Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហជីព​ធំ​មកពី​អាមេរិក ប្ដេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ជាមួយ​កម្ពុជា​ឱ្យបាន​ប្រសើរ​បន្តទៀត

spot_img

(​ភ្នំពេញ​)៖ សហព័ន្ធ​សហជីព​ការងារ​អាមេរិក និង​សភា​នៃ​អង្គការ​ឧស្សាហកម្ម (AFL-CIO) បានបង្ហាញ​ឆន្ទៈ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ក្នុង​ការជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ផ្សារភ្ជាប់​លក្ខខណ្ឌ​ការងារ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ រួមទាំង​ការចូលរួម​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ ដូចជា​ការពង្រឹង​មន្ត្រី​អធិការកិច្ច ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​សហជីព​ជាដើម​។​

​ការសម្ដែង​ការពេញចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​លោកស្រី ខេ​ត​ធី ហ្វេ​ន​ហ្គោល (Cathy Feingold) នាយិកា​ផ្នែក​កិច្ចការ​អន្តរជាតិ​នៃ​សហព័ន្ធ​សហជីព​ការងារ​អាមេរិក និង​សភា​នៃ​អង្គការ​ឧស្សាហកម្ម (AFL-CIO) នា​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​។​

​នាឱកាស​នោះ លោក​បណ្ឌិត អ៉ិ​ត សំហេង បានលើកឡើង​ពី​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ជួយ​ជ្រោមជ្រែង​ដល់​កម្ពុជា​ពី​សំណាក់​សហរដ្ឋអាមេរិក តាំងពី​ឆ្នាំ​១៩៩៧​មក​។​

​លោក​រដ្ឋមន្ត្រី អ៉ិ​ត សំហេង បាន​បន្តថា ដើម្បី​លើកកម្ពស់ និង​សម្រួល​ដល់​ការកសាង​សមត្ថភាព​រូបវ័ន្ត និង​ស្ថាប័ន​ក្នុងការ​បង្កើត​សុខដុមរមនា​នៅ​កន្លែង​ការងារ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួមជាមួយ​មជ្ឈមណ្ឌល​អាមេរិកកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៨ ក្នុង​គោលបំណង​បង្កើត​នូវ​ក្របខណ្ឌ​សហប្រតិបត្តិការ​បច្ចេក​ទេស​រវាង​ក្រសួង និង ACILS ក្នុង​គោលដៅ​ចូលរួមចំណែក​ក្នុងការ​អនុវត្ត​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ ទៅតាម​តម្រូវការ​ជាក់ស្តែង​រប​ស់​ក្រសួង​។

​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​សហជីព AFI-CIO តាមរយៈ ACILS ដែល​បាន​ចូលរួម​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា និង​ជំរុញ​ការអនុវត្ត​ការងារ​របស់ ACILS ឱ្យ​ស្របតាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ខាងលើនេះ​។​

​លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ ACILS អនុវត្ត​កាតព្វកិច្ច​ការចុះបញ្ជី​ឱ្យស្រប​តាមច្បាប់​ជា​ធរមាន ព្រមទាំង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយនឹង​អង្គការ ACILS តាមរយៈ ការលើកកម្ពស់​សមត្ថ​ភាព​សហជីព​មូលដ្ឋាន ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​សហជីព ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា និង​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ការពង្រឹង​សមត្ថភាព​មន្ត្រី​ផ្សះផ្សា​វិវាទ​ការងារ​.​ការលើកកម្ពស់​ភាពសុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ការលើកកម្ពស់​កិច្ចសន្ទនា​សង្គម ការពង្រឹង​និរន្តរភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។​

​លោកស្រី ខេ​ត​ធី ក៏បាន​បង្ហាញ​ពី​ការពេញចិត្ត​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​ផ្សារភ្ជាប់​លក្ខខណ្ឌ​ការងារ ដែល​កម្ពុជា​បាននិងកំពុង​ធ្វើ​ជាមួយ​សហរដ្ឋអាមេរិក និង​បាន​ប្ដេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​បន្តទៀត ដើម្បីឱ្យ​ការធ្វើ​ពាណិជ្ជកម្ម​ផ្សារភ្ជាប់​លក្ខខណ្ឌ​ការងារ​នេះ​កាន់​តែមាន​ភាពល្អប្រសើរ​ថែមទៀត​។​

​គួរ​បញ្ជាក់ថា អង្គការ AFL-CIO ជា​សហព័ន្ធ​សហជីព​ធំជាងគេ​នៅ​សហរដ្ឋអាមេរិក ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។ ACILS មាន​វត្តមាន​ដំបូង​នៅ​កម្ពុ​ជានា​ចុងឆ្នាំ​១៩៩៣ ក្រោម​ឈ្មោះថា Asian American Free Labor Institute (AAFLI)៕ ដោយ​៖​កូ​ឡាប​

spot_img
×