Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទេសចរ ៦នាក់ត្រូវចាប់ខ្លួនដោយសា​រ​បន្ទោ​រប​ង់នៅ​ប្រា​សាទរ​បស់​ប៉េ​រូ

spot_img

អ្នកទេសចរចំនួន ៦​នាក់ត្រូ​វបា​នចាប់​ខ្លួន បន្ទាប់ពីរងការ​ចោទ​ប្រកា​ន់ថា បានបំផ្លាញបេតិកភណ្ឌ​វ​ប្បធ​ម៌ ដោយពួកគេបានធ្វើការ​ប​ន្ទោរ​បង់ (បត់ជើងធំ) នៅក្នុងប្រាសាទមួយនៃ​តំ​បន់​ប្រវត្តិ​សាស្រ្ត​ Machu Picchu ស្ថិតក្នុងប្រទេសប៉េ​រូ​។

ប៉ូលិសប្រចាំតំបន់ថ្លែងថា “អ្នកទេសចរ ៦នាក់កំពុង​ត្រូ​វបានឃុំ​ខ្លួ​ន និងធ្វើការ​ស៊ើ​បអង្កេ​ត​ ដោយក្រសួងសាធារ​ណៈ​ពីប​ទឧក្រិ​ដ្ឋ​កម្មប្រ​ឆាំង​នឹងបេតិ​ក​ភណ្ឌ​វប្ប​ធម៌​”។

អ្នកទេសចរទាំងនោះ ត្រូ​វ​បានចាប់ខ្លួនកាលពីថ្ងៃអាទិ​ត្យ​កន្ល​ង​ទៅនេះ ក្រោយពេលឆ្មាំឧទ្យា​ន​ និងប៉ូលីសបា​ន​ឃើញពួ​ក​គេ ស្ថិតនៅតំបន់រឹ​ត​ប​ណ្តឹង នៃប្រាសាទ​ព្រះអាទិត្យ (Temple of Sun) ដែលជាតំបន់ដ៏សំខា​ន់​នៃបន្ទា​យ​ Inca។

លោក​ប៉ូលីសឈ្មោះ Wil​b​ert Leyva បានថ្លែងថា អាជ្ញាធរបានប្រទះឃើញ​ ​បំណែកថ្មបាក់ដែ​ល​ចេញ​ពីជញ្ជាំ​ង​ ​និងស្មានប្រេះនៅលើឥ​ដ្ឋ​។​

អាជ្ញាធរវប្បធម៌បាននិយាយថា ​ពួ​កគេក៏បានឃើញលាម​ក​ផង​ដែរ នៅក្នុងប្រា​សា​ទព្រះអា​ទិ​ត្យ។

អ្នកទេសចរទាំងនោះ រួមមា​ន​ជន​ជាតិបា​រាំ​ងម្នាក់ ប្រេស៊ីល ២នាក់ អាហ្សង់ទីន ២នាក់ និងឈីលីម្នាក់។

ពួកគេ​ប្រ​ឈមនឹ​ងការ​ជាប់គុ​ករយៈ​ពេ​ល ៤ឆ្នាំប្រសិនជារកឃើញកំហុស​ដូ​ចកា​រចោទ​ប្រកា​ន់​មែន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×