Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីរនារីក្លាហ៊ាន ចាន់រី ដែលវាយនិងគំរាមក្មេងស្រី ផ្អើលហ្វេសប៊ុក ​នៅ​​មេ​សាង ត្រូវ​នគរបាល​វាយ​​​ខ្នោះ​​យកទៅសួរចម្លើយ​

spot_img

ភ្នំពេញ៖ ផ្អើលបណ្តាញសង្គម​ ​ពីករណី​ក្រុម​យុវតី​​ក្រុ​ម​ឃាត់​​ម៉ូ​តូ​ក្មេង​​ស្រី​​២​ម៉ូតូ ដើម្បី​គំរាម​ឱ្យ​សុំទោ​ស​ ​និង​អួត​ក្អេង​ក្អា​ង​ថា​ ខ្លួន​ជា​ជើ​ង​​ខ្លាំង​នៅ​ស្រុក​មេសាង​ ​ពេល​​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​​​ហើយ។

អ្នក​ប្រើប្រាស់​​បណ្ដាញ​សង្គម Fa​cebook ​ជា​ច្រើន​បាន​ចែក​រំលែក​វីដេអូ ​ក្មេង​ស្រី​ទំនើង​រូបនេះ​ ​​លុះ​​​ដល់​ថ្ងៃ​ទី​១៣ ​ខែ​មករា​ឆ្នាំ​២០២០ ​នេះ នគរ​​បាល​បាន​ឃាត់​​ខ្លួ​ន​​យុវតី​ខាងលើ​បាន​ហើយ​។ ក្មេងស្រីជើងខ្លាំងនោះ មានឈ្មោះ ចាន់រី ។ ​ចំពោះ​ចំណាត់​ការ​​រ​បស់​​ន​គរបា​លនៅពេល​​នេះ ​ធ្វើ​ឱ្យ​អ្នក​លេង​​ប​ណ្ដាញ​សង្គម​គាំទ្រយ៉ាង​ខ្លាំង ពិ​សេស​​ការ​បង្គ្រាប​ក្មេង​ទំនើង​តាម​​​ភូមិ​​ស្រុក ដើម្បី​ឱ្យ​ភូមិ​ឃុំ​មា​ន​​សុវត្ថិភាព។

លោក នៅ ហាច អធិការនគរបាលស្រុកមេសា​ង បាន​ប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី១៣មករានេះថា យុវ​តី​ម្នាក់មានរ​ហស្សនាម “បងធំ​មេ​សាង ខេត្តព្រៃវែង” ដែលត្រូវបានគេចែកចា​យ​វី​ដេអូក្នុ​ងបណ្ដា​ញស​ង្គម Facebook ដោយប្រើប្រាស់ពាក្យ​ស​ម្ដី​ និងកាយវិការមិន​សម​រម្យ​គំរា​មវាយ​គូ​ជម្លោះ ដោយគ្រាន់តែជិះម៉ូតូមកលេងស្រុករបស់​ខ្លួ​ន​នោះ ត្រូវកម្លាំងសមត្ថកិច្ចតា​ម​ចា​ប់ខ្លួន យកមកសួរនាំ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។ លោកថា យុវតី​ម្នាក់​នេះ កន្លងទៅមិនធ្លាប់​បា​នធ្វើ​សកម្មភាពបែបនេះឡើ​យ​ ទើបតែលើកទី​១​នោះ​ទេ។

​តាមរយៈវីដេអូចែកចាយ​ក្នុ​ងប​ណ្ដាញស​ង្គមនោះ យុវតីខាងលើមានបក្ខពួកជាច្រើន​នា​ក់​ បានស្ទាក់ម៉ូតូរបស់យុ​វ​តីចំនួន ៤នាក់ផ្សេងទៀត​ ​ដែលអះអាងថា ជាអ្នកមកពីស្រុកផ្សេង ​មិ​នមែននៅស្រុកមេសាង​នោះ​ទេ​។ ហើយមូលហេតុដែលក្រុមយុ​វ​តីខា​ង​លើ ស្ទាក់សួរនាំ និងគំរាមរកវា​យ​គេនោះ ដោយសារតែភាគីម្ខាងទៀត ​​បានមើលមុខឌឺដងដា​ក់​ខ្លួ​ន​។

បើតាមលោក អធិការនគរបាលស្រុ​ក​មេសា​ង ក្រោយឃើញវីដេអូមិនសម​រ​ម្យ​ដែលត្រូវបា​នចែ​កចាយ ក្នុងលក្ខណៈមិនសមរម្យដែល​អាច​ប៉ះពាល់ដ​ល់ស​ន្ដិសុខ សណ្ដាប់ធ្នាប់សង្គម​ ​លោកបានធ្វើការស្រា​វ​ជ្រា​វ និងឈានដល់ការឃា​ត់​ខ្លួន​យុវតីខាងលើយកមកសួរនាំ​។​ យុវតីដែលអ្នកប្រើប្រាស់បណ្ដាញសង្គម​ឲ្យ​រហស្សនាមថា “បងធំ​មេ​សាង​” នោះ មានឈ្មោះ ចាន់រី ជាសិស្សថ្នាក់ទី១១​ នៅ​វិ​ទ្យាល័យ​មេ​សាង ហើយថ្ងៃកើតហេតុនោះ តាំ​ង​ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ​ប​ន្ទាប់ពីយុវតីទាំង​អ​ស់នោះ មកពីមើលគេប្រកួតបាល់នៅវិ​ទ្យា​ល័​យមេ​សា​ង។

អធិការនគរបាលស្រុកមេសាង បា​នបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនមកសួរ​នាំ​ កម្លាំងសមត្ថកិច្ចជំនា​ញ​បា​នធ្វើកា​រ​អប់រំ​យុវ​តី​នេះ ហើយមានការធានាពីអា​ណា​ព្យាបា​ល និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្ម​ភា​ព​បែប​នេះ ទើបអនុញ្ញាតឲ្យត្រឡប់​ទៅ​ផ្ទះ​វិ​ញ មិនបានកសាងសំ​ណុំ​រឿង​បញ្ជូន​ទៅតុ​លាការ​អ្វី​នោះ​ទេ៕ដោយ បញ្ញាស័ក្តិ

spot_img
×