Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​ណែនាំ​ឲ្យ​ដោះស្រាយ​បញ្ហា​ប្រឈម អសកម្ម និង​សំណូមពរ​មួយចំនួន​ដែល​កើតចេញពី​ការអភិវឌ្ឍ​សម្បទាន​ដី​សេដ្ឋកិច្ច​

spot_img

ភ្នំពេញ​៖ ពាក់ព័ន្ធបញ្ហា​ប្រឈម និង​សំណូមពរ​មួយចំនួន​ដែល​កើតចេញពី​ការអភិវឌ្ឍ​សម្បទាន​ដី​សេដ្ឋកិច្ច លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​ណែនាំ​ឲ្យ​អគ្គលេខាធិការដ្ឋាន​សម្បទា​ន​ដី​សេដ្ឋកិច្ច​រៀបចំ​ប្រជុំ​អន្តរក្រសួង​ជាបន្ទាន់​មួយ​ដើម្បី​ស្វែងរក​គន្លឹះ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​។​

​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០ បានរៀបចំ​វេទិកាសាធារណៈ​ប្រចាំឆ្នាំ​ស្តីពី “​កសិកម្ម រុក្ខាប្រមាញ់ នេសាទ និង​សម្បទាន​ដី​សេដ្ឋកិច្ច​” ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី វេ​ង សាខុន និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី តំណាង​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី នាង​កញ្ញា តំណាង​ក្រុមហ៊ុន​ឯកជន អង្គការ​ជាតិ​-​អន្តរជាតិ សមាជិក សមាជិកា​ប្រមាណ ៥៥០​នាក់​។

​ជា​រៀងរាល់ឆ្នាំ​ក្រសួង​បានរៀបចំ​វេទិកា​នេះ​ឡើង​គឺ​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​រាល់​សមិទ្ធផល​ដែល​សម្រេចបាន​នា​ឆ្នាំកន្លងមក ពិនិត្យ និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​អភិវឌ្ឍ​សម្បទាន​ដី​សេដ្ឋកិច្ច គម្រោង​អភិវឌ្ឍ​វិស័យ​កសិកម្ម លើកយក​បញ្ហា​ប្រឈម​មក​ពិនិត្យ​និង​ដោះស្រាយ ទទួលយក​នូវ​អនុសាសន៍ មតិ យោបល់ ចំណោទ​សួរ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ចងក្រង​ជា​យុទ្ធសាស្ត្រ ឬ​យន្តការ​ដោះស្រាយ​ឲ្យ​បាន​ស៊ីជម្រៅ ទាន់ពេល និង​មាន​ប្រសិទ្ធភាព​នូវ​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម ក៏ដូចជា​ការអភិវឌ្ឍ​សម្បទាន​ដី​សេដ្ឋកិច្ច​ផងដែរ​។ ម្យ៉ាងវិញទៀត វេទិកា​នេះ​បានផ្តល់​ឪ​កាស​ឲ្យ​គ្រប់ភាគី​មាន​ជាអាទិ៍​៖ ក្រសួង ស្ថាប័នរដ្ឋ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍ អង្គការ​មិនមែន​រដ្ឋាភិបាល តំណាង​សមាគម សហគមន៍​ទាំងអស់​បានមក​ធ្វើការ​ចែករំលែក​នូវ​រាល់​ចំណេះដឹង បទពិសោធន៍ ផ្តល់​ជា​គំនិត យោបល់ ឬ​យុទ្ធសាស្ត្រ​ល្អៗ​ក្នុងការ​អភិវឌ្ឍ ការការពារ និង​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ធាតុ​ចូល​ដ៏​មានតម្លៃ​ទាំងនេះ គឺជា​គន្លឹះ ឬ​ជា​ត្រីវិស័យ​សម្រាប់​យើងទាំងអស់គ្នា​ដើរ​ឲ្យ​ដល់​គោលដៅ​គឺ​ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន​ចក្ខុវិស័យ​ក្នុងការ​អនុវត្ត​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​កសិកម្ម ជាពិសេស​កម្មវិធី​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣​រួមចំណែក​អភិវឌ្ឍ​វិស័យ​កសិកម្ម កំណើនសេដ្ឋកិច្ច ធានា​សន្តិសុខ​ស្បៀង ការនាំចេញ និង​កំណើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​។

ជា​កិច្ច​ចាប់ផ្តើម​លោក​ម៉ម អំណត់ រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​វេទិកាសាធារណៈ​នា ពេលនេះ​បាន​អាន​មតិ​ស្វាគមន៍ និង​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​អំពី​លទ្ធផល​សម្រេចបាន បញ្ហា​ប្រឈម និង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​បន្ត​។ បន្ទាប់មក​ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុងនាម​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ក្រសួង លោក​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​វត្តមាន​សមាជិក សមាជិកា​នៃ​អង្គពិធី និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រប់​គា​ភី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ខិតខំ​យក​អស់​កំលាំងកាយ ចិត្ត និង​ស្មារតី​ទទួលខុសត្រូវ​ក្នុងការ​ចូលរួម គាំទ្រ ផ្តល់​ជា​គំនិត និង​កិច្ចសហការ​បាន​យ៉ាង​ល្អប្រសើរ ធ្វើ​ឲ្យ​ក្រសួង​សម្រេច​ទទួលបាន​សមិទ្ធ​ផល​ធំៗ​ជាច្រើន​ដូច​អ្វីដែល​ឯកឧត្តម ម៉ម អំណត់ បាន​រំលេច​ជូន​អង្គពិធី​បាន​ជ្រាប​ខាងដើម​។ តែ​ទោះជា​យ៉ាង ណា យើង​ទទួលស្គាល់​ហើយ​ថា​វិស័យ​កសិកម្ម មានការ​អភិវឌ្ឍ​រីកចម្រើន​ទៅបាន ល្គឹកណា​ក្រសួង ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ជាច្រើន​ទៀត​ចូលរួម​គាំទ្រ និង​សហការ​ឲ្យ​បាន​ពេញលេញ​បន្ថែមទៀត​តាម​គ្រប់​ស្ថានការណ៍ ដោយ​ឈរលើ​ទិសដៅ និង​ប្រយោជន៍​រួម​តែមួយ​គឺ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​ធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព ការធ្វើ​យ​ន្តូ​ប​នីយកម្ម​កសិកម្ម ការលើកកម្ពស់​ផលិតភាព ពិពិធ​ភាវូបនីយកម្ម​ដំណាំ សត្វ​និង​វារីវប្បកម្ម ការគ្រប់គ្រង​សម្បទា​ដីស​ដ្ឋ​កិច្ច​ប្រកបដោយ​ប្រសិទ្ធភាព ធានា​ចីរភាព​បរិស្ថាន និង​ធនធានធម្មជាតិ ដែល​នាំ​ដល់​ការកើនឡើង​ប្រាក់ចំណូល​គ្រួសារ រួច​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​ម​ហិ​ច្ឆិ​តា​របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ និង​២០៥០​។

នា​ឳ​កាស​នេះ លោក​រដ្ឋមន្ត្រី​បកស្រាយ​នូវ​សំណួរ និង​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ ក្រសួង និង​ដោយឡែក​ចំពោះ​បញ្ហា​ផ្សេងទៀត​ទាមទារ​ឲ្យ​គ្រប់​តួអង្គ​ពាក់ព័ន្ធ រួមទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពិនិត្យ​ពិចារណា​គិតគូ​ដោះស្រាយ​ជា​លក្ខណៈ​ប្រព័ន្ធ​ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ​។ ដោយឡែក​ភាព​អសកម្ម បញ្ហា​ប្រឈម និង​សំណូមពរ​មួយចំនួន​ដែល​កើតចេញពី​ការអភិវឌ្ឍ​សម្បទាន​ដី​សេដ្ឋកិច្ច លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​អគ្គលេខាធិការដ្ឋាន​សម្បទា​ន​ដី​សេដ្ឋកិច្ច​រៀបចំ​ប្រជុំ​អន្តរក្រសួង​ជាបន្ទាន់​មួយ​ដើម្បី​ស្វែងរក​គន្លឹះ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×