Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជើង​នាវា​កុង​ដឺ​ណឺ​ដែល​បាន​ដឹកជញ្ជូន​ឧស្ម័ន​ធម្មជាតិ​រាវ​បាន​មកដល់​កំពង់ផែ​ក្រុងព្រះសីហនុ

spot_img

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ ជើង​នាវា​កុង​ដឺ​ណឺ​ដែល​បាន​ដឹកជញ្ជូន​ឧស្ម័ន​ធម្មជាតិ​រាវ​(LNG)​ចំនួន​៥​ធុង ដែល​បានចេញ​ដំណើរ​ពី​កំពង់ផែ​ភាគ​ខាងជើង​នៃ​ប្រទេស​ចិន បាន​មកដល់​កំពង់ផែ​ក្រុងព្រះសីហនុ​ប្រទេស​កម្ពុជា ហើយ​នេះ​ជា​លើកដំបូង​ដែល​ប្រទេស​ចិន​បាន​នាំចេញ​ឧស្ម័ន​ធម្មជាតិ​ទៅកាន់​ប្រទេស​កម្ពុជា​យ៉ាង​ជោគជ័យ ដោយ​តាមរយៈ​កិច្ចសហការ​គ្នា​រវាង ក្រុមហ៊ុន​CNOOC Gas Power Group Co., Ltd ក្នុងប្រទេស​ចិន និង​ក្រុមហ៊ុន​Cambodian Natural Gas Co., Ltd​ក្នុងប្រទេស​កម្ពុជា​។ នេះ​បើតាម​ប្រកាស​របស់​ស្ថានទូត​ចិន​នៅ​កម្ពុជា​។​

​ស្ថិតនៅក្រោម​ការដឹកនាំ​នៃ​ថ្នាក់ដឹកនាំ​ទាំងពីរ​ប្រទេស គោលនយោបាយ​“​ខ្សែក្រវាត់ និង​ផ្លូវ​”​ត្រូវបាន​កសាង​កាន់តែ​ស៊ីជម្រៅ និង​ជោគជ័យ​ដោយ​ចិន និង​កម្ពុជា​។ ក្រុមហ៊ុន CNOOC Gas Power Group Co., Ltd​បាន​ចាប់យក​ឱកាស​ថ្មី​នៃ​“​ការ​ចេញទៅ​ក្រៅប្រទេស​” ក៏បាន​សម្រេច​នូវ​គម្រោង​យុទ្ធសាស្ត្រ​ក្នុង​អាស៊ីអាគ្នេយ៍ ឯ​ក្រុមហ៊ុន​Cambodian Natural Gas Co., Ltd​បានសម្រេច​នូវ​កិច្ច​ការដែល​បាន​ត្រៀម​ក្នុងដំណាក់កាល​នៃ​ការ​រក្សាទុក ការដឹកជញ្ជូន និង​ការលក់​ជាដើម ដោយ​ផ្អែកលើ​សមត្ថភាព​ជំនាញ​នៃ​ក្រុមហ៊ុន CNOOC Gas Power Group Co., Ltd​។ ហើយ​ភាគី​ទាំងពីរ​ក៏បាន​ចាប់ដៃគ្នា​សម្រេចបាន​នូវ​ការប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​រាវ​(LNG)​លើកដំបូង​ក្នុងប្រទេស​កម្ពុជា បាន​ចូលរួម​បំពេញ​ចន្លោះ​ទីផ្សារ​ថាមពល​ក្នុង​កម្ពុជា នឹង​ជួយ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី នៃ​ការប្រើប្រាស់​ថាមពល​ដែល​ប្រកបដោយ​ការការពារ​បរិស្ថាន​ក្នុង​កម្ពុជា​៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×