Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​មេខ្លោង ​​​២​នាក់​ និង​គ្រឿ​ង​ញៀន​ ជិត​១០​​​គីឡូក្រា​ម​

spot_img

​ភ្នំពេញ​ ៖​អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី១៣មករានេះថា មេ​ខ្លោ​ង​ជួញដូរ​គ្រឿងញៀន​ជិត​​១​០​គី​ឡូ​ក្រាម​ ២​នាក់​ ត្រូវ​កម្លាំង​ ជំនាញ​ នៃ​មន្ទីរ​ប្រ​ឆាំង​បទល្មើស​គ្រឿងញៀន​(​​ក​​៤)​ ឃាត់ខ្លួន​ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​​ ផ្លូវ​​ទំនប់​​ក​ប់​ស្រូវ​ ភូមិ​សំរោង​ក្រោម​ សង្កាត់​សំរោ​ង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ និង​នៅ​ចំណុច​ភូ​មិ​​ជ្រាវ​ ឃុំ​អម​លាំង​ ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​ កាលពី​ថ្ងៃ​ទី​១​០​​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៦​និង​​​៣០​​នាទី​​ ។

​ការ​ឃាត់ខ្លួន​មេ​ខ្លោ​ង​ទាំង​២​នាក់​នេះ ធ្វើឡើងក្រោយទទួលបញ្ជាពី លោកនាយ​ឧ​ត្តម​សេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ​,​ លោកនាយឧត្តមសេនីយ៍​ ​ម៉ក់ ជីតូ អគ្គស្នងការរង​ ​និង​លោក ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំ​ង​គ្រឿង​ញៀន ​ក្រោមការសម្របសម្រួលពី​តំ​ណាង​អ​យ្យ​ការ និងដឹកនាំប្រតិបត្តិ​កា​រ​ផ្ទា​​ល់​ដោ​យ លោកឧត្តមសេនីយ៍ទោ​​​ ​ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿង​ញៀ​ន។​

​ ​ជនសង្ស័យ​រួម​មាន​ ៖​១​.​ឈ្មោះ​ គឹ​ម​ វ៉ា​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៨៥​ ជនជាតិ​ខ្មែរ​ មុខរបរ​ ម៉ូតូ​កង់​បី​​ឥ​ណ្ឌា​​។ ២.​ ឈ្មោះ​ កែវ​ សុធា​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៩៥​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាក​ដ​​។ ​វត្ថ​តាង​ចាប់​​យ​ក​បាន​រួមមាន​ សារធាតុ​ញៀន​ មេ​តំ​ហ្វេ​តា​មីន​(I​C​E)​ ទម្ងន់​ 9គីឡូក្រាម​ 643.06ក្រាម​ រថយន្ត​ ២​គ្រឿ​ង​​​ ជញ្ជីង​ថ្លឹង​ ២​ គ្រឿង​ និង​ទូរស័ព្ទ​ ២​គ្រឿង​ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×