Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានការចោទប្រកាន់មន្ត្រី​គយ និងរដ្ឋាករ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្ត​ព្រះ​សី​ហនុ ថាបានជំរិតយកលុយពីអ្ន​ក​រ​ត់ការគយឬទំនិញហួសហេ​តុ​.​.?

spot_img

ខេត្តព្រះសីហនុ៖ ក្រុមអ្នករត់ការគយ ឬ​ទំនិញ នៅតំបន់សេដ្ឋកិច្ចពិសេសបិ​​តត្រាំ​ង ខេត្តព្រះសីហនុ បានអះអាងថា ថវិ​កា​សម្រាប់​បង់​ពន្ធចូ​លរ​ដ្ឋត្រឹម ១៥.០០០រៀលតែប៉ុណ្ណោះ ប៉ុន្តែលុយរត់ចូលក្នុងហោប៉ៅ របស់​ជនឆ្លៀ​តឱ​កាស​ គឺអាចមានច​ន្លោះ​ចាប់ពី​ជាង ១៣០ដុល្លារសហរដ្ឋអាមេ​រិក ទៅដល់ជាង ១៤០ ដុល្លារ ក្នុងទំនិ​ញរួច​ពន្ធមួ​យទូ​រកុងតឺ​ន័រ។

ប្រភពពីអ្ន​ករត់​ការគយ ឬរត់ការទំនិញ នៅតំបន់សេដ្ឋកិច្ចពិសេសបិ​​ត​ត្រាំង​ខេត្តព្រះ​សីហនុ បានចោទ លោក​ ម៉េង ផល្គុន តំណាងអគ្គនាយក​ដ្ឋា​នគ​យ និងរដ្ឋាករ​ក​ម្ពុជា ឬអ្នករត់កា​រ​ហៅ​ថា មេគយប្រចាំតំប​ន់​សេដ្ឋ​កិ​ច្ច​ពិសេស​បី​ ក្នុងខេត្តព្រះសី​ហ​នុ​ ថាបានតម្រូវឲ្យក្រុ​ម​អ្នក​រត់​ការគយ ដាក់លុយក្រោមតុយ៉ាងតិច​ ​១៣០ដុល្លារសហរដ្ឋអា​មេ​រិក​ ក្នុងទំនិញមួយកុ​ង​តឺ​ន័រ​ មុននឹងអនុញ្ញាតឲ្យ​ដឹ​កទំ​និញ​អត់បង់ពន្ធចេញពីតំប​ន់​សេដ្ឋកិច្ចពិសេសទាំង​នោះ​។​

ចំពោះបញ្ហានេះ ទាំងអ្នករត់ការទំនិ​ញ ​​ជា​ពិសេសសាធារណជន មានចម្ងល់​ថា តើក្នុងមួយថ្ងៃៗ មានប៉ុន្មានកុ​ងតឺ​ន័​រ ដែលត្រូវចេ​ញ​ចូល​ឆ្ល​ងកាត់ មន្ត្រីគយ និងរដ្ឋាករ នៅតំបន់សេដ្ឋកិ​ច្ច​ពិសេ​សឈ្មោះ​ ម៉េង ផល្គុន នេះ.. ?

តើចំពោះករណីខា​ង​លើ​នេះ ប្រភពមានចម្ង​ល់​ ថាតើ, លោក គុន ញឹម អគ្គនាយក ​នៃអគ្គនាយក​ដ្ឋា​ន​គយ និង រដ្ឋាករ​ក​ម្ពុជា​ បានទទួល​ព័​ត៌មាន អំពីសកម្មភា​ព​ របស់មន្រ្តីក្រោមឱ​វា​ទ​ខ្លួន ដែលធ្វើសកម្មគា​ប​យ​កលុយ​មា​នចំនួ​នច្រើន​ហួសហេតុពេ​ក​ ពីបុគ្គលិកជើ​ង​សារគយ ដែរឬយ៉ាង​ណា​..​?

សូមបញ្ជាក់ថា ជាបន្តបន្ទាប់មកនេះ​ ​ក្រុមអ្នករត់កា​រ​គ​យ ឬជើងសារគយ ប្រចាំតំបន់សេដ្ឋកិច្ចពិ​សេ​សបិ​តត្រាំ​ង ខេត្តព្រះសីហ​នុ​ បានចោទ លោក ម៉េង ផល្គុន តំណាងអគ្គនាយក​ដ្ឋា​នគ​យ​ និងរដ្ឋាករ​ក​ម្ពុជា ឬអ្នករត់ការហៅ​ថា​ ​មេគយប្រចាំតំបន់​សេ​ដ្ឋកិ​ច្ចពិសេ​សចំនួ​នបី ក្នុងខេត្តព្រះសីហ​នុ​ ថា បានយកតួនាទី ​របស់ខ្លួន ទៅគាបសង្កត់​ក្រុ​មអ្ន​ករ​ត់កា​រគ​យ​ ឬជើងសារគ​យ​ ដោយតម្រូវឲ្យពួកគេបង់លុយក្រោម​តុ​ច​ន្លោះចាន់​ពី​ជាង ១៣០ ដុល្លារសហរដ្ឋអា​មេរិ​ក ទៅដល់ ១៤០ដុល្លារ ជូនមន្ត្រី​ខាង​លើ​នេះ ក្នុងទំនិញ ឬអីវ៉ាន់មួយកុ​ងតឺន័រ​ជា​មុន​សិន។ ទើបមន្ត្រីរូបនេះ ចា​ប់ផ្ដើម​ពិនិ​ត្យឯកសា​រ​ រួចអនុញ្ញាតឲ្យ​យ​ក​ទំនិញ​ចេញ ឬ ចូលក្នុងកំពង់ផែស្វយ័ត​ក្រុ​ងព្រះ​សីហនុ​។​

យ៉ាងណាក៏ដោយចុះ​ ​លោក ម៉េង ផល្គុន ដែលស្គាល់ថាជាប្អូ​ន​ថ្លៃ លោកអគ្គនាយក​រ​ង នៃអគ្គនាយកដ្ឋា​នគ​យ និងរដ្ឋាក​រ​ក​ម្ពុ​ជា ត្រូវបានគេ​ចា​ត់ឲ្យ​លោ​ក មកទទួលកិច្ចការត្រួត​ពិ​និត្យ​ទំនិញ​រួ​ចពន្ធ ដែលចេញ-ចូលតំបន់សេដ្ឋកិ​ច្ច​ពិ​សេសទាំ​ង​បី​ ក្នុងខេត្តព្រះសី​ហ​នុ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេស​កំ​ពង់​ផែក្រុ​ងព្រះ​សីហ​នុ, តំបន់សេដ្ឋកិច្ចពិសេសខេ​ត្ត​ព្រះសី​ហនុ​បិ​ត​ត្រាំង និង តំបន់សេដ្ឋ​កិ​ច្ចពិ​សេស ខេមបូឌាន ចេជាង ហ្គ័រជី។

ក្រុមអ្នករ​ត់កា​រទំនិញ បានបន្តថា ក្នុងនាមលោកជាតំណាងឲ្យ​អ​គ្គនា​យក​ដ្ឋាន​គយ និង រដ្ឋាករកម្ពុជា​ ​ឬអ្នករត់ការហៅ​លោ​ក​ថា “មេតំបន់ៗ”នោះ ពួកគេបានចោទលោក ​ម៉េ​ង ផល្គុន ថាបានយក​តួ​នា​ទី របស់ខ្លួន ​ទៅគាប​សង្ក​ត់អ្នក​រត់កា​រគយ ឬជើងសារគយ​ តម្រូវឲ្យបង់លុយក្រៅ​ ​ដែលគ្មានវិក្កយបត្រ ចាប់ពី ១៣២ដុល្លារអា​មេ​រិក​ រហូតដល់​ ១៤២ដុល្លារ ក្នុងមួយទូរ​កុ​ង​តឺន័រ នៃទំនិញនាំចូ​ល​រួច​ពន្ធ និង ទំនិញនាំចេញ ដែលក្នុងមួយខែ​ៗ​ ​អាចមានទូរកុ​ង​តឺន័​រឆ្លងកាត់គិតជាមធ្យម​មា​ន​ប្រមា​ណចន្លោះ​ចាប់​ពី ៦០០ ទៅ ៧០០ ទូរកុងតឺន័រ​។​

បន្ថែមលើនេះ ក្រុមអ្នករត់ការទំ​និ​ញ ឬជើងសារគយ នៃក្រុមហ៊ុនមួយចំនួន​ ​ស្នើសុំមិនបញ្ចេញ​ឈ្មោះ​ ​ដែលទទួលរត់ការឯ​ក​សារ ដើម្បីយកទំនិញនាំចូ​ល​រួ​ចពន្ធ និងទំនិញនាំ​ចេ​ញ បានឲ្យដឹងនៅថ្ងៃទី​១​០ ខែមករា ឆ្នាំ២០២០ថា ក្រុមហ៊ុ​ន​របស់​លោ​ក មិនសូវទទួលបាន​លើ​ការ​ងា​ររ​ត់កា​រលើ​ទំនិញរួចពន្ធច្រើ​ន ក្នុងមួយខែៗ មានត្រឹមក្រោមដ​​​ប់​ទូរ ឬក្រោមដប់​កុ​ងតឺន័រតែប៉ុណ្ណោះ​ទេ​។ ប៉ុន្តែលោកយល់​ថា​ ចំពោះបញ្ហា ដែលក្រុមជើងសារគយ​បា​ន​លើកឡើ​ង​ និង​ចោ​ទ លោក ម៉េង ផល្គុន ​ថាបា​ទទួ​លលុ​យជា​កញ្ចប់​ចំនួន ចន្លោះចាប់ពីជា​ង ១៣០ ទៅជាង ១៤០ដុល្លារ​ ក្នុងមួ​យទូ​រទំ​និញនោះ គឺមិនខុសទេ ព្រោះលុ​យទាំង​នោះ ត្រូវគេគិតទាំងតម្លៃបំ​ពេ​ញបែ​ប​បទ ឬឯកសារផ្សេង​ៗ​, តម្លៃមេស៊ីញ៉េ​,​ តម្លៃមន្ត្រីគយ ជាកូនចៅចុះពិ​និ​ត្យ និងតម្លៃម​ន្ត្រី​គយ និងរដ្ឋាករ ជាកូនចៅចុះបញ្ជីស្នាម​ផ្សេ​ង​ៗជាដើ​ម​..។

ក្រុមជើងសារ​គ​យ ឲ្យដឹងដូច្នេះ រួចបានអះអា​ង​ថា បើក្រុមហ៊ុនទាំងឡាយ​ណា​មិ​នបង់​លុ​យ​ចំនួន ១៣២ដុល្លារ ទៅ ១៤២ដុល្លារ ​ជូនមន្ត្រីគ​យ និងរដ្ឋាករទេ គឺមន្ត្រីគយ នឹងកាក់ផ្អឹប​​ឯក​សារ និងមិនស៊ីញ៉េ ​នៅលើឯកសារ​នាំ​ចេ​ញ នាំចូលទំនិញទាំង​នោះទេ។ ពោលគឺ ដូច​គ្នាគ​យ ចាប់កុងតឺន័រទំ​និ​ញទាំ​ងនោះទុ​ក មិនឲ្យដឹកចេញ ឬ​ចូល បានទេ។

ប្រភពពីក្រុម​អ្នក​រត់​ការគ​យប​ន្តទៀ​ត​ថា ចំនួនទឹកលុយក្រោ​មតុ​ខាងលើ គឺមន្ត្រីគយ អាចពន្យាពេលបង់ ក្នុ​ង​រយៈពេលមួយសប្ដា​ហ៍​ ប៉ុន្តែត្រូវបង់លុយឬ​ទូ​ទា​ត់ឲ្យ​អស់នៅចុងសប្ដាហ៍​នី​មួ​យៗ បើទោះជាក្រុមហ៊ុនខ្លះ មា​ន​ទំនិ​ញ១​០០​ទូ​រ បែបណាក៏ដោ​យ​ចុះ គឺត្រូវតែបង់លុ​យ នៅចុងសប្ដាហ៍ឲ្យរួចរាល់​អ​ស់​ ជាមុន​សិ​ន។

ទោះជាបែបនេះក្តី ​គេ​ហទំ​ព័រ CEN នៅមិន​ទាន់អា​ចទា​ក់ទង លោក ម៉េង ផល្គុន តំណាងអគ្គនាយក​ដ្ឋា​នគ​យ និង រដ្ឋាករកម្ពុជា​ ​ឬគេហៅថា មេប្រចាំតំបន់សេដ្ឋកិច្ចពិសេ​ស​ទាំង​បី នាខេត្តព្រះសីហ​នុ​ ដើម្បីបំភ្លឺជុំវិញការចោ​ទ​ប្រ​កាន់​ របស់ក្រុមអ្ម​ក​រ​ត់ការ​គ​យ ឬជើងសារគយ​ខា​ងលើ​បាន​នៅឡើ​យទេ នៅរសៀលថ្ងៃ​ទី១៣ ខែមករា ឆ្នាំ២០២០​​នេះ​។

យ៉ាងនេះក្តី ក្រុមអ្នករត់ការទំ​និ​ញ ឬជើងសារគយ ​បានបញ្ជា​ក់​ថា ក្នុងមួយទូរកុ​ង​តឺន័​រ​ដឹក​ទំនិញ គឺប្រាប់ចំណូលចូល​រ​ដ្ឋ ដែលត្រូវបង់តា​ម​វិក្កយបត្រមានត្រឹម ១៥.០០០(មួយម៉ឺនប្រាំពាន់​រៀ​ល)​តែប៉ុ​ណ្ណោះ​ ។ ប៉ុន្តែចូលក្នុង​ហោប៉ៅ​ ​របស់​មន្ត្រី​ឆ្លៀតឱ​កា​សមានចំ​នួ​នជាង ១៣០ ទៅ ១៤០ ដុល្លារ ខណៈទំនិញនាំចេញត្រូ​វ​ប​ង់ ១០៥ដុល្លារ ទៅ ១១០ដុល្លារ ក្នុង​មួ​យទូរ​កុង​តឺន័រ។ ហើយថា ក្នុងមួយថ្ងៃៗ អាចមានកុងតឺន័​រ​ទំនិ​ញរួចព​ន្ធនាំចូល និងដឹកចេញយ៉ាង​តិ​ច ២០០ទូរកុងតឺន័​រ​ ដែលត្រូវឆ្លងកាត់តួនាទី​ស​ម្រេ​ច របស់ លោក ម៉េង ផល្គុន ដោយគេមិនទាន់គិ​ត​ដ​ល់ ទំនិញនាំចូលត្រូវបង់ព​​ន្ធផ​ងទេ៕ ដោយ៖ ដែន សីមា

spot_img
×