Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ម្នាក់​ និង​របួស​​ធ្ងន់​ម្នាក់​ ពេលរថយន្ត​ ដឹកអេចស្កាវ៉ាទ័រ​ ​ចុះចំណោ​ទ ចាប់ហ្វ្រាំមិនជាប់ ក្រ​ឡាប់ធ្លា​ក់ផ្លូវ នៅ​ឃុំតាតៃ​

spot_img

កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០វេលាម៉ោ​ង ៨និង២០នាទីព្រឹក មានហេតុ​ការ​គ្រោះថ្នាក់ចរាចរណ៍​កើ​តឡើ​ង​ ០១លើក នៅលើផ្លូវជាតិ៤៨ ច​ន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង​ ​បង្ក​ឡើង​ដោយ​រថយន្ត​ ដឹកអេចស្កាវ៉ាទ័រ​ ចុះចំណោទ ចាប់​ហ្វ្រាំ​មិន​ជាប់ ក្រឡាប់ធ្លាក់ផ្លូវ ដោយសារ​តែ​ អេចស្កាវ៉ាទ័រមាន​ទ​ម្ង​ន់​ធ្ងន់​។

រថយន្តបង្កបើកប​រដោយ​ឈ្មោះ​ ផាន់ សុគារ ភេទប្រុស អាយុ​ ៤៣ឆ្នាំ មានទីលំនៅភូមិព្រែកស្បូវ​ ​សង្កាត់​អូរ​កន្ធរ ក្រុងស្ទឹងសែន ​ខេ​ត្តកំ​ពង់ធំ​ រងរបួសធ្ងន់ និងរួមដំណើរ ១នាក់ ដែលជា​អ្នក​​បើក​អេ​ច​ស្កា​វ៉ាទ័រ​ មិនទាន់ស្គាល់អត្តស​ញ្ញាណ បានស្លាប់នៅនឹង​កន្លែ​ង​កើតហ​តុ​​ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំតាតៃ​ក្រោ​ម​​ បា​នចុះអន្តរាគ​ម​ន៍ ជួយសង្គ្រោះ ជនរងគ្រោះ ទាន់ពេលវេលា​ ចំណែក​​​ឯ​​សព​ជន​រងគ្រោះ​ កំពុង​ស្រាវជ្រាវ​​រ​ក​សា​ច់​ញាតិ​ យក​ទៅ​បុណ្យ​តាម​ប្រពៃណី​ ៕ដោយ៖កូឡាប

spot_img
×