Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកអ៊ូ ច័ន្ទរ័ត្ន ​ព្រួយបារម្ភ ក្នុងការចូលរួមស​ង្កេ​តកា​​រ​ណ៍ និងគាំទ្រទឹក​ចិ​ត្ត ក្នុងសវនា​ការក​​​រ​ណីលោ​ក កឹម សុខា ថ្ងៃទី១៥ មករា

spot_img

ភ្នំពេញ៖ លោកអ៊ូ ច័ន្ទរ័ត្ន អតីតអ្នកតំណាងរាស្រ្ត នៃអតីតគណបក្សប្រឆាំង នៅថ្ងៃទី១៣មករានេះ បានថ្លែងថា សវនា​ការក​រណីលោ​ក កឹម សុខា ថ្ងៃទី១៥ មករា ២០២០ នេះ លោកមានការ​ព្រួយបារម្ភ ក្នុងការចូលរួមសង្កេតកា​រ​ណ៍ និងគាំទ្រទឹកចិត្តដល់ការតស៊ូរបស់​លោក ដោយវិធា​នការណ៍របស់អាជ្ញា​ធររាជ​រដ្ឋា​ភិបាល ហាក់ដូចជាលើសពីអ្វីដែលអាចកើ​ត​ឡើង ដែលអាចក្លាយជាការរឹ​ត​ត្បិ​ត និងធ្វើឲ្យមានការភ័យខ្លាចដល់ប្រជា​ព​ល​រដ្ឋ​។

នៅផេកហ្វេសប៊ុក Chanrath Ou – អ៊ូ ច័ន្ទរ័ត្ន នាថ្ងៃទី១៣ មករា ២០២០ បានផ្សាយព័ត៌មានថា “សវនាការករណីលោកប្រ​ធា​ន កឹម សុខា ថ្ងៃទី១៥ មករា ២០២០ នេះ ខ្ញុំមានការព្រួយ​បា​រ​ម្ភ ក្នុងការចូលរួមសង្កេតការណ៍​ ​និងគាំទ្រទឹកចិត្តដល់កា​រ​ត​ស៊ូរបស់​លោក។ ខ្ញុំបានឃើញការព្រួយបារ​ម្ម​ណ៍ និងវិធានការណ៍របស់អាជ្ញា​ធ​ររាជរដ្ឋាភិបាល ហាក់ដូចជាលើសពីអ្វីដែលអាចកើ​ត​ឡើង​ ដែលអាចក្លាយជាការរឹ​ត​ត្បិត និងធ្វើឲ្យមានការភ័យខ្លាចដល់ប្រ​ជា​ព​ល​រដ្ឋ។ ខ្ញុំយល់ថានឹងប៉ះពាល់សិ​ទ្ធិ​សេរី​ភាពប្រ​ជាព​ល​រដ្ឋ និងប៉ះពាល់ដល់រូបភា​ព​ស​ន្តិភាព ដែលជាមោទនភាពរបស់រាជ​​រដ្ឋា​ភិ​បា​ល​”។

លោកបានបន្តថា “ខ្ញុំសូមអំពាវនាវដ​ល់​អាជ្ញាធរមេត្តាមានការប្រយ័ត្នប្រ​យែ​ង ក្នុងការអនុវត្ត​វិ​ធាន​កា​រ​ណ៍ ចំពោះប្រជាពលរដ្ឋ​ដោយ​អ​នុគ្រោះ និងសូមអំពាវនាវដល់​ប​ងប្អូ​នដែល​ចូ​លរួ​ម​គាំទ្រទឹ​កចិ​ត្តលោកប្រ​ធា​ន កឹម សុខា មេត្តារក្សាឲ្យបាននូវរ​បៀ​បរៀបរយ និងអហិង្សា”។​​

នៅថ្ងៃ១៥ មករា នេះ កងកម្លាំងមានសមត្ថកិច្ច ​នឹងដាក់ពង្រាយការពារសន្តិសុ​ខ​ សណ្តាប់ធ្នាប់ជាច្រើននាក់ផង​ដែ​រ។

នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើ​ក​កិច្ចប្រ​ជុំគណៈ​ប​ញ្ជាការ ​ឯកភាពរដ្ឋបា​ល​រាជធា​នី​ភ្នំ​ពេញ ដោយមានការចូលរួម​ពី​ អភិបាល អភិបាលរងរាជធានីភ្នំពេ​ញ​ ស្នងការនគរបាលរាជ​ធា​នីភំ្ន​ពេញ មេប​ញ្ជាការកង​រា​ជអា​វុធហត្ថ​រា​ជ​ធា​នីភំ្នពេញ ព្រះរាជអាជ្ញា ប្រធានសាលាដំបូងរាជធា​នី​ មន្ទីរអង្គភាពជំនាញពា​ក់​ព័ន្ធ និងរដ្ឋបាលខ​ណ្ឌ​ទាំង​១៤ ដើម្បី​ត្រួតពិនិត្យ និងពង្រឹង​កិច្ចការត្រួតពិនិ​ត្យ​​អាវុ​ធ​​ជាតិ​ផ្ទុះ ការបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រឿងស្រវឹង​គ្រឿងញៀន​​ខុ​សច្បា​ប់ក្នុង រាជធានីភ្នំពេញ ​និ​ង​​ជា​​ពិសេស​កិច្ច​ការ​ការពារ​ស​ន្ដិ​សុខ សណ្ដាប់​ធ្នាប់ និង​របៀបរៀ​ប​រ​យ​សាធារណៈជូន​បងប្អូន​ប្រ​ជា​ពលរ​ដ្ឋ​​ក្នុងរា​ជ​ធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនោះ លោកឃួង ស្រេង អភិ​​បាល​​រាជធា​​នីភ្នំ​ពេញ បានជំរុញឲ្យអភិបាលខណ្ឌទំាង១៤​ ពង្រឹងកិច្ចការពាររសន្តិសុ​ខ​សណ្តាប់​ធ្នាប់ នៅតាមមូលដ្ឋានរប​ស់​ខ្លួ​ន ដើម្បីធានាបានសុខសុវ​ត្ថិ​ភាព ជូនប្រ​ជាពល​រដ្ឋ និងភ្ញៀវបរទេសដែលស្នាក់នៅក្នុ​ង​រាជ​ធានីភ្នំពេ​ញ​។

ក្នុងកិច្ចប្រជុំនោះ បានផ្តោតសំខាន់លើការកិច្ចការត្រួ​ត​ពិនិត្យ​អាវុ​ធជាតិផ្ទុះ ការបង្ក្រាបបទល្មើស​ល្បែ​ងស៊ីស​ង​ គ្រឿងស្រវឹងគ្រឿងញៀនខុស​ច្បា​ប់ក្នុ​ង រាជធានីភ្នំពេញ និងជាពិសេសកិច្ចការ​កា​រពារ​ស​ន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធា​រ​ណៈជូ​នបងប្អូ​នប្រ​ជាពល​រដ្ឋ​ក្នុ​ងរាជ​ធានីភ្នំពេញ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន​ណែ​នាំឲ្យ អាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុង​រា​ជធានីភ្នំពេញ ត្រូវពង្រឹងទៅលើផ្នែ​ក​សន្តិ​សុខសណ្តា​ប់​ធ្នាប់ ជូនប្រជាពល​រដ្ឋឲ្យបានល្អ​បំផុត ការបង្ក្រាបល្បែងស៊ីស​ង និងការបង្ក្រាបទៅលើគ្រឿងញៀ​ន ដែលជាបញ្ហាដ៏ធំដែលអា​ជ្ញា​ធរ​មានស​មត្ថកិ​ច្ច ត្រូវតែបង្ក្រាបឲ្យខាង​តែ​បាន៕ដោយ៖កូឡាប

spot_img
×