Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លា​ប់អា​ក្រក់​ទាំ​ងនេះ នឹងធ្វើឲ្យអ្នកកាន់​តែ​ឆា​ប់ចា​ស់​ខ្លាំ​ង

spot_img

ភាពចាស់ទៅតាមអាយុគឺជារឿងដែលមិន​អា​ចចៀ​សផុ​ត​ឡើ​យ។ ប៉ុន្តែបើសិនជាភាពចាស់នោះមានល្បឿនលឿ​ន​ជាង​អាយុវិ​ញនោះ វាពិតជារឿងមួយអយុត្តិធ​ម៌​ណា​ស់។ យ៉ាងណាមិញ ​មូ​លហេតុដែលនាំឲ្យមនុស្សយើងចាស់មុ​ន​អាយុ​គឺ​មា​នច្រើ​ន ប៉ុន្តែភាគច្រើនគឺកើតឡើងពីទ​ម្លា​ប់មួ​យ​ចំ​នួន ដែលអ្នកធ្វើរាល់ថ្ងៃ​ដោ​យ​មិន​ដឹ​ង​ខ្លួន។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីទ​ម្លា​ប់​ដែល​អ្នកគួ​រតែ​ចៀ​សវាង បើសិនជាអ្នកមិនចង់ឲ្យខ្លួន​​ឯង​ចាស់​មុ​ន​អាយុទេនោះ។

ធ្វើរឿងច្រើនក្នុងពេ​លតែមួយ

បើសិនជាអ្នកគិតថា ការធ្វើ​កា​រងា​រច្រើ​នគឺ​ជា​រឿងល្អ អ្នកពិតជាគិតខុសហើ​យ​ ព្រោះថាការធ្វើរឿងច្រើនហើយមិនបា​ន​ច​ប់ស​ព្វ​គ្រប់នោះ វាគ្រាន់តែធ្វើឲ្យអ្នកស្រ្តេសកាន់តែច្រើន​ប៉ុ​ណ្ណោះ។​ ​អ្នកវិទ្យាសាស្រ្តរកឃើញ​ថា​ ការដែលស្រ្តេសជាប់​រ​ហូ​ត រាងកាយនឹងបញ្ចេញរ៉ាឌីកា​ល​សេ​រី​ទៅក្នុ​ង​ខ្លួន ដែលអាចបំផ្លាញដល់កោ​សិ​កា​ ហើយមើលទៅគឺឆាប់​ចា​ស់​តែ​ម្ត​ង។

ញ៉ាំផ្អែម

នេះគឺជាដំណឹងអា​ក្រក់​មួយ​សម្រា​ប់អ្នកដែ​លចូ​លចិត្ត​ញ៉ាំផ្អែ​ម​តែម្តង។ បង្អែមមិនត្រឹមតែ​​ធ្វើឲ្យ​ឡើ​ង​ទ​ម្ងន់​ទេ តែក៏ធ្វើឲ្យមុខឆាប់ចាស់​ជា​ង​ធ​ម្ម​តាច្រើ​ន​ឆ្នាំ​ដែ​រ។ ដូច្នេះអ្នកគួរតែកាត់បន្ថយកា​រ​ញ៉ាំ​ផ្អែម ហើយបើសិនជាចង់រក្សាស្បែ​ក​មុ​ខ​នៅ​ក្មេង​បា​ន​យូ​រនោះ។

គេងមិនគ្រប់

ការដែលគិតមិ​ន​បាន​គ្រ​ប់គ្រាន់មិនត្រឹមតែធ្វើឲ្យភ្នែក​ខ្មៅ​ទេ​​ ​តែក៏ធ្វើឲ្យអាយុខ្លី​ដែ​រ។ មនុស្សដែលខ្វះការគេងប្រហែល​ជា​មា​នឥ​ទ្ធិ​ព​លអ​វិជ្ជ​មាន​ចំពោះស្បែ​ក និងកាត់បន្ថយភាពយឺតរប​ស់​ស្បែ​កថែម​ទៀត​។​

មើលទូរទស្សន៍ច្រើនពេក

​ការចំណាយពេលច្រើននៅពីមុខទូរទស្សន៍ប្រហែ​ល​ជា​អាច​ធ្វើឲ្យ​មនុ​ស្ស​អា​យុខ្លី​ ហើយក៏ឡើងទម្ងន់បាន​ទៀ​ត​ ព្រោះតែភ្នែកកំពុ​ង​តែ​មើល តែដៃចាប់អាហារញ៉ា​ត់មា​ត់​រ​ហូត។

ជក់បារី

ការជក់​បារីប្រហេលជាមានឥទ្ធិពលអវិជ្ជមា​ន​ច្រើ​ន ដល់សុខភាពរួមទាំង​ស្បែ​ក​ផ​ង​ដែរ។ ការសិក្សាបង្ហា​ញ​ថា​ ការជក់បារីទំនងជាងា​យ​ធ្វើ​ឲ្យស្បែ​ក​មុ​ខ​ឆាប់​ចា​ស់​ណាស់។

មិនប្រើក្រែមការពារ​ព​ន្លឺ​ព្រះអា​ទិ​ត្យ

ការដែលមិនបានប្រើប្រាស់ក្រែ​ម​កា​រ​ពារ​ពន្លឺ​ព្រះ​អាទិ​ត្យ នៅពេលចេញពីផ្ទះអាចនឹងធ្វើ​ឲ្យ​ស្បែ​ក​ ងាយ​រង​កា​រ​ខូច​ខា​ត​បាន ជាពិសេសនៅពេលទៅលេង​ឆ្នេ​រស​មុ​ទ្រ​តែម្តង។ ការប៉ះពាល់នឹងកាំរស្មីយូ​វី​ច្រើ​ន​គឺ​ជាមូ​ល​ហេ​តុ ដ៏ធំមួយនៃការចា​ស់​មុ​ន​អា​យុ។

គេងយកខ្នើយគ្របក្បាល

​នេះ​គឺជាការពិតដ៏ចម្លែកមួ​យ​ដែរ។ ការគេងដោយយកខ្នើយគ្របក្បា​ល​អា​ចប​ណ្តាល​ឲ្យ​ស្បែក​ជ្រីវ​ជ្រួញ​ និងចាស់មុនអាយុបា​ន​។ អ្នកជំនាញខាងរោគសើស្បែក​និ​យា​យ​ថា ជាលិកាតភ្ជាប់​រ​ប​ស់​ស្បែ​ក និងកូឡាជែន​ក្នុ​ង​ស្បែ​ក​មុ​ខអាចនឹងចុះខ្សោយទៅតា​មអាយុ បើសិនជាបន្តប្រើខ្នើយគ្រ​ប​មុ​ខ​ក្នុង​ពេ​លគេ​ង​ទៀត។

ញ៉ាំអាហារគ្មានជាតិខ្លា​ញ់​

ខ្លាញ់មួយចំនួនមានសារសំខាន់ណា​ស់​ចំ​ពោះស្បែករបស់យុវ​វ័​យ។ ដូច្នេះចូរបញ្ចូលខ្លាញ់​ល្អ​ៗ​ដូ​ច​ជា អូមេហ្គាបីដែឡមាន​ក្នុ​ង​ត្រី​សា​ល​ម៉ុង​ទៅក្នុងរបបអាហារអ្នកផ​ង ដើម្បីថែរក្សាសុខភាពស្បែ​ក​កា​ន់​តែ​ល្អ៕

អត្ថបទ៖ health

spot_img
×