Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពញាច​ក្រី​ ហេង សំរិន ជួបពិភាក្សាការងារជា​មួ​យ​ប្រធាន​រដ្ឋ​សភា​អូស្រ្តាលី​ ​ដើម្បីពង្រឹងកិច្ចសហ​ប្រ​តិប​ត្តិការស​ភា ប្រទេស​ទំាង​ពី​រ

spot_img

អូស្រ្តាលី៖ អំឡុងពេលដឹកនាំគណៈប្រតិភូ​ស​ភា​កម្ពុជា ចូលរួមកិច្ចប្រជុំប្រចំា​ឆ្នាំ​​ នៃវេទិកាសភាអាស៊ី-​ប៉ា​ស៊ី​ហ្វិក​ (APPF) ក្នុងប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃទី១​៤​ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាច​ក្រី​ ហេង សំរិន ប្រធានរដ្ឋសភា ​បា​នជួ​បពិភា​ក្សាការ​ងា​រជា​មួយ លោក តូនី ស្មីត (Tony Smith) ប្រធានរដ្ឋសភា​អូ​ស្រ្តាលី​ ​និងជាប្រធានAPPF លើកទី​២​៨ ​នៅ​វិ​មាន​រ​ដ្ឋស​ភាអូ​ស្រ្តា​លី ដើម្បីពង្រឹងកិច្ចសហប្រតិកា​រ​សភា​ប្រទេស​ទំា​ងពី​រឲ្យ​កាន់​តែ​រឹ​ង​មាំឡើ​​ង។

លោក ប្រធានរដ្ឋសភាអូ​ស្រ្តា​លី​ បានថ្លែងអំណរគុណយ៉ាង​ជ្រា​លជ្រៅ​ចំពោះ​ សម្តេចប្រធាន​រ​ដ្ឋ​ស​ភា​ ដែលបានដឹកនាំ​គ​ណៈប្រ​តិភូ​ស​ភា​កម្ពុ​ជា មកចូ​ល​រួមកិ​ច្ច​ប្រ​ជុំAPPF ក្នុងប្រទេសអូស្រ្តាលី ​នា​ពេលនេះ​។​ អូស្រ្តាលីបានសិក្សានិងដក​ស្រ​ង់ពិ​សោធ​ន៍ជាច្រើ​នពី​សភាក​ម្ពុជា ដែលរៀបចំកិច្ច​ប្រ​ជុំ​APPF លើកទី២៧ កាលពីឆ្នាំ២០១៩ ​មុ​ន​សភាអូ​ស្រ្តា​លី​។

សម្តេចអគ្គមហាពញាចក្រី ហេង​ ​សំរិន បានលើកឡើងពីសារសំ​ខា​ន់រ​បស់​សភាអូ​ស្រ្តា​លី នៅក្នុងវេទិកាអន្ត​រ​សភា​ក្នុងតំ​ប​ន់​ និងសកលលោក​។​ សម្តេចបានកោ​ត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះកា​រៀ​បចំ​កិច្ចប្រ​ជុំ​ APPF លើកទី២៨នេះ ប្របកដោយខ្លឹមសា​រ​បង្ហា​ញសា​រសំខាន់ ពីកិច្ចសហប្រតិបត្តិការល្អ​នូ​វសមា​ជិ​កAPPF ដើម្បីវិបុលភាពរប​ស់​ប្រជា​ពល​រ​ដ្ឋ។

សម្តេចប្រធានរដ្ឋសភា បានថ្លែ​​ងអំណ​រគុ​ណរដ្ឋា​ភិបា​ល​និង​ប្រជាជ​នអូ​ស្រ្តា​លី ដែលបានរួមវិភាគទា​ន​យ៉ាង​ធំ​ធេង​ ក្នុងដំណាក់កាលស្វែ​ង​រ​កស​ន្តិភា​ព និងក៏ដូចជាការអភិ​វ​ឌ្ឍន៍​នៅក​ម្ពុជា​។ បច្ចុប្បន្នអូស្រ្តាលីជាដៃគូអ​ភិ​វឌ្ឍ​ដ៏សំខាន់​របស់កម្ពុជាស្ទើរគ្រប់​វិ​ស័យ​។​

ឆ្លៀតឱកាសនេះ សម្តេច បានស្នើសភា ​និ​ងរដ្ឋាភិបាលអូ​ស្ត្រា​លី បន្តគាំទ្រកម្ពុជាជាបន្ត​ទៀ​ត ជាពិសេសជួយជំរុញវិនិយោ​គ​ និងទេសចរណ៍ពីអូស្ត្រា​លី​ ទៅកម្ពុជា និងជួយបណ្តុះបណ្តាលធន​ធា​នម​នុស្សដ​ល់ក​ម្ពុ​ជា​ និងបង្កើនចំនួនអាហា​រូ​បករ​ណ៍ដ​ល់និស្សិ​ត​កម្ពុជា មកសិក្សានៅអូស្រ្តា​លី​ ពីព្រោះការអភិវ​ឌ្ឍ​ន៍នៅក​ម្ពុជា​សព្វថ្ងៃ​ ​ត្រូវការធនធាន​ម​នុស្សជា​ចាំបា​ច់​។

សម្តេចអគ្គមហាពញាចក្រី បានគោរពអញ្ជើញ​ ​លោក តូនី ស្មីត មកបំពេញទស្ស​ន​កិច្ច​ផ្លូវកា​រនិងមិត្តភាពនៅ​ក​ម្ពុ​ជា​ និងចូលរួមកិ​ច្ច​ប្រជុំ​ភាព​ជាដៃ​គូ​សភា​អា​ស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចា​ស់​ផ្ទះ​ នៅចុងឆ្នាំ២០​២​០ខា​ង​មុខនេះ​។​

លោក តូនី ស្មីត ប្រធានរដ្ឋសភា​អូ​ស្រ្តាលី បានទទួលយកសំណើនិងការ​លើ​កឡើ​ង រប​ស់សម្តេ​ចប្រធា​នរ​ដ្ឋស​ភា។ លោក មានក្តីរីករាយចំពោះចំណង​មិ​ត្តភា​ព និងកិច្ចសហប្រតិប​ត្តិ​ការរ​វាងស​ភាប្រ​ទេ​ស​ទំា​ងពីរ មានការរីកចម្រើនជា​លំ​ដា​ប់​។

សូមជម្រាបថា នៅក្នុងអំឡុងពេ​ល​ចូល​រួមកិ​ច្ច​ប្រ​ជុំ APPF នាទីក្រុងកុ​ង​បេរ៉ា នេះ សម្តេចប្រធានរដ្ឋស​ភា​ ​បានទទួលជួបពិភាក្សា​កា​រ​ងារផ្លូ​វកា​រ និងក្រៅផ្លូវការជាមួយប្រ​តិ​ភូស​ភា​ ដែលជាសមាជិក​ ​APPF និងអន្តរសភាអា​ស៊ា​ន​ ​មួយចំនួនទៀតផ​ង​ដែរ​ ក្នុងការពង្រឹងពង្រីកកិច្ចស​ហ​ប្រតិប​ត្តិកា​រ រវាងសភាកម្ពុជានិងប​ណ្តា​ប្រទេ​សជាមិ​ត្ត​៕ ដោយ៖កូឡាប

spot_img
×