Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាក្យស្លោ​កទូ​ន្មា​នចំនួនបី គឺលោក កឹម​ សុខា បានដាស់តឿន ត្រូ​វធ្វើយ៉ា​ង​ចៀ​សវាង ឲ្យបាននូវការប្រើប្រាស់ក​ម្លាំ​​​ងបាយ និងមធ្យោបាយហិង្សាជាដាច់ខាត

spot_img

ភ្នំ​ពេ​ញ៖ លោក មុត ចន្ថា នាយខុទ្ទកាល័យរបស់លោក កឹម សុខា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បានសរសេរពាក្យស្លោ​កទូ​ន្មា​នចំនួនបី គឺលោកបានដាស់តឿនដល់ពួក​យើ​ងត្រូ​វធ្វើយ៉ា​ងចៀសវាងឲ្យបាននូវការប្រើប្រាស់ក​ម្លាំ​ងបាយ និងមធ្យោបាយហិង្សាជាដាច់ខាត ក្នុង​ការតស៊ូរបស់យើងតាមផ្លូវនយោ​បា​យ​។

សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញប្រកាសថា​ ​នឹងបើកសវនាការជាសាធារណៈនៅសា​ល​សវ​នាកា​រទី១ ដើម្បីជំនុំជម្រះ លើសំណុំរឿងព្រហ្មទណ្ឌលោ​ក​ កឹម សុខា ដែលជាប់ចោទពីបទសន្និ​ដ្ឋិ​ភា​ព ជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី១​៥​ ខែ​មករា ឆ្នាំ២០២០។ ក្នុងសវនាការ​នោះ​ នឹងអនុញ្ញាតឲ្យអ្នកចូលស្តាប់ត្រឹមតែ​ ​៣០នា​ក់ប៉ុ​ណ្ណោះ​។

លោក មុត ចន្ថា បានបញ្ជាក់ថា អហិង្សាគឺជាគោលការណ៍អចិន្រ្តៃយ៍​។ យើងនៅចាំយ៉ាងច្បាស់នូវពាក្យទូន្មា​ន​របស់​លោកប្រ​ធា​ន កឹម សុខា ក្នុងការតស៊ូតាមផ្លូវនយោបាយ​ ​គឺ៖ -សូមកុំ​យកក្បា​លជ​ល់​ថ្ម​ -សូមកុំ​បង្ក​ប​ញ្ហា និង-សូមដោះស្រាយបញ្ហាដោយសន្តិ​វិ​ធី។

ពាក្យស្លោកទូន្មានទាំងបីនេះ គឺលោកបានដាស់តឿនដល់ពួកយើ​ង​ត្រូវ​ធ្វើយ៉ា​ងចៀស​វា​ងឲ្យបាននូវការប្រើប្រាស់កម្លាំងបាយ ​និ​ង​មធ្យោ​បាយហិ​ង្សាជា​ដាច់ខាត ក្នុងការតស៊ូរបស់យើង​តា​មផ្លូ​វនយោ​បា​យ។ ការតស៊ូនយោបាយរ​ប​ស់​យើង​ គឺតាមរយៈគណបក្សនយោ​បា​យស្រ​បច្បា​ប់ ដើម្បីចូលរួមប្រកួតប្រជែ​ង​នៅក្នុ​ង​ដំណើ​រកា​របោះ​ឆ្នោ​ត​ដោយ​សេរី​ ត្រឹ​មត្រូវ​ យុត្តិធម៌ និងប្រជាធិបតេយ្យ ហើយយើងត្រូវប្រកួ​ត​លើគោល​នយោ​បាយ និងកម្មវិធីនយោ​បា​យ ដោយមិនត្រូវប្រើប្រាស់ពាក្យពេ​ជ្រ​ជេរ​ប្រមា​ថ ​លាបពណ៌ ចោទ​ប្រ​កាន់​ មួលបង្កាច់ និងរើសអើងជាតិសាស​ន៍​ដែល​បង្កជា​បញ្ហា​ ជម្លោះ និងការឈឺចាប់។ សំខាន់ជាងនេះ​ ​ការ​ដោះស្រាយ​បញ្ហាត្រូ​វធ្វើឡើ​ង​ដោយ​សន្តិវិធី ហើយថាគ្មានបញ្ហាណាដែលអាចត្រូ​វ​ដោះស្រា​យបា​នដោ​យហិ​ង្សាឡើ​យ។ លោកប្រធាន កឹម ​សុ​ខា ​បានគូ​ស​បញ្ជា​ក់ថា “អំពើហិង្សានាំឲ្យជាតិ ​និងប្រជាពល​រ​ដ្ឋខ្មែរ គឺជាអ្នកចាញ់ និងជាអ្នកខា​ត​ប​ង់”។

លោកប្រធាន កឹម សុខា តែងតែអប់រំ និងផ្សព្វផ្សាយបណ្តុះស្មារតី​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ មានសតិសម្បជ​ញ្ជៈ​ ដើម្បីលុបបំ​បា​ត់អ​គ​តិបី​ គឺៈ “ខ្លាច ខ្លៅ ឃ្លាន” ដែលពួក​ខ្មែរក្រហមប្រ​ល័​យពូជ​សាស​ន៍​ខ្លួន​ឯងបា​នបង្កើ​តឡើង ក្នុងរបបពិឃាតដ៏ឃោរឃៅ ​ព្រៃ​ផ្សៃ ​និងអមនុស្សរបស់​ខ្លួ​នរយៈ​ពេល​​ជាង ៣ឆ្នាំ។ ព្រះពុទ្ធព្រះបរមគ្រូនៃយើងបាន​ប្រៀ​នប្រដៅ​ថា​ ​”បើសិនជាមនុស្សគ្មានសតិ​ស​ម្បជញ្ញៈ​ ​គឺស្មើនិងសត្វ​”។

រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា​ប្រ​កាន់​យក​គោ​ល​កា​រណ៍ (របបនយោបាយ​) ប្រជាធិបតេយ្យសេរី ​ព​ហុបក្ស​។​ អំណាចយោធាននិយម ​ឬអំណាចផ្តាច់កា​រ​និយម ត្រូវបានលុបបំ​បា​ត់ នៅក្រោយការបោះឆ្នោត​ស​ភាធ​ម្ម​នុញ្ញ នាខែឧសភា ឆ្នាំ១៩៩៣ និងនៅក្រោយការអ​នុ​ម័តនិ​ងកា​រចូល​ជា​ធរ​មា​ននៃរ​ដ្ឋធ​ម្មនុញ្ញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ លោកប្រធាន កឹម សុខា និងអ្នកនយោបាយខ្មែ​រ​ផ្សេង​ទៀត ព្រមទាំងអ្នក​ដឹ​កខ្មែរ បានខិតខំអនុវ​ត្ត​តាម​ស្មារតី​រ​ដ្ឋ​ធម្ម​នុញ្ញ និងកិច្ចព្រមព្រៀងសន្តិ​ភា​ព​ទីក្រុ​ង​ប៉ារី​ស​ ២៣ តុលា ១៩៩១ ដើម្បីទប់ស្កាត់ការវិល​ត្រឡប់​នៃអំ​ណាច​យោធា​និ​យម អំណាចផ្តាច់ការ ជាពិសេសរបបប្រល័យពូ​ជ​សាស​ន៍ ​មកកាន់ព្រះរាជាណាចក្រកម្ពុ​ជា​ទី​២ ​នៃយើ​ង៕ដោយ៖កូឡាប

spot_img
×