Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកអ៊ឹម ជី​វ៉ា ផ្ញើសា​រជូនបងប្អូនមួយចំនួ​ន​ ពាក់ព័ន្ធនឹងជនសង្ស័យ​ម្នាក់ ជាឃាតករជា​ម្តាយបង្កើ​ត​ របស់តារាចំរៀង ពេជ្រ សូលីការ

spot_img

ភ្នំពេញ៖ តាមរយៈផេក​ហ្វេស​ប៊ុក​របស់​សិ​ល្បករកម្ពុជា លោកអ៊ឹម ជី​វ៉ា ដែលជាតារាសិល្បៈមួយរូប ផ្ញើសា​រជូនបងប្អូនមួយចំនួ​ន​ ពាក់ព័ន្ធនឹងជនសង្ស័យ​ម្នាក់ ជាឃាតករជា​ម្តាយបង្កើ​ត​ របស់តារាចំរៀង ពេជ្រ សូលីការ។

លោកអ៊ឹម ជី​វ៉ា បានបញ្ជាក់ថា “សូមផ្ញើសារនេះជូនបងប្អូនមួ​យ​ចំនួន​ ។ ខ្ញុំយល់ថាជនសង្ស័យជាឃាតករជា​ម្តា​យប​ង្កើត​ របស់តារាចំរៀង ពេជ្រ សូលីការ ។​បើនិយាយត្រឹមឈ្មោះបាន​ហើ​យ ហេតុអីក៏ដល់ថ្នាក់ដាក់រូប​កូ​នដែ​លគ្មា​នកំ​ហុស គុណនិងទោស ល្អនិងអាក្រក់ ​​គឺមិន​អាច​ច្របាច់​បញ្ចូ​លគ្នា​បានទេ អ្នកណាធ្វើខុសអ្នកនោះទទួល​​ទោសទៅ​តាម​ច្បា​ប់ វាមិនអាចបូកបញ្ចូលលសមាជិ​ក​ទាំងអ​ស់បា​ន​ឡើយ លើកលែងតែសមាជិករូ​ប​មួយ​ណា​ រួមគំនិតក្នុងករណីឃាតក​ម្ម​និង​តែប៉ុណ្ណោះ​ទើប​រាប់​ចូ​ល” ។

លោកបានបន្ថែមថា “ខ្ញុំឧទាហរណ៍មួយចុះ បើកូនជួញដូលក់គ្រឿងញៀន ​ឪ​ពុកម្តា​យជា​តារាល្បី ឬជាមន្រ្តីរាជការមានមុខ​មា​ត់​ តើគួយករូបថតឪពុកនោះ​ម​កដា​ក់ប​ញ្ចូល ក្នុងករណីលក់គ្រឿងញៀន​និ​ង​បា​នទេ បើដាក់បានទាល់តែឪពុក​ឬ​ម្តាយ​និងប្រ​ព្រឹត្តឬរួមគំនិត​ដែរ ។ ដូចករណីម្តាយសូ​លីការ​ចឹ​ង យើងដឹងថាជនសង្ស័យជាឃាត​​ក​​រ​ជា​ម្តា​យ​គាត់​ យើងអាចនិយាយឈ្មោះថា​នោះ​ជាម្តា​យពេជ្រ​សូលី​ការ​ តែយើងមិនអាចបូកនិងដា​ក់​រូ​បថ​តជាមួ​យបានទេ ព្រោះពេជ្រសូលីការមិនបានធ្វើ គាត់មិន​ខុ​ស។ វាមិនខុសដុតឲ្យខ្លោចរោយឲ្យ​ឆៅទេ ។
យើងដឹងហើ​យថា​មក​ដល់​ម៉ោងនេះ​ សម​ត្ថិ​កិច្ច​កំពុងធ្វើការក្នុងក​រ​ណី​មួយនេះ​ ដើម្បីបញ្ជូនជនស​ង្ស័យទៅសាលាដំបូងរាជធា​នី​ភ្នំពេ​ញ និងយកបន្តទៅឃុំខ្លួនបណ្តោះអា​ស​ន្ននៅ​មណ្ឌល​កែប្រែ​ព្រៃស​ រង់ចាំតុលាការកាត់ទោសទៅតាមច្បាប់។​
​ដូច​នេះសូមបងប្អូនមេត្តា កុំបំផ្លាញអនាគតក្មេង​ស្រី​ម្នាក់​ដែលគ្នា​មិ​នដឹងអី មិនបានខុសជាមួយករ​ណី​មួយ​នេះ ធ្វើឲ្យបាត់បង់កិត្តិយសរបស់គាត់ដោយសារតែបងប្អូ​ន​មួយ​ចំនួ​នចង់​បាន Like និងចង់ឲ្យព័ត៌មានល្បីដោយសារបំផ្លាញកិត្តិយសគេអី ។
មនុស្ស​កើតម​កសម្រាប់ស្លាប់ទៅវិញ នៅពេលមានជីវិតរស់យើងម្នាក់ៗត្រូវ​សា​ងអំ​ពើ​ល្អឲ្យបានច្រើនជាជាងសាងអាក្រក់​ ​ត្រូវ​ដណ្តើ​ម​គ្នាធ្វើល្អ កុំជាន់ពន្លិចគេ កុំលោភលន់ កុំកាច់បំបាក់កាប់សម្លាប់អ្នកដទៃដើម្បី​ផ​លប្រ​យោជន៍​ខ្លួ​នឯង កើតមកខ្លួនទទេ ទៅវិញក៏ខ្លួនទ​​ទេ អ្នកណា​សាង​អីទ​ទួ​ល​នោះ។
ខាងលើគ្រាន់តែជាមតិយោបល់​រ​បស់​ខ្ញុំប​ន្តិចប​ន្តួច​បើខុសត្រូវ សុំទោសទុកជាមុន ដោយក្តីគោរព”។

សូមបញ្ជាក់ថា ទីបំផុត ឃាតកម្មសម្លាប់ស្ត្រីវ័យ៥០ឆ្នាំ នៅខណ្ឌមានជ័យ សមត្ថកិច្ចចាប់ខ្លួនម្តាយតារាចម្រៀង ពេជ្រ សូលីការ ដែលជា​ឃាតក ដើមហេតុមក​ពីភ្លើ​ង​ប្រចណ្ឌស្រីស្រឡាញ់ស្រី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាម​ៗ។
សូមបញ្ជាក់ថា៖ មានករណីឃាតតកម្មសម្លាប់ស្ត្រី​វ័​យ៥០ឆ្នាំ នៅបុរីមួយកន្លែងឈ្មោះ បុរីវិឡាថោន ក្នុងសង្កាត់ចាក់អង្រែក្រោ​ម​ ​ខណ្ឌមានជ័យ នៅពេលនេះសមត្ថកិច្ចបានវែក​មុ​ខជ​នដៃដល់​ឃើ​ញ​ហើយ និងបាននាំយកជនដៃដល់រូប​នោះ​ ទៅធ្វើត្រាប់សកម្មភា​ព​ដែ​លខ្លួន បានធ្វើសម្លាប់ជងរង​គ្រោះ​ផងដែរ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បង្កឲ្យមានការភ្ញាក់​ផ្អើ​លដល់​មជ្ឈ​ដ្ឋាន​មហាជន និងពិភពអ្នកសិល្បៈ មិនគួរណាម្តាយតារាចំរៀង​​ ពេជ្រ​ សូលីការ ក្លាយជាឃាតកមុខស្រស់បែបនេះសោះ​។​
សមត្ថកិច្ចបានបញ្ជាក់ថា៖ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ​ងិ​ន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវ​លេ​ខ13​4 សង្កាត់ ផ្សារដេប៉ូ2 ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេ​ប៉ូ​ បាន​ដេក​ស្លាប់​ទី​លំនៅ​ផ្ទះ​លេ​ខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានស្នាមចងដៃទាំងសងខា​ង​ បណ្តាលឲ្យដាច់រលាត់ស្បែ​ក​ និងមានស្នាមដាច់រ​លា​ត់ស្បែក ក្រោមភ្នែកទាំងសងខាងក្រោ​ម​ យ៉ាងអណោចអធ័ម។ ដោយឡែកជនសង្ស័យមាន​ឈ្មោះ​ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅ​ផ្ទះ​ នៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលជាម្តាយរបស់តារា​ច​ម្រៀ​ង ពេជ្រ សូលីការ។ សមត្ថកិច្ចបានបន្តថា៖ ចំពោះសម្ភារៈដែលជនរងគ្រោះបា​ត់​បង់​រួមា​នចិ​ញ្ចៀន​ពេជ្រ​ចំនួ​ន០២វង់ ដែល១វង់មានដាំពេជ្រធំ​ល្ម​មចំ​នួន​៣គ្រាប់ និង១វង់ទៀតមានដាំពេជ្រតូ​ច​ៗ​ចំនួន​០​៣ជួរ។
នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លោក ម៉េង វិមានតារា ជាអធិការនៃអធិការដ្ឋា​ន​នគ​របាល​ខណ្ឌ​មាន​ជ័យ បានបញ្ជាក់ពីដំណើររឿងនៃឃាត​ក​ម្ម​នេះថា ៖កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០៖០០នាទីយប់ ជនរងគ្រោះឈ្មោះ ងិន សុខលី បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ម្នាក់ឯងមកលេងផ្ទះរប​ស់​ជ​នស​ង្ស័យ ឈ្មោះ ស៊ិន ស្រីនាង (ពួកគេទាំង២នាក់ មានទំនាក់ទំនងស្រឡា​ញ់​ស្រី​ដូចគ្នា )នៅចំណុចផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ​ខ​ណ្ឌ​មានជ័​យ រា​ជ​ធា​នីភ្នំពេញ (ចំណុចកើតហេតុ) ពេលនោះជនសង្ស័យបានឃើញជន​រ​ង​គ្រោះ ពុំមានពាក់ចិញ្ចៀនពេជ្រ​ទាំង​០២​វង់​ដូចធម្មតា បានខឹងប្រច័ណ្ឌ (ដោយដឹងថា ជនរងគ្រោះមាន​ទំ​នាក់​ទំន​ងជា​មួ​យស្រី​ផ្សេ​ងទៀត) ជនសង្ស័យក៏បានទារលុយចំនួន​១​៥០០០ដុល្លារ ដែលឲ្យយកទៅរកស៊ីចងការ ពីជនរងគ្រោះមក​វិ​ញ​ តែជនរងគ្រោះមិនព្រមឲ្យ​ក៏​មា​នទំ​នាស់​វាយប្រ​តា​យប្រតប់គ្នា ខណៈនោះជនរងគ្រោះមានអាការៈ​ទ​ន់​ដៃជើ​ង ដូចមនុស្សស្រវឹងស្រា​ជោ​កជាំ ជនសង្ស័យបានយកខ្សែអាវធ្វើពី​ក្រ​ណាត់​ចំនួ​ន០១ខ្សែ មកចងដៃជនរងគ្រោះទៅក្រោ​យ​ ​ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយ​ខ្នើ​យកើ​យរ​ហូត​ថប់​ដង្ហើ​មស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃជន​រ​ង​គ្រោះ ​រួចរៀបចំដាក់សពឲ្យ​ដេ​កដូ​ចម​នុស្ស​ធម្មតា។
លោកអធិការបានបន្តថា លុះដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៖៤០នាទីរសៀល ទើបជនសង្ស័យបានឲ្យក្រុមគ្រួ​សា​រ​ មករាយការណ៍ប្រាប់នគរបាលប៉ុ​ស្តិ៍​ចាក់​អង្រែក្រោម ពីរឿងជនរងគ្រោះបានស្លាប់ក្នុងផ្ទះ​រ​ប​ស់​ខ្លួន។ បន្ទាប់មកកម្លាំងការិយាល័យនគរបា​ល​បច្ចេ​កទេស​វិ​ទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជ​ធា​នី​ភ្នំ​ពេញ និងលោកឧកញ៉ាវេជ្ជ​ប​ណ្ឌិ​ត​ នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិ​ច័​យរា​ជធា​នីភ្នំពេញ បានចុះមកពិនិត្យធ្វើកោសល្យវិច័យ លើសាកសពជនរ​ង​គ្រោះ​ឈ្មោះ​ ងិន សុខលី ឃើញមានស្នាមចងដៃទាំងស​ង​ខាង បណ្តាលឲ្យដាច់រលាត់ស្បែក​ ​និងមានស្នាមដាច់រលាត់ស្បែកក្រោមភ្នែក​ទាំ​ង​សង​ខា​ង ហើយសពស្លាប់ដោយសារខ្ទប់ផ្លូវដ​ង្ហើ​ម (ពាក់ព័ន្ធករណីឃាត​ក​ម្ម) ក្នុងពេលនោះសមត្ថកិច្ចមានការ​ស​ង្ស័យ​ទៅលើឈ្មោះ​ ​ស៊ិន ស្រីនាង (ជាម្ចាស់ផ្ទះដែលជនរងគ្រោះបាន​ដេ​ក​ស្លាប់) ក៏បាននាំខ្លួនយកទៅសាកសួ​រ​ នៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែ​ក្រោ​ម​ តែជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង បានព្យាយាមឆ្លើយភូតកុហក់ អស់រ​យៈ​ពេល​យ៉ាង​យូរ​ទើប​ជនសង្ស័យ ព្រមឆ្លើយសារភាពថា​​ រូបគាត់ពិតជាបានសម្លា​​ប់ជន​រ​ង​គ្រោះឈ្មោះ​ ងិន សុខលី ពិតប្រាកដមែន ខណៈការផ្តល់ចម្លើយកុហក ផ្ទុយពីអង្គហេតុ ក៏​សា​រភា​ពតែ​ម្ត​​ង​​។​
លោកអធិការ ម៉េង វិមានតារា បានបញ្ជាក់ទៀតថា៖ ជាមួយគ្នានោះឈ្មោះ សុខ នី ដែលត្រូវជាបងស្រីបង្កើ​ត​ជន​រ​ងគ្រោះ​ បានមកពិនិត្យមើលសាកសពជ​ន​រ​ងគ្រោះ ហើយក៏បានដាក់ពាក្យបណ្តឹ​ង​ ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បា​ប់​តែ​ម្ត​ង។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ស៊ិន ​ស្រី​នាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបា​ល​ខ​ណ្ឌមា​នជ័យ ដើម្បីកសាងសំណុំរឿងចាត់តាម​នី​តិ​វិធី។
អំពើឃាតកម្មនេះ កើតឡើងដោយប្រចណ្ឌផង និងជាអំពើ​​លួច​មា​នស្ថា​នទំងន់ ដែលត្រូវនគរបាលធ្វើកំណ​ត់​ហេតុ​ស្តាប់​ចម្លើ​យ សំយោគបទល្មើសបញ្ជូនទៅអយ្យការ​ចា​ត់​ការបន្ត៕ដោយ៖កូឡាប

spot_img
×