Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិចប្រាប់​កូរ៉េខា​ងជើ​ង​ថា ខ្លួនចង់បន្តការ​ច​រចាឡើ​ងវិ​ញ

spot_img

រដ្ឋបាលរបស់លោកដូណាល់ ​ត្រាំ​ បានទាក់ទងទៅកាន់ប្រទេសកូរ៉េ​ខា​ងជើង ដើម្បីប​ន្តកា​រច​រចា​ផ្នែក​ការ​ទូត​ឡើ​ង​វិញ ក្រោយពេលការចរចារបស់ប្រ​ទេ​សទាំ​ងពីរ បានជាប់គាំងតាំ​ង​ពីខែតុ​លាម​ក។ នេះបើតាមការបញ្ជាក់របស់ទីប្រឹក្សា​ស​ន្តិសុខជា​តិ​ឈ្មោះ Robert O’Brien told Axios។

“ពួកយើងបានទាក់ទង​ទៅ​កាន់​កូរ៉េ​ខាងជើង និងប្រាប់អោយពួក​គេដឹ​ងថា ពួកយើងចង់បន្តកា​រ​ចរ​ចា​”។ នេះជាការបញ្ជាក់របស់លោក​ថ្លែ​ងប្រា​ប់ប្រព័ន្ធ​ផ្ស​ព្វផ្សា​យ។​

លោកបន្ថែមទៀតថា “ពួកយើងបា​ន​ប្រា​ប់ឲ្យពួកគេដឹងតាមរ​យៈប៉ុ​ស្តិ៍ទូរ​ទស្ស​ន៍ជាច្រើ​ន​ថា ពួកយើងចង់យកការ​ច​រ​ចាត្រឡប់​មកវិញ និងដើម្បីអនុវត្តការ​ប្តេ​ជ្ញាចិត្ត​រប​ស់ប្រ​ធាន​ គីមក្នុងការរំសាយ​អា​វុធ​នុយក្លេ​អ៊ែរ​នៅឧ​បទ្វីប​កូ​រ៉េ​”។

ការថ្លែងបែបនោះរបស់មន្រ្តីជាន់​ខ្ព​ស់អា​មេរិ​ច កើតឡើងក្នុងខែ​ជា​មួ​យគ្នា ដែលមេដឹកនាំកូរ៉េ​ខា​ងជើ​ង គីម​ ជុងអ៊ុនបានលើ​ក​ឡើង​ថា នឹងមិនមានការរំសា​យ​នុយ​ក្លេអ៊ែរ​ឡើយ​នៅឧ​បទ្វីប​កូ​រ៉េ​ ប្រសិនជាអាមេរិចនៅតែ​ជំ​នះអនុ​វត្ត​គោលនយោ​បាយ​សត្រូវ​លើកូរ៉េ​ខាងជើ​ង​។

សូមបញ្ជាក់ថា កិច្ចចរចារវា​ង​អាមេរិ​ច និងកូរ៉េខាងជើងលែង​ប​ន្តទៀត​កាល​ពី​ឆ្នាំ​មុន នៅទីក្រុង Stockholm ប្រទេសស៊ុយអ៊ែត កន្លែងដែ​ល​មន្រ្តី​អាមេរិ​ច​ថ្លែងថា ពួកគេមានការចរចាយ៉ា​ង​ល្អ​ ខណៈអ្នកចរចាជាន់ខ្ពស់កូរ៉េ​ខា​ងជើង​បាន​បន្ទោស​អាមេរិ​ច​ថា ជាអ្នកធ្វើឲ្យកិច្ចចរចានោះបញ្ចប់​។​

អ្នកចរចាជាន់ខ្ពស់​កូ​រ៉េខាង​ជើង​ថ្លែ​ងថា ការបែកខ្ញែកនៃកិច្ចចរចាដោ​យ​គ្មាន​លទ្ធ​ផល​អ្វីនោះ គឺកើតឡើងទាំង​ស្រុ​ង​ ដោយសារតែអាមេរិ​ច​មិន​ព្រម​បោះបង់​ទ​ស្សនៈ និងអាកប្បកិរិយាចាស់​កំ​រិត​ពួក​គេ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×