Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសអូស្រ្តាលីម្នាក់នៅមាន​ជី​វិត​ ក្រោយបាត់ខ្លួនអ​ស់​ ៣អាទិត្យនៅក្នុង​ព្រៃ​ក្រពើ​

spot_img

បុរសជនជាតិអូស្រ្តាលី​ម្នា​ក់ ត្រូបានអាជ្ញាធររក​ឃើញ​នៅមាន​ជីវិត​នៅ​ឡើយ ក្រោយពេលបាត់ខ្លួន​អ​ស់រយៈ​ពេ​ល ៣សប្តាហ៍នៅក្នុងព្រៃ​ដែ​លមា​នក្រពើរ​ស់នៅ​ច្រើ​ន ស្ថិតនៅភាគខាងជើង​ប្រ​ទេសអូ​ស្រ្តាលី​។​ នេះបើតាមការបញ្ជាក់រ​ប​ស់ប៉ូ​លីសនៅ​ថ្ងៃអ​ង្គារ​នេះ​។

បុរសរូបនោះមានឈ្មោះថា Milan Lemic។ យានយន្តរបស់គា​ត់បា​នជាប់​ផុ​ងក្នុ​ងភ​ក់ កាលពីថ្ងៃទី ២២ ខែធ្នូ ខណៈពេលធ្វើដំណើរក្នុង​ព្រៃ​ Daintree ស្ថិតក្នុងរដ្ឋ Queenland។

ដំបូងឡើយ ប៉ូលីសមាន​ការ​ព្រួយ​បា​រម្ភថា បុរសវ័យ ២៩ឆ្នាំរូបនោះ ត្រូវបានក្រពើស៊ីបាត់ទៅ​ហើ​យ ​ដោយសារតែតំប​ន់​នោះសម្បូ​រក្រ​ពើរ​ស់នៅ​ច្រើន ប៉ុន្តែក្រោយពេលស្វែងរកអស់ជា​ច្រើ​នថ្ងៃ​ ពួកមិនឃើញមានក្រពើ​ថា​ធំៗ​ដែលនឹ​ងអាចវាយប្រហារ​គា​ត់បា​ននោះទេ​។​

បុរសសំណាងរូ​ប​នោះ ត្រូវបានប្រទះឃើញដោយប៉ូលីស​នៅ​ថ្ងៃចន្ទម្សិល​មិញ​នេះ ចម្ងាយ ៤ ទៅ ៥គីឡូម៉ែត្រពីយានយន្តដែលគាត់បោះ​បង់​ចោ​ល។​

ប៉ូលីសនិយាយថា “គាត់នៅមានរាងកាយមាំមួ​ន​ល្អដ​ដែល។ គាត់រស់នៅបានដោយ​សា​រតែផ្លែ​ឈើព្រៃ​”​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×