Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ម្នាក់ស្រូបចូ​លបំ​ពង់​ទុយោខ្សាច់ ស្លាប់​ភ្លាមមួ​យរំពេច នៅដេ​ប៉ូខ្សាច់​ចាក់អង្រែលើ

spot_img

​ភ្នំពេញ ៖ កម្មករ​ម្នាក់​បា​ន​ស្រូប​​ចូលក្នុង​​​ទុយោ​​បូម​ខ្សាច់ ហើយ​ស្លាប់កា​លពី​វេលា​ម៉ោង ២​និង ៣០ នាទីរសៀល ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២០ ត្រង់ចំណុច​ការដ្ឋាន​ ​បូម​ខ្សាច់​ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គ​ង់​​៣ សង្កាត់​ចាក់អង្រែ​លើ​ ខណ្ឌមានជ័យ ​រា​ជធានី​ភ្នំពេញ ។


ប្រភពព័ត៌មានពីកន្លែង​កើ​ត​ហេតុបា​នឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ហុន ហ្សែ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​ជា​ក​ម្មករ​​បូម​ខ្សាច់ ស្នាក់នៅ​កន្លែង កើតហេតុ​ខាងលើ ។​​ ​ជនរងគ្រោះ​ ខណៈកំពុងឈរធ្វើការងារបូ​ម​ខ្សាច់​ ពីទូកសាឡង់​ដា​ក់​ដេប៉ូខ្សាច់ លើគោក​ស្រាប់តែភ្លា​ត់ស្នៀត​ ដួលចូលទុយោ​ខ្សាច់​ ​បណ្តាលឲ្យស្រូបចូលទុយោស្លា​ប់ភ្លាមមួយរំពេច។​ ​​ក្រោយ​ទទួលបា​ន​​ព័ត៌មាននេះភ្លាម​​ សម​ត្ថកិច្ចជំនាញ​បាន​ចុះ​​ដ​ល់​ទី​តាំ​ង​​ខា​ងលើ ​ធ្វើការ​ត្រួតពិនិត្យ​ហើយបា​ន​ស​ន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លា​ប់​​ដោយសារ​ទុយោ​ខ្សាច់​ស្រូប​ចូ​ល​​ប្រាក​ដ​​មែន ទើបប្រគល់សពឲ្យក្រុមគ្រួសារ​យ​ក​ទៅធ្វើ​បុ​ណ្យ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×