Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​តំបន់​អាហ្វ្រិក ទាមទារ​ឲ្យ ត្រាំ សុំ​ទោស​ក្រោយ​ហៅ​ប្រទេស​ទាំងនោះ​ថា កខ្វក់ និង​ថោកទាប​

spot_img

​អង្គការ​មួយ​ដែល​តំណាងឲ្យ​ប្រទេស​ទាំងអស់​នៅក្នុង​ទ្វីប​អាហ្វ្រិច បានទាមទារ​ឲ្យ​ប្រធានាធិបតី អា​មេ​រិច ដូ​ណា​ល់ ត្រាំ ធ្វើការ​សុំទោស ក្រោយពេល លោក​ត្រូវបាន​គេ​រាយ​ការណ៏​ថា បាន​ហៅ​ប្រទេស​ទាំងនោះ​ថា “​កខ្វក់ និង​ថោកទាប​”​។​

​គណៈប្រតិភូ​របស់​អង្គការ​នេះ នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន បាន​សំ​ដែក​ការស្រងាកចិត្ត និង​ខឹង​យ៉ាងខ្លាំង និង​បាន​និយាយថា រដ្ឋបាល​របស់ ដូ​ណា​ល់ ត្រាំ បាន​យល់​ខុស​លើ​ប្រទេស​តំបន់​អា​ហ្រិ្វ​ច​។​

​ប្រធានាធិបតី​អា​មេ​រិច ត្រូវបាន​គេ​រាយការណ៍​ថា បាន​ប្រើ​ពាក្យពេជ​ទាំងនោះ​នៅ​ក្នុង​កិច្ចប្រជុំ​ស្តីពី​ជនអន្តោប្រវេសន៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​។​

​ប៉ុន្តែ លោក ត្រាំ បាន​បដិសេធថា លោក​បាន​ប្រើប្រាស់​ពាក្យ​ទាំងនោះ​។​

​លោក ត្រាំ ត្រូវបាន​គាំទ្រ​ដោយ​សមាជិក​សភា​បក្ស​សាធារណៈរដ្ឋ​ចំនួន ២​រូប​នៅ​ឯ​កិច្ចប្រជុំ​ក្នុង​សេត​វិមាន ប៉ុន្តែ សមាជិក​ព្រឹទ្ធិ​សភាព​បក្ស​ប្រជាធិបតេយ្យ​ឈ្មោះ Dick Durbin បាន​និយាយថា លោក​ត្រាំ បាន​ហៅ​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិច​ថា “​កខ្វក់​” ជាច្រើន​ដង និង​បាន​ប្រើប្រាស់​ភាសា​រើសអើង​ពូជសាសន៍​។​

​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ លោក ត្រាំ បាន​បង្ហោះ​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម Twitter របស់​លោក​ថា ភាសា​ដែល​លោក​បាន​ប្រើប្រាស់​នៅ​ឯ​កិច្ចប្រជុំ​ឯកជន​ជាមួយនឹង​តំណាងរាស្ត្រ ដើម្បី​ពិភាក្សា​ពី​ច្បាប់​អន្តោ​ប្រវេ​ស​ន៏ គឺជា​ភាសា​តឹងរឹង និង​មឺងម៉ាត់​។​

​ប៉ុន្តែ​គាត់​បាន​បន្ថែមថា ការ​រាយ​ការណ៏​ដែលថា លោក​ប្រើ​ភាសា កខ្វក់ និង​ថោកទាប​នោះ គឺ​លោក​បាន​ប្រើ​វា​ទេ​៕ សុភ័ក្ត្រ​

spot_img
×