Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ ក្លាយជាឃាតករសម្លាប់​សង្សារខ្លួនឯង រួច​អារ​កសម្លាប់ខ្លួនឯងតា​ម​ក្រោយ​

spot_img

ភ្នំពេញ ៖ បុរសម្នាក់បាន​សម្លា​ប់សង្សា​រ​រប​ស់​ខ្លួននៅនឹងក្នុងបន្ទប់ជួល ​ក្រោយមកជនសង្ស័យ​បា​ន យកកូនកាំបិតអារ​កសម្លា​​ប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនស្លាប់​។​ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បាន​កើតឡើ​ងនៅវេ​លា​ម៉ោង​ ៨ព្រឹក ថ្ងៃទី១​៤ ខែមករា ឆ្នាំ២០២០ ដែលស្ថិតនៅក្នុងបន្ទប់​ជួ​ល​លេ​ខ៧ ជិតផ្សារបឹងសាឡាង​​ ភូមិបឹ​ងសា​ឡាង សង្កាត់ឫស្សីកែវ​ ខណ្ឌ​ឫស្សីកែ​វ រាជធានីភ្នំពេញ​។​


ជនដៃដល់មានឈ្មោះ​ ​ហ៊យ ផល្លា ហៅតាចេក ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោង​ច​ក្រ ​ស្នាក់បន្ទប់ជួល​ជា​មួយជ​ន​រងគ្រោះ និងមានស្រុកកំណើតនៅ​ឃុំ​ធ្លាប្រ​ជុំ ស្រុកកោះអណ្តែត ខេ​​ត្តតាកែ​វ​។​ ចំណែកឯនារីរងគ្រោះឈ្មោះ​ ​សុ​ខ ស៊ឹម ហៅអាពៅ ភេទស្រី អាយុ ជាង២០ឆ្នាំ មុខរបរកម្មការិ​នី​រោង​ចក្រ​ ស្នាក់នៅបន្ទប់​ជួ​លលេខ​៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជ​ធា​នីភ្នំ​ពេញ និងមានស្រុកកំណើតភូ​មិ​ឧ​ត្តម ឃុំឧត្តម ស្រុកពាមជរ ខេត្តព្រៃវែង។​

នៅ​មុនពេលកើតហេតុ គឺជនរងគ្រោះ និ​ង​ប្អូនស្រី​ជីដូ​នមួយ ព្រមទាំងជនដៃដល់ជា​ស​ង្សា​រ បានស្នាក់នៅក្នុងបន្ទប់​ជួ​ល​លេខ៧​ ​ជាមួយគ្នា។ លុះដល់ព្រឹកថ្ងៃទី១​៤ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ៧ព្រឹក ប្អូន​ស្រីជី​ដូ​នមួយរ​បស់​នារី​រងគ្រោះ បានចេញទៅធ្វើការ ស្រាប់តែពេលនោះ​ ​មិនឃើញបងស្រីរបស់ខ្លួ​ន​មក​ធ្វើ​ការ​ដែរ ក៏បានទូរស័ព្ទទៅ​ប្រា​ប់ក្រុ​មគ្រួ​សាររបស់បងស្រី​រ​ងគ្រោះ​ឲ្យមកពិនិត្យមើលនៅក្នុងបន្ទប់ជួល។
ក្រោយមកប្អូនស្រីជីដូនមួយក៏បានចេញពីរោងចក្រមកកាន់បន្ទប់ស្នា​ក់​នៅ​នេះវិ​ញ ស្រាប់តែឃើញបន្ទប់បាន​ចា​ក់សោ​ទ្វាខាង​ក្នុង។ ភ្លាមៗនោះប្អូនស្រីជី​ដូ​ន​មួយ ក៏បានស្រែកហៅអ្នកជិតខាង​ឲ្យ​ជួ​យ រួចក៏មានបុរស​ម្នា​ក់ដែ​លជា​អ្នករ​ត់​ម៉ូតូឌុប ដែលរស់នៅជិតខា​ង​គ្នា ក៏បានទាញឈើមួយដុំ ​ដើ​ម្បីម​កវាយ​ទ្វា​រ​ប​ន្ទ​ប់ជួល​ ស្រាប់តែពេលនោះ ​ក៏ឃើញជនរងគ្រោះដេ​ក នៅក្បែរជនសង្ស័​យ​ ដោយឃើញជនសង្ស័​យ​បាន អារកសម្លាប់​ខ្លួ​​​ន​ឯ​ង។
ជនរងគ្រោះ ត្រូវក្រុម​គ្រួ​សារ​យក​តាម​ម៉ូតូ​រ៉ឺម៉កកង់បី យកទៅសង្គ្រោះបន្ទាន់នៅម​ន្ទី​រពេទ្យ​កា​ល់​ម៉ែត​ តែនារីរងគ្រោះ​បា​នស្លា​ប់បាត់​ទៅ​ហើយ។ ចំណែកឯជនសង្ស័យក៏បាន​ដឹ​កយ​កទៅ​សង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកា​ល់​ម៉ែ​ត ។ ស្ថានភាពរបស់ជ​ន​ស​ង្ស័យ​របួសធ្ងន់​ធ្ងរ៕ ដោយ៖កូឡាប

 

spot_img
×