Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តព្រះសីហ​នុ មិនអនុញ្ញា​តឱ្យបងប្អូនបន្តល​ក់​ដូរ​ នៅលើឆ្នេរអូរឈើទាល​ ​និងឆ្នេរអូរ​ត្រេះ​ ដោយទុកឲ្យទំនេរដើម្បី​ឱ្យប​ងប្អូន​ប្រជា​ពលរដ្ឋដើរលេងក​ម្សា​ន្ត

spot_img

ព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីប្រកាសព័ត៌មាន​ ​ស្តីពីកា​រស្នើសុំ​កិ​ច្ចស​ហ​ការ ពីបងប្អូនដែលកំពុងបន្តល​ក់​ដូរ នៅលើឆ្នេរ​អូ​រត្រេះ ត្រូវរុះរើតូប រោង និងស្តង់លក់ដូរ​រ​បស់​ខ្លួន​។

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហ​នុ​ កាលពីថ្ងៃទី 13 ខែមករាឆ្នាំ 2020 លោកគួច ចំរើន អភិ​បាល​ខេត្តព្រះសី​ហនុ សូមគោរពជម្រា​ប​ជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជន និងអ្នកសា​រ​ព័ត៌​មាន ឱ្យបានជ្រាបថា៖ កន្លងមករដ្ឋបាលខេ​ត្ត​ បានចេញលិខិតជូនដំណឹង​លេ​ខ​៤៧​៣/​១៩ សជណ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ជូនដល់បងប្អូនប្រជាព​ល​រដ្ឋដែ​លកំ​ពុង​ល​ក់ដូរ និងអាស្រ័យផល
​នៅ​លើឆ្នេរអូរឈើទា​ល (អតីតអារីស្តុន)​ និងឆ្នេ​រអូ​​រត្រេះ​ មានទីតាំងស្ថិតនៅភូមិ៤ ​និ​ងភូមិ៦ សង្កាត់លេខ៤ ក្រុង
ព្រះសីហនុ ខេត្តព្រះសីហ​នុ​ ឱ្យរុះរើតូប រោង និងស្តង់លក់​ដូ​រចេញ​ពីលើ​ឆ្នេរ។ បន្ទាប់ពីទទួលបានបាន​សេ​ច​ក្តីជូ​ន
ដំណឹងរបស់រដ្ឋបាល​ខេ​ត្តព្រះសីហ​នុរួ​ចមក បងប្អូនប្រជាពលរដ្ឋដែល​កំ​ពុង​លក់ដូ​រនៅ​លើឆ្នេរអូ​រឈើ​ទាល​
​(អតីតឆ្នេរ​អារី​ស្តុន​) បានចូលរួមសហការជា​មួ​យអាជ្ញា​ធ​រ ដោយបានធ្វើកា​រ​រុះរើ​តូប រោង និងស្តង់លក់ដូ​រ​រប​ស់​ខ្លួ​ន
ទាំង ១២៦តូប ជាស្ថាពរដោយគ្មានកា​រ​តវ៉ា​ និងគ្មានបង្កអំពើហិ​ង្សា​អ្វីឡើ​យ ព្រមទាំងបានចូលរួមធ្វើ​កា​រស​ម្អាត​
ឆ្នេរខ្សាច់វិលមក ​រកសភាពស្រស់ស្អាតឡើ​ង​វិញថែ​មទៀ​ត។ ដោយឡែកចំពោះបងប្អូនប្រ​ជា​ពល​រ​ដ្ឋ ដែល​កំ​ពុង
លក់ដូរនៅលើឆ្នេរអូរ​ត្រេះ​ (អូរត្រេះ១ និងអូរត្រេះ២) មួយចំនួនបានចូលរួមសហ​កា​រក្នុ​ងការ​រុះរើ​តូប រោង និង
ស្តង់លក់ដូររបស់​ខ្លួ​នបាន​រួច​រាល់ ប៉ុន្តែនៅមានបងប្អូនមួយ​ចំ​នួនទៀ​តមិន​ទាន់​បានរុះ​រើនៅឡើ​យ។​

រដ្ឋបាលខេត្តព្រះសី​ហ​នុ ស្នើសុំកិច្ចសហការពីបងប្អូន​ដែល​កំពុង​ប​ន្តលក់​ដូរ នៅលើឆ្នេរអូរត្រេះ​ ​(អូរត្រេះ១ និងអូរត្រេះ២) ​ត្រូ​វរុះរើ​តូប រោង និងស្តង់លក់ដូរ​រ​បស់​ខ្លួន ស្របតាមស្មារតីនៃលិខិតជូន​ដំ​ណឹ​ងលេ​ខ ៤៧៣/១៩ សជណ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ រ​បស់​រដ្ឋបា​ល​ខេត្ត។ ក្នុង​ករណីបងប្អូនមិនអនុវត្តតា​ម​សេចក្តី​ជូន​ដំណឹ​ងនេះ រដ្ឋបាលខេត្តនឹង​អ​នុវត្ត​វិធា​នកា​ររ​ដ្ឋបា​លរុះរើ ដោយមិនទទួលខុសត្រូវចំ​ពោះ​ការ​ខូចខា​តស​ម្ភា​រៈ ឬបាត់បង់
ទ្រព្យ​សម្ប​ត្តិ ​របស់បងប្អូនឡើ​យ​។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តនឹងមិនអនុញ្ញា​ត​ឱ្យប​ងប្អូ​ន បន្តលក់ដូរនៅលើឆ្នេរអូរ​ឈើ​ទា​ល (អតីតអារីស្តុ​ន​)
និងឆ្នេរអូរត្រេះ ​(អូរត្រេះ១ និងអូរត្រេះ២) តទៅទៀតឡើយ ដើម្បី​ទុក​លទ្ធ​ភាពដ​ល់ក្រុ​មការ​ងារ​ជំនា​ញរៀ​ប​ចំ​
សណ្តាប់ធ្នាប់ រ​បៀបរៀ​ប​រយ កែលម្អសោភ័ណភា​ព​ឆ្នេរ​ រក្សាទុកជាឆ្នេរ​សា​ធា​រណៈ និងជាសម្បត្តិរួម​រ​បស់​ប្រជា​
ពលរដ្ឋខ្មែរទូទៅមក​ទ​ស្សនា​កម្សាន្ត​៕ ដោយ៖បញ្ញាស័ក្តិ

 

spot_img
×