Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​រថយន្តបុក​មន្ត្រី​នគរបាល​អង្គរក្ស​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​២​នាក់ រួច​រត់គេច​ជិត​១០​ថ្ងៃ ពេលនេះ​ជនបង្ក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

spot_img

(​ភ្នំពេញ​)៖ អ្នកបើករថយន្ត​១​គ្រឿង បុក​ម៉ូតូ​បណ្តាលឱ្យ​មន្ត្រីនគរបាល​ជាតិ​នៅ​នាយកដ្ឋានអង្គរក្ស​ម្នាក់​ស្លាប់ និង​មនុស្ស ២​នាក់​ផ្សេងទៀត​រងរបួស ហើយ​រត់គេចខ្លួន​តាំងពី​យប់​ថ្ងៃទី​០៦ ខែមករា​មក​នោះ នៅ​ថ្ងៃទី​១៣​មករា​នេះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​។​

​នៅ​យប់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​២២៖៤០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​បណ្តាល ឱ្យស្លាប់​មនុស្ស​ម្នាក់ នៅ​កន្លែងកើតហេតុ និង​០២​នាក់​ទៀត រងរបួស ត្រង់ចំណុច​ស្តុ​ប​ផ្សារ​ថ្នល់​បត់ ផ្លូវ​២១៧ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​មានឈ្មោះ ច​ន រតនា អាយុ​៤៦​ឆ្នាំ មុខរបរ​មន្ត្រីនគរបាល នាយកដ្ឋានអង្គរក្ស នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​ទីលំនៅ​ផ្ទះ​១៣៤E៤Z ផ្លូវ​លេខ​១៨២ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ ចំណែក​អ្នករងរបួស​មិន​ស្គាល់ អត្តសញ្ញាណ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​សួគ៌ា​។​

​ជនបង្ក​បើកឡាន​ម៉ាក TOYOTA HIGH LANDER ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-9621 បាន​បើក​រត់គេច ប៉ុន្តែ​បន្សល់ទុក​តែ​ស្លាក​លេខ​រថយន្ត​នៅ​កន្លែង​ហេតុ​។ ចំណែក​ជនរងគ្រោះ​បើកបរ​ម៉ូតូ​ម៉ាក SUZUKI Smash ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពត 1L-6686៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×