Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង​ប្រុស​រស់នៅ “​អនាថា​” ជាមួយ​ម្តាយ​ម៉េ​ម៉ា​យ ទ្រហោយំ ព្រោះ​លើក​ទី​១ ក្នុង​ជីវិត​ដែល​មាន​គ្រែ​ដេក​ស្រួលបួល​ (មានវីដេអូ)

spot_img

Daeyrs ពិតជា​ប្រឹង​ទប់ចិត្ត ខណៈ​ពេល​លើក​ដំបូង​នៃ​ជីវិត​វា​ស្រាប់តែ​មាន​បន្ទប់ដេក​ស្រួលបួល ព្រមទាំង​របស់របរ​ប្រើប្រាស់​លេង​…​។​

​តាម Mirrir តាំង​ពី​ដឹងក្តី​មក Daeyrs អាយុ ៨​ឆ្នាំ តែ​តាម​ម្តាយ​រស់នៅ​តាម​ទីកន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន​ជាច្រើន​ក្នុង​ទីក្រុង Detroit, រដ្ឋ Michigan ក្រោយពេល​នារី​ជា​ម្តាយ​បាន​បាត់បង់​ការងារ និង​ផ្ទះ​ស្នាក់​នៅ​មក​។​

​ម្តាយ​ដែល​ជា​គិលានុប្បដ្ឋាយិកា​ហាត់​ការ និង​កូនប្រុស​តូច​រូបនេះ ទើប​ត្រូវបាន​រដ្ឋការ​ទីក្រុង​ជួយ​សម្រួល​ផ្ទះ​ស្នាក់នៅ ប៉ុន្តែ​ពួកគេ​ពុំ​មាន​លុយ​ដើម្បី​ទិញ​អ្វីៗ​ឡើយ ក្រៅពី​ប៉ៅ​អី​បត់​២​ប៉ុណ្ណោះ​។​

Daeyrs ឲ្យដឹងថា ប្អូន​មាន​សុបិន្ត​ចង់​បាន​គ្រែ​ដេក​១​ប៉ុណ្ណោះ ហើយ​សុបិន្ត​នេះ​ត្រូវ​បាន​ក្លាយជា​ការពិ​ត បន្ទាប់​ពី​អង្គការ​សប្បុរសធម៌ Humble Design សម្រេចចិត្ត​ជួយ​ដល់​គ្រួសារ ២​នាក់​ម្តាយ​កូន​នេះ​។​

​ពួក​អ្នកស្ម័គ្រចិត្ត បាន​ប្រែ​ផ្ទះ​ដែល​ស្រឡះ​ល្វឹង ក្លាយជា​ទី​ស្នាក់នៅ​យ៉ាង​កក់ក្តៅ​មួយ​។ ចំពោះ Daeyrs វិញ​អ្វីៗ​ដែល​ប្អូន​ពុំ​ដែល​នឹក​ស្មាន​គឺ​ស្ថិត​ក្រោយពេល​យក​ដៃ​ចេញពី​ភ្នែក ៖ នោះ​គឺ​បន្ទប់ដេក​១ ពុំមែន​ត្រឹមតែ​គ្រែ -​ជា “​កម្មសិទ្ធិ​របស់​ខ្លួន​”​។​

… ចោល​ភ្នែក​ក្រឡេក​មើល​វត្ថុ​មួយៗ​វា​យក​ដៃ​បិទ​ភ្នែក​ទ្រហោ​រយំ​ពុំ​ឈប់​… រួច​ក៏​និយាយ​អរគុណៗ​ៗ​ជាប់​មាត់​។​

Treger, មក​ពី​អង្គការ Humble Design ឲ្យដឹងថា របស់របរ​ទាំងនោះ​គឺជា​វិភាគទាន​របស់​សប្បុរស​ជន មាន​ស្រាប់​ក្នុង​ឃ្លាំង​របស់​អង្គការ​។ ឥឡូវ Daeyrs និង​ម្តាយ Dionna មាន​ទីកន្លែង​មួយ​ដែល​ពួកគេ​អាច​ហៅថា ជា “​ផ្ទះ​” របស់​ខ្លួន​បាន​ហើយ​។​

Treger ឲ្យដឹងថា គោលដៅ​នៃ​អង្គការ​របស់​នាង​គឺ​មិនឲ្យ​មាន​ក្មេង​ណា​ម្នាក់​ត្រូវ​ដេក​លើ​ឥដ្ឋ ឬ​ដី​ឡើយ​៕ ចន្ទ្រា​

spot_img
×