Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន អនុវត្ត​គម្រោង ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​ទី​២ របស់​រាជធានី​ភ្នំពេញ ចេញ​ជា​រូបរាង​ពិតប្រាកដ​

spot_img

ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​មករា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ លោក លា​វ លៀន​កឺ (Liu Liange) អគ្គនាយក​ធនាគារ​នីហរ័ណ អាហរ័ណ​ចិន (Exim Bank of China) ។​

​លោក លា​វ លៀន​កឺ (Liu Liange)​បាន​កោតសរសើរ​ចំពោះ​កំណើន​សេដ្ឋកិច្ច​សង្គម និង​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស របស់​ប្រទេស​កម្ពុជា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ដែល​បាន​ទាក់ទាញ​ដល់​ការសម្រេចចិត្ត​មក​វិនិយោគ​ផ្នែក​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក លា​វ លៀន​កឺ មានប្រសាសន៍​បន្ត​ថា កន្លង​មក​ធនាគារ​នីហរ័ណ​អាហរ័ណ​ចិន បាន​ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា លើ​វិស័យ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ អគ្គីសនី ប្រព័ន្ធ​ធា​រាស្ត្រ​ជាដើម ដោយឡែក​នៅ​ពេល​នេះ វត្តមាន​ធនាគា​រលោក ក្នុងប្រទេស​កម្ពុជា គឺ​ដើម្បី​សុំ​អនុសាសន៍​បន្ថែម​ពី សម្តេច​តេជោ តើ​កម្ពុជា​មាន​អ្វី​ទៀត​ដែល​ធនាគារ​របស់​លោក​អាច​ចូលរួមចំណែក​អភិវឌ្ឍ​ថែមទៀត​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន គឺ​មាន​ភាព​ល្អ​បំផុត នៅពេល នេះ ហើយ​កម្ពុជា​មាន​ទស្សនៈវិស័យ​ពិតប្រាកដ​ក្នុង​ការអភិវឌ្ឍ​អ្វី​ដែល​ធនាគារ​នីហរ័ណ​អាហរ័ណ​ចិន បាន​ជួយ​នា​ពេលកន្លងមក គឺ​សុទ្ធសឹងតែ​ជា​គម្រោង​អាទិភាព​ទាំងអស់​របស់​កម្ពុជា ក្នុងន័យ​នេះ​សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ដែរ​ថា កម្ពុជា​បាន​ដាក់​គម្រោង​ទៅកាន់​ភាគី​ចិន សម្រាប់​ឆ្នាំ​២០១៨​រួចហើយ ក្នុងនោះ​គម្រោង​អាទិភាព​មួយ​ទៀត គឺ គម្រោង ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​ទី​២ របស់​រាជធានី​ភ្នំពេញ​។ តាមរយៈ​គម្រោង​អាទិភាព​នេះ សម្តេច​បាន​ស្នើសុំ​ឲ្យ​ធនាគារ​នីហរ័ណ អា ហ​រ័ណ ចិន ពិនិត្យ​ក្នុង​ជំរុញ​គម្រោង​ជា​អាទិភាព​នេះ​ឲ្យបាន​ចេញ​ជា​រូបរាង​ពិតប្រាកដ​ឆាប់ៗ​នេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×