព្រំដែន​ ​គឺត្រូវបានធ្វើស្រែប្រាំង​ដោ​យជ​នជា​តិវៀត​ណា​ម ចូលមកធ្វើយ៉ា​ង​សក​ម្ម និងគ្មានវិធានការលើ​គោ​លការណ៍ណែនាំណាមួ​យ​ របស់សម្តេចក្រឡាហោ​ម​ ស ខេង ឡើយ ។ ពលរដ្ឋរូបនោះបាននិ​យា​យទៀ​តថា ប្រហែលជាមានការត្រូវរូវ​គ្នា​ជាប្រ​ព័ន្ធតាំងពី​ថ្នាក់​លើម​កហើយ? បានជាអភិបាលខេត្តតាកែវ​ ​លោក អ៊ូច ភា មិនមានវិធានកា​រ​ណ៍អ្វី​ទល់​តែ​សោះ ចំពោះជនជាតិវៀ​ត​ណាម​ ដែលចូលមកធ្វើស្រែប្រាំ​ង​នៅលើ​ទឹកដី​រ​បស់​ក​ម្ពុ​ជា ៕ដោយ៖ តាកែវ

spot_img
×