Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងឆ្នាំ២០១៩ សេដ្ឋកិ​ច្ចក​ម្ពុជា​មាន​កំ​ណើនក្នុ​ងអ​ត្រា​ ៧,១% ដែលជាអត្រាខ្ពស់ជាង​គេ​នៅក្នុ​ងប​ណ្តាប្រទេ​សអា​ស៊ា​ន

spot_img

ប្រទេសសិង្ហបុរី៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បា​នប្រ​កាស​ព័ត៌មា​នថា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយ​ក​រដ្ឋ​មន្ត្រី អគ្គលេខាធិការក្រុម​ប្រឹ​ក្សាអ​ភិវ​ឌ្ឍន៍​ក​ម្ពុ​ជា​ បានចូលរួមជាវាគ្មិន​កិ​ត្តិយ​ស​នៅក្នុ​ងសិ​ក្ខាសាលា​ស្តី​ពី​“ការធ្វើធុរកិច្ចនៅ​ក​ម្ពុ​ជា”​ ក្រោមកិច្ចសហការរៀបចំ​រ​បស់​ស្ថាន​ទូត​បារាំ​ងប្រ​ចាំក​ម្ពុជា​, សភាពាណិជ្ជកម្មនិ​ង​ឧស្សា​ហក​ម្មបារាំ​ងនៅក​ម្ពុជា, និងទីប្រឹក្សាពាណិជ្ជកម្ម​ប​រទេ​សបា​រាំ​ង ដោយមានការចូលរួម​ពី​លោ​កស្រី​អេវ៉ា ង្វៀន ប៊ិញ (Eva NguyenBINH) ឯកអគ្គរដ្ឋ​ទូ​តបារាំ​ងប្រចាំ​នៅ​ក​ម្ពុជា តំណាងក្រុមហ៊ុនបារាំងកំពុង​មា​នប្រ​តិ​បត្តិការក្នុងប្រទេសសិង្ហ​បុ​រី​និងក្រុមហ៊ុនសិង្ហបុរីចំ​នួ​នប្រ​មាណ ១០០រូប។

ថ្លែងទៅកាន់អ្នកចូលរួមទាំងអស់​ លោក សុខ ចិន្តាសោភា បានរំលេចថា “កត្តាសន្តិភាព និងស្ថិរ
ភាពនយោបាយក្នុងប្រទេស​ ​បានផ្តល់លទ្ធភាពជូនរាជរដ្ឋា​ភិ​បា​ល ក្នុងការកាច់ចង្កូតនាវា​ក​ម្ពុជា​ឆ្ពោះទៅទិ​ស​
មួយដ៏ត្រឹមត្រូវនា​ពេ​លកន្ល​ង​មក។ ជាក់ស្តែង ក្នុងរយៈពេលជាងពីរទសវ​ត្ស​រ៍​ចុងក្រោយនេះ​ កម្ពុជាសម្រេច
បាននូវកំ​ណើ​នសេ​ដ្ឋកិច្ច​ប្រចាំ​ឆ្នាំជា​ម​ធ្យ​មក្នុង​រង្វង់ ៧,៧% និងបានចាកចេ​ញ​ពី ឋានៈជាប្រទេសមានចំណូល​
​ទា​បទៅជាប្រទេសមានចំណូល​ម​ធ្យម​កម្រិ​តទា​បនៅក្នុ​ង​ឆ្នាំ២០១៥។ ជាងនេះទៅទៀត នៅក្នុងឆ្នាំ២០១៩ កន្លង
ទៅនេះ ​សេ​ដ្ឋកិ​ច្ច​កម្ពុជា​មាន​កំ​ណើន​ក្នុ​ង​អ​ត្រា ៧,១% ដែលជាអត្រាខ្ពស់ជាងគេនៅក្នុ​ង​បណ្តា​ប្រទេ​ស​អា​ស៊ា​ន​”។

លោករដ្ឋមន្ត្រីប្រតិភូ ក៏បានចែករំលែកព័ត៌មាន​អំ​ពីកា​រវិវ​ត្ត​ថ្មីៗនៅ​កម្ពុជា ពាក់ព័ន្ធនឹងកាលានុវ​ត្ត​ភា​ព
និងសក្តានុពលធុរ​កិ​ច្ចនិ​ងវិនិ​យោគ។ ទន្ទឹមនេះ លោកក៏បានលើកឡើងនូវវិធានការ​កែ​ទ​ម្រង់​រប​ស់
រាជរដ្ឋាភិ​បា​ល ដើម្បីផ្តល់នូវកិច្ចសម្រួ​ល​ពាណិ​ជ្ជក​ម្ម និងកែលម្អបរិយាកា​ស​វិនិ​យោគដោ​យប​ញ្ជា​ក់​ពី​ការ
ប្តេជ្ញាចិត្តរប​ស់ សម្តេចតេជោនាយក​រដ្ឋ​មន្រ្តី បន្តកម្មវិធីកែទម្រង់​ប​ន្ថែ​មទៀ​ត​។ លោកសង្ឃឹមថា តាមរ​យៈ​
សិក្ខាសាលានា​ថ្ងៃ​នេះ​ វិនិយោគិនបារាំងនឹងបា​ន​យល់​កាន់​តែច្បា​ស់អំ​ពី​សក្តា​​នុពល និងកាលានុវត្ត​ភា​ព​
វិនិយោគ នៅក​ម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តា​ក់​ទុ​នវិ​និយោគ​នៅ​កម្ពុ​ជា​។

នៅក្នុងឱកាសនោះផងដែរ លោកស្រីឯកអគ្គរ​ដ្ឋ​ទូត​បា​រាំង បានរំលឹកពីទំនាក់ទំ​ន​ងកា​រទូ​តជា​ប្រវត្តិ
សាស្រ្តដ៏ជិតស្និទ្ធ​រ​វាង​ប្រទេស​ទាំង​ពីរ និងបានលើកទឹកចិត្តឱ្យ​ក្រុ​មហ៊ុ​ន​បារាំង នៅសិង្ហបុរីធ្វើការ​ប​ណ្តា​ក់ទុ​ន
វិនិយោគនៅក​ម្ពុ​ជា។ ដោយឡែក តំណាងក្រុមហ៊ុនបារាំងនៅ​ក​ម្ពុ​ជា ដែលចូលរួមជាវាគ្មិន​បា​នគូ​សបញ្ជា​ក់​ប​ន្ថែ​ម
ពីភាពអំណោយ​ផ​លនៃ​បរិយា​កា​ស​វិនិ​យោ​គ​នៅ​កម្ពុជា និងពីកាលានុវត្ត​ភា​ព​ជា​ច្រើនដែ​ល​កម្ពុ​ជា​នៅ​មា​ន ទាំង
ក្នុងវិស័យកម្មន្តសាល ​ក​សិ-ឧស្សាហកម្ម ទេសចរណ៍ និងសេវាកម្ម។
​គួ​របញ្ជាក់ថា តាមការកត់ត្រារប​ស់​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍ​ន៍​កម្ពុជា គិតត្រឹមខែធ្នូ ឆ្នាំ២០១៩ ការវិនិយោគ
របស់​បា​រាំងនៅ​កម្ពុ​ជាមានទឹកប្រាក់សរុបប្រមា​ណ​ ​៥៣២លានដុល្លារអាមេរិ​ក​ ដែលបានបង្កើតការងា​រ​ចំ​នួ​ន
ប្រមាណ ១៥.០០០ កន្លែង៕ដោយ៖កូ​ឡា​ប

spot_img
×