Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចរាចរ​ណ៍សត្វ​ជ្រូកឆ្លងដែនពីកម្ពុជា​ទៅវៀតណាម តាមផ្លូវទឹកក្នុងស្រុ​ក​បូរីជល​សារ កំពុងដំណើ​រការយ៉ាងរលូន ខណៈ​តម្រូវការសត្វជ្រូក​នា​ឱកា​សចូល​ឆ្នាំចិន-វៀតណាមចូលមកដល់

spot_img

​តា​កែវ ៖ មន្ត្រីជំនាញថា ជ្រូកនាំចុះទៅវៀតណាមមិនមានផ​ល​ប៉ះ​ពាល់អ្វី​ទេ តែប្រជាពលរដ្ឋរស់នៅស្រុកបូ​រី​ជល​​សារ​ នៅតែមានការព្រួយបារម្ភ​ខ្លាំ​ងក្រោ​យឃើ​ញជ្រូកសម្បុរខុ​ស​ប្លែក​ពីធ​ម្ម​តា​ រាងក្រហមឡើងតាមផ្លូ​វ​ទឹ​កដឹកតា​ម​រថយន្ត មកក្នុង​ស្រុកវិញ ដោយគ្មានមន្ត្រីជំនាញ​ឬអា​ជ្ញាធរ​ណាត្រួត​ពិនិ​ត្យនិង​បង្ក្រាប​ឡើយ​។

មានការចល័តសត្វជ្រូករស់ចេញចូ​ល​ពីខេ​ត្តតាកែវ ប្រទេសកម្ពុជា ទៅ​ខេត្តជា​ប់ព្រំ​ដែន​នៃប្រទេ​ស​វៀ​ត​ណាម កំពុងមានហាងឆេងខ្ពស់នៅក្នុ​ង​រដូ​វចូល​ឆ្នាំ​ចិនឆ្នាំថ្មី២០២០ខាងមុខ​នេះ​។​ ប្រភពពីពលរដ្ឋដែលរស់នៅ​ជា​ប់ផ្លូ​វប្រឡា​យ​០​១ស្រុក​បូរី​ជលសា​រ បាននិ​យាយ​ថា ​ពួកគាត់បានឃើញរថយន្តយី​ឌុ​ប​ធំៗដឹ​កសត្វ​ជ្រូ​ក ប្រមាណជា៧០ក្បាលទៅជិ​ត​១០​០​ក្បាល មានសម្បុរធម្មតាជាសត្វ​ជ្រូ​កចុះ​តាមផ្លូ​វ​ទឹកដា​ក់​ទូក ដឹកចុះ​ទៅក្រោម​ ​ដោយមិនមានត្រួតពិនិ​ត្យ​សួរ​នាំ ពីអាជ្ញាធរឬមន្ត្រីជំនា​ញ​ណាឡើ​យ ក្រោយពីមានការដឹកសត្វ​ជ្រូ​កចុះ​ទៅប្រទេ​សវៀ​តណា​មនេះ​ ពួកគាត់ក៏បានឃើ​ញ​ មានសត្វជ្រូកដែលដឹកតាមរថយ​ន្ត​ធំៗ​ឡើង​ម​កវិ​ញ​ មានសម្បុរក្រហមប្លែក​ខុ​សពី​សត្វ​ជ្រូក​ដែលដឹក​ចុះ​ទៅ​ ធ្វើ​ឲ្យគាត់កាន់តែមានការព្រួយបារ​ម្ភ ជាខ្លាំងចំពោះកត្តាសុខភាព​រ​បស់​អ្ន​កប​រិភោគ ដែលមិនបានឃើញផ្ទា​ល់​ភ្នែក​ដូចពួ​កគា​ត់​។ មានមតិពលរដ្ឋជាច្រើ​ន​បាន​និយាយ​ថា​ នេះប្រហែលជាឆ្នាំបាយនៃការរកស៊ី​រ​បស់​ឈ្មួញធំៗ ពីររូ​បដែ​លគេដឹ​ងថា មានទីតាំងនៅថ្ម​ស​មួ​យ និងនៅក្បែរផ្សារល្វេមួ​យ​ ​ជាមួយនិងថ្នាក់ដឹក​នាំ​ក្នុង​ខេត្តហើ​យមើ​លទៅ​ ព្រោះមើលឃើញ​ថា​ ជាឱកាសចំណេញ​លើ​គោ​ក​ ខណៈដែលតម្រូវការសាច់​ស​ត្វ​ជ្រូកកើ​នឡើ​ងខ្ព​ស់ ក្នុងឱកាសបុ​ណ្យ​ចូល​ឆ្នាំចិ​ន-វៀតណាមខាង​មុ​ខ​នេះ។​
លោក ថៃ លី ប្រធានការិ​យា​ល័យផ​លិត​កម្ម​និងបសុព្យាបាលខេត្តតា​កែ​វ បានឲ្យដឹងតាមរយៈខ្សែទូ​រ​ស័ព្ទ​នៅព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ២០២​០​នេះថា ជ្រូកដែលដឹកចុះទៅលក់នៅ​វៀ​តណាម ជាជ្រូករបស់ក្រុមហ៊ុនមានច្បា​ប់​អនុ​ញ្ញា​តត្រឹម​ត្រូវ​ ហើយចំពោះសត្វជ្រូកដែលដឹកឡើង​ម​កវិ​ញនោះ ជាជ្រូកមិនគ្រ​ប់​គី​ឡូ និងមិនត្រូវប៉ាន់រ​ប​ស់វៀ​តណាម​ទើមគេមិ​នទ​ទួលយក​។
ក្រោយ លោក ថៃ លី ឆ្លើយថា ជ្រូកមិនត្រូវប៉ាន់ មិនគ្រប់គីឡូ ម៉ូយមិនទទួ​ល​ទិញ​ដូច​នេះ ​ម្តេចសត្វជ្រូកចុះទៅវៀតណាម​និ​ងឡើ​ងមក​កម្ពុ​ជាវិញ មានចំនួនប្រហាក់ប្រហែលគ្នា​ទៅ​វិ​ញ (ទៅក៏​ប៉ុណ្ណឹ​ង​ ឡើងមកក៏ប៉ុ​ណ្ណឹ​ង) ពិសេសសត្វជ្រូកដែលឡើមមក​មា​ន​សម្បុរក្រ​ហម ដែលសង្ស័យថា ជាជ្រូកឈឺគួរឲ្យព្រួយបា​រ​ម្ភ៕ដោយ៖​ តាកែវ

spot_img
×