Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ ព្រមាន​អ៊ីរ៉ង កុំឲ្យសម្លាប់បាតុករ​ ​ខណៈទ្វារចរចានៅ​តែ​បើកចំ​ហ​

spot_img

ប្រធានាធិបតីអាមេរិចដូណា​ល់​ ត្រាំ បានធ្វើការព្រមានប្រទេសអ៊ីរ៉ងកុំឲ្យស​ម្លា​ប់អ្ន​កត​វ៉ា ដែលបានក្រោកឈរប្រឆាំ​ង​ខ្លួន​ជុំវិ​ញ ការបាញ់ទម្លាក់យន្តហោះអ៊ុយក្រែ​ន​រប​ស់យោធា​អ៊ី​រ៉ង។ ចំណែករដ្ឋមន្រ្តីការពារជាតិ​អា​មេរិ​ចវិញ បានបើកចំហទ្វារច​រ​ចាសម្រា​ប់អ៊ី​រ៉ង​ដោយគ្មានលក្ខខណ្ឌជាមុ​ន។​​

ការព្រមានរបស់ត្រាំ នៅថ្ងៃ​អា​ទិត្យកើ​តឡើង​ ​ខណៈពេលដែលរបបក្រុងតេហេរ៉ង​ កំពុងប្រឈមនឹង​ក្រុម​បាតុ​ករ ដែលកំពុងមានកំហឹ​ង​យ៉ា​ងខ្លាំ​ង​ ក្រោយមេដឹកនាំអ៊ីរ៉ង​បា​នប្រកា​សទទួ​ល​ស្គាល់ថា យោធាខ្លួនបានបាញ់ទម្លាក់យន្ត​ហោះ​អ៊ុយ​ក្រែន ប៉ុន្តែជារឿងអចេតនា​ ​ប​ណ្តាលឲ្យមនុ​ស្ស​ចំនួន ១៧៦នាក់ស្លាប់ ក្នុងនោះមានជនជាតិអ៊ីរ៉ង​ច្រើ​ន​ជាង​​គេ។

ត្រាំថ្លែងក្នុង Twitter ថា “ជូនចំពោះមេដឹកនាំអ៊ីរ៉​ង​ សូមកុំសម្លាប់បាតុក​រ​រប​ស់អ្នក” ហើយលោកព្រមានថា​ ​ពិភព​លោក​ ​ជាពិសេសអាមេរិចកំ​ពុ​ងតែ​ឃ្លាំមើល​។​

ចំណែករដ្ឋមន្រ្តីការពារជា​តិ​អា​មេរិ​ច លោក Mark Esper បាននិយាយថា លោកដូណាល់ ត្រាំ នៅតែ​មា​នឆ​ន្ទៈក្នុង​កា​រចរចា​ជាមួ​យនឹ​ងមេ​ដឹក​នាំ​អ៊ី​រ៉ង។

“ពួកយើងមានឆន្ទៈក្នុងការអង្គុយ​ជា​មួ​យគ្នា និងពិភាក្សាដោយគ្មានលក្ខខ​ណ្ឌរ​កវិធី​ថ្មី​ ជំហ៊ានជាច្រើនដែលអ៊ីរ៉​ង​ក្លាយ​ជាប្រទេ​សកាន់​តែ​ធម្ម​តា​”។

សូមបញ្ជាក់ថា ភាពតានតឹងរវា​ង​អា​មេ​រិច និងអ៊ីរ៉ងបានហ​ក់​ឡើ​ង​ខ្លាំង នៅថ្ងៃទី ៣​ខែមករា នៅពេលដែលអាមេរិច​បា​នធ្វើ​ការស​ម្លា​ប់មេប​ញ្ជាកា​រ ដ៏មានប្រជាប្រិយ​អ៊ី​រ៉​ង ដោយប្រើប្រាស់យន្តហោះគ្មាន​ម​នុស្ស​បើក។​​​

ក្រោយការស្លាប់របស់ឧត្តមសេនីយ៍ Qa​s​em Soleimani អ៊ីរ៉ងបានធ្វើការស​ង​សឹ​ក​វិញ​ ដោយបានបាញ់មីស៊ីលជា​ច្រើ​នគ្រា​ប់ស្រោច​ទៅលើ​មូល​ដ្ឋា​នទ័ព ២កន្លែងក្នុ​ង​ប្រ​ទេសអ៊ី​រ៉ា​ក់​ ដែលមាន​ក​ងទ័​ពអាមេ​រិច​កំពុង​ឈ​រជើង​នៅ​។​

ប៉ុន្តែប៉ុន្មានម៉ោងក្រោយ​ម​ក កងកម្លាំងបដិវត្តន៍​អ៊ី​រ៉ង​បាន​បាញ់​ទម្លាក់យ​ន្តហោះ​អ៊ុ​យក្រែ​ន ​ភ្លាមៗក្រោយពេលវាបា​ន​ហោះចេ​ញពី​ក្រុងតេ​ហេ​រ៉ង។ ការបាញ់យន្តហោះដឹ​ក​អ្នក​ដំណើ​រ​ធ្លា​ក់ ដោយសារតែកងក​ម្លាំ​ងអ៊ី​រ៉ង ទំនងមានការច្រឡំ​ថា​ជាយន្ត​ហោះយោ​ធារប​ស់អាមេ​រិច​៕

អត្ថបទប្រែសម្រួលដោយ​៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×